ពិធីបើកសម្ពោធ “លំហអាស៊ាន” នៅលើកោះ Jeju កូរ៉េខាងត្បុង។(រូបថត៖ Khanh Van/TTXVN) |
ដោយមានទីតាំងស្ថិតនៅមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ Jeju នៃមជ្ឈមណ្ឌលទេសចរណ៍ Jungmun “លំហអាស៊ាន” នៅលើកោះ Jeju នឹងក្លាយជាតំបន់មួយសម្រាប់សកម្មភាពតាំងពិព័រណ៍ជាប្រចាំ ដោយឧទ្ទេសនាមអំពីវប្បធម៌ និងទេសចរណ៍ សំដៅរួមចំណែកលើកកម្ពស់ការយល់ដឹងអំពីវប្បធម៌អាស៊ាន-កូរ៉េខាងត្បូង ក៏ដូចជាជំរុញការជួបប្រាស្រ័យប្រជាជន រវាងកូរ៉េខាងត្បូងនិងបណ្តាប្រទេសអាស៊ាន។ តាមរយៈដំណើរការផ្លាស់ប្តូរវប្បធម៌នេះ AKC សង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងត្បូង និងអាស៊ាននឹងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាថែមទៀតក្នុងរយៈពេលខាងមុខ។
ក្នុងក្របខ័ណ្ឌនៃពិធីបើកសម្ពោធ “លំហអាស៊ាន” នៅកោះ Jeju មជ្ឈមណ្ឌលអាស៊ាន-កូរ៉េខាងត្បូងបានសម្របសម្រួលរៀបចំការតាំងពិព័រណ៍សិប្បកម្មរបស់ប្រទេសសមាជិកអាស៊ាន។ ជាមួយប្រធានបទ “រួមគ្នាតម្បាញគុណតម្លៃ” ការតាំងពិព័រណ៍នេះបានបង្ហាញស្នាដៃសិប្បកម្មដែលឆ្លុះបញ្ចាំងពីមនសិការនៃការអភិរក្សប្រពៃណីរបស់ប្រទេសនីមួយៗ ព្រមទាំងបង្ហាញវីដេអូ និងរូបថតដែលឆ្លុះបញ្ចាំងពីជីវភាពរស់នៅ និងវប្បធម៌នាបច្ចុប្បន្ន របស់ប្រទេសអាស៊ាន និងកូរ៉េខាងត្បូងផងដែរ៕