ការចាប់ផ្តើមដំណើរចរចារសន្តិភាពនៅមជ្ឃឹមបូព៌ាឡើងវិញស្ថិតក្នុងផលប្រយោធន៍របស់អាមេរិក

Chia sẻ

(VOVworld) – នាថ្ងៃទី​៨ មេសា រដ្ឋមន្ត្រីការបរទេសអាមេរិក
លោក John Kerry បានអះអាងថា៖ ការចាប់ផ្តើមដំណើរចរចារ
សន្តិភាពនៅមជ្ឃឹមបូព៌ារវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនឡើង​វិញស្ថិតក្នុងផលប្រយោធន៍របស់អាមេរិក។ 

(VOVworld) – នាថ្ងៃទី​៨ មេសា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន
អះអាងថា៖ ការចាប់ផ្តើមដំណើរចរចារសន្តិភាពនៅមជ្ឃឹមបូព៌ារវាងអ៊ីស្រាអែលនិង
ប៉ាឡេស្ទីនឡើង​វិញស្ថិតក្នុងផលប្រយោធន៍របស់អាមេរិក។ ថ្លែងមតិក្នុងដំណើរ
ទស្សនកិច្ច លើកទី ៣ នៅអ៊ីស្រាអែលនិងប៉ាឡេស្ទីន លោក John Kerry បានទទួល
ស្គាល់ ថា៖ ការចាប់ផ្តើមការចរចារសន្តិភាពទោះបី នៅជួបការលំបាកជាច្រើន ក្តី
ប៉ុន្តែ លោក Kerry សង្ឍឹមថា៖​ ការចរចារនិងជំនួបជាបន្តបន្ទាប់របស់លោកជាមួយ
បណ្ដាថ្នាក់ដឹកនាំអ៊ីស្រាអែលនិងប៉ាឡេស្ទីនក្នុងរយៈពេល ៣ សប្តាហ៍កន្លងមក នឹងបង្កជំនឿជាក់លើគ្នាទៅវិញទៅមករវាងភាគីទាំង ២។ ទោះបីជា រដ្ឋមន្ត្រីការបរ
ទេសអាមេរិក មិនទាន់នាំចេញការផ្តើមគំនិតថ្មីណាមួយឡើយ ក្តីប៉ុន្តែ បណ្ដាមន្រ្តី
ជាន់ខ្ពស់របស់ ប៉ាឡេស្ទីននិងអារ៉ាប់ឲ្យដឹងថា៖ អាមេរិកអាចស្តាការផ្តើមគំនិត
សន្តិភាពឆ្នាំ ២០០២ ឡើងវិញរបស់សម្ព័ន្ធអារ៉ាប់។ គណៈកម្មាធិការអារ៉ាប់អំពីសន្តិភាព
នៅមជ្ឃឹមបូព៌ានឹងចាត់គណៈប្រតិភូមួយទៅកាន់វ៉ាស៊ីនតោន នាថ្ងៃទី ២៩ មេសា ខាងមុខ ដើម្បីជំរុញការចាប់ផ្តើមដំណើរចរចារសន្តិភាពនេះឡើងវិញ៕

ប្រតិកម្មទៅវិញ