កូរ៉េខាងត្បូងប្រឆាំងជំទាស់យន្តហោះរបស់ចិនរំលោភលើតំបន់ការពារដែនអាកាសលើសមុទ្រ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៧ កុម្ភៈ ក្រសួងការបរទេសកូរ៉េខាងត្បូងបានកោះហៅ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសនេះ លោក Qiu Guohong ដើម្បីប្រឆាំងជំទាស់ការដែលយន្តហោះយោធារបស់ចិនបានហោះហើររំលោភលើតំបន់ការពារដែលអាកាសលើសមុទ្ររបស់កូរ៉េខាងត្បូង (KADIZ) ដោយគ្មានការជូនដំណឹងជាមុនទេ។
កូរ៉េខាងត្បូងប្រឆាំងជំទាស់យន្តហោះរបស់ចិនរំលោភលើតំបន់ការពារដែនអាកាសលើសមុទ្រ - ảnh 1 កូរ៉េខាងត្បូងប្រឆាំងជំទាស់យន្តហោះរបស់ចិនរំលោភលើតំបន់ការពារដែនអាកាសលើសមុទ្រ

(VOVworld) – នាថ្ងៃទី ២៧ កុម្ភៈ ក្រសួងការបរទេសកូរ៉េខាងត្បូងបានកោះហៅ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសនេះ លោក Qiu Guohong ដើម្បីប្រឆាំងជំទាស់ការដែលយន្តហោះយោធារបស់ចិនបានហោះហើររំលោភលើតំបន់ការពារដែលអាកាសលើសមុទ្រ របស់កូរ៉េខាងត្បូង (KADIZ) ដោយគ្មានការជូនដំណឹងជាមុនទេ។ អនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Lim Sung-nam បានស្នើឲ្យប៉េកាំងមិនទុកឲ្យរឿងហេតុដូច្នេះកើតមានឡើងវិញ។ ក្រសួងការបរទេសកូរ៉េខាងត្បូងកំពុងសហការជាមួយក្រសួងការពារជាតិរបស់ចិនដើម្បីចែករំលែកព័ត៌មាននិងប្រតិកម្មយ៉ាងឆាប់រហ័សចំពោះមុខរឿងហេតុពោលខាងលើ៕

ប្រតិកម្មទៅវិញ