ការតាំងពិព័រណ៍គំនូរនិងរូបថតសម័យកាលវៀតណាមនៅឥណ្ឌា

Chia sẻ
(VOVworld)-នារសៀលថ្ងៃទី៥មករានៅមជ្ឈមណ្ឌលសិល្បៈ Indira Gandhi នៃមជ្ឈ មណ្ឌលរបស់ឥណ្ឌាបានបើកការតាំងពិព័រណ៍គំនូនិងរូបថតសម័យកាល

(VOVworld)-នារសៀលថ្ងៃទី៥មករានៅមជ្ឈមណ្ឌលសិល្បៈ Indira Gandhi នៃមជ្ឈ
 មណ្ឌលរបស់ឥណ្ឌាបានបើកការតាំងពិព័រណ៍គំនូនិងរូបថតសម័យកាលរបស់វិចិត្រ
 ករនិងអ្នកថតរូបវៀតណាម។​នេះជាព្រឹត្តិការណ៍ដំបូងក្នុងចំណោមសកម្មភាពដែល
 បានវៀតណាមនិងឥណ្ឌារៀបចំឡើងក្នុងឆ្នាំ២០១៧សំដៅជួយជ្រោមជ្រែងពិធីរំលឹក​
ខួបលើកទី៤៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា ថ្ងៃទី៧មករា និង
 រយៈពេល១០ឆ្នាំនៃទិវាបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ។​ថ្លែងមតិក្នុងពិធី ឯកអគ្គ
 រដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌា លោក Ton Sinh Thanh បានឲ្យដឹងថា វណ្ណកម្ម
ដែលបានតាំងបង្ហាញនៅទីនេះ សុទ្ធតែបានឆ្លុះបញ្ជាំងលើជ្រុងមួយៗនៃជីវភាពរស់
នៅ ប្រចាំថ្ងៃក៏ដូចជាសោភ័ណ្ឌភាពស្រស់ស្អាតរបស់ទឹកដីនិងមនុស្សវៀតណាម។
លោក Ton Sinh Thanh សង្ឃឹមថា ការបើកតាំងពិព័រណ៍នេះក៏ដូចជាសកម្មភាព
 វប្បធម៌ដទៃដែលប្រព្រឹត្តទៅនៅឥណ្ឌា ជាឱកាសសម្រាប់ជម្រុញកិច្ចសហប្រតិបត្តិ
ការវប្បធម៌រវាងវៀតណាមជាមួយឥណ្ឌាផងដែរ៕

ប្រតិកម្មទៅវិញ