កម្មវិធីសិល្បៈពិសេស "Dien Bien Phu - ក្រាំងមាសប្រវត្តិសាស្ត្រ"

Chia sẻ

(VOVWORLD) - អញ្ជើញចូលរួមកម្មវិធីមាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh; សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ប្រធានគណៈកម្មាធិការរៀបចំមជ្ឈិម លោកស្រី Truong Thi Mai; ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan។

កម្មវិធីសិល្បៈពិសេស "Dien Bien Phu - ក្រាំងមាសប្រវត្តិសាស្ត្រ" - ảnh 1ទិដ្ឋភាពនៃកម្មវិធីសិល្បៈ (រូបថត៖ Vu Loi/VOV)

នាយប់ថ្ងៃទី ៦ ឧសភា នៅទីលាន ៧ ឧសភា ទីក្រុង Dien Bien Phu ខេត្ត Dien Bien បានប្រព្រឹត្តទៅកម្មវិធីសិល្បៈពិសេសមួយដែលមានឈ្មោះថា "Dien Bien Phu - ក្រាំងមាសប្រវត្តិសាស្ត្រ"។ អញ្ជើញចូលរួមកម្មវិធីមាននាយករដ្ឋមន្ត្រី លោក Pham Minh Chinh; សមាជិកអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន ប្រធានគណៈកម្មាធិការរៀបចំមជ្ឈិម លោកស្រី Truong Thi Mai; ប្រធានរដ្ឋស្តីទី លោកស្រី Vo Thi Anh Xuan។

ថ្លែងមតិក្នុងពិធីបើកកម្មវិធី លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានពិនិត្យឡើងវិញនូវប្រវត្តិសាស្ត្រ ៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu ដ៏រុងរឿង; អះអាងនូវគោលនយោបាយតស៊ូដ៏ត្រឹមត្រូវ និងច្នៃប្រឌិតរបស់បក្សលើវប្បធម៌   និងការពារជាតិ ដើម្បីលើកកំពស់ស្មារតីស្នេហាជាតិ ឯកភាពជាតិ ស្រុះចិត្តគំនិតលះបង់ដើម្បីមាតុភូមិរបស់ប្រជាជាតិវៀតណាមវីរភាព។

កម្មវិធីសិល្បៈពិសេស "Dien Bien Phu - ក្រាំងមាសប្រវត្តិសាស្ត្រ" - ảnh 2លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ (រូបថត៖ Vu Loi/VOV)

“សិល្បៈ និងវប្បធម៌មានបេសកកម្មបណ្តុះគំនិត អារម្មណ៍ និងសោភ័ណភាពរបស់មនុស្សជាច្រើនពីគ្រប់មជ្ឈដ្ឋាន។ ឆ្ពោះទៅកាន់ទិសដៅនោះជាមួយនឹងភាសា និងបច្ចេកទេសសិល្បៈប្លែកៗជាច្រើន កម្មវិធីសិល្បៈមានគោលបំណងភ្ជាប់អតីតកាល បច្ចុប្បន្នកាល និងអនាគតកាល ដែលបង្ហាញពីសម័យកាលដែលមនុស្សទាំងអស់ធ្វើតាមការអំពាវនាវរបស់បក្សដើម្បីចាកចេញទៅប្រយុទ្ធ”។

កម្មវិធីសិល្បៈប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីបង្កើតឡើងវិញនូវរូបភាពទេសភាពនៃយុទ្ធនាការ Dien Bien Phu នាំមកនូវបរិយាកាសដ៏ពិសិដ្ឋដល់សមរភូមិអតីតកាល៕

ប្រតិកម្មទៅវិញ