ការតភ្ជាប់តំបន់ដើម្បីបង្កើនការប្រមូលលក់ស្រូវអង្ករ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ១៧ ខែសីហា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅកិច្ចប្រជុំតាមប្រព័ន្ធវីដេអូរវាងក្រុមការងារពិសេសភាគខាងត្បូងវៀតណាម ជាមួយតំណាងមន្ទីរកសិកម្ម និងអភិវឌ្ឍន៍ជនបទមកពីខេត្ត ក្រុងចំនួន ១៣ នៅតំបន់ដីសណ្តទន្លេ Cuu Long។ 
ការតភ្ជាប់តំបន់ដើម្បីបង្កើនការប្រមូលលក់ស្រូវអង្ករ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ

អង្គប្រជុំបានចាត់ទុកថា ត្រូវដោះស្រាយការលំបាកអំពីការធ្វើចរាចរណ៍រវាងខេត្ត ក្រុងក្នុងការផលិតកម្ម និងប្រមូលលក់កសិផលតាម ខ្សែសង្វាក់ផ្គត់ផ្គង់។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោក Tran Thanh Nam ប្រធានក្រុមការងារពិសេសតំបន់ភាគខាងត្បូង និងជាអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឲ្យដឹងថា៖ ការតភ្ជាប់ផលិកម្មគឺជាបញ្ហាសំខាន់សម្រាប់ផលិតកម្មកសិកម្ម។ ដូច្នេះហើយ ចំាំបាច់ត្រូវជំរុញការសម្របសម្រួលជាមួយខេត្ត ក្រុងដើម្បីដោះស្រាយការលំបាក។

សូមបញ្ជាក់ដែរថា នាបច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃ ក្រុមការងារបានធ្វើការតភ្ជាប់ និងប្រមូលលក់កសិផលគ្រប់ប្រភេទប្រមាណ ៥០០ តោនផងដែរ៕

ប្រតិកម្មទៅវិញ