កម្មវិធី “ចែករំលែកជាមួយលោកគ្រូអ្នកគ្រូ” ឆ្នាំ២០២០៖ លើកតម្កើងគ្រូ បង្រៀនជាជនជាតិភាគតិច

Chia sẻ
(VOVWORLD) - កម្មវិធីឆ្នាំនេះបានលើកតម្កើងគ្រូបង្រៀនគំរូចំនួន ៦៣នាក់ មកពីជនជាតិភាគតិចចំនួន២៦ ដែលបានជំនះពុះពារលើការលំបាកលំបិន ដើម្បីចូលរួមបង្ហាត់បង្រៀនដោយផ្ទាល់ សិស្សានុសិស្សនៅតាមតំបន់ព្រំដែន តំបន់ឆ្ងាយដាច់ស្រយាលដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមពោរពេញទៅដោយការលំបាកឧបសគ្គ។
កម្មវិធី “ចែករំលែកជាមួយលោកគ្រូអ្នកគ្រូ” ឆ្នាំ២០២០៖ លើកតម្កើងគ្រូ បង្រៀនជាជនជាតិភាគតិច - ảnh 1 គ្រូបង្រៀនគំរូចំនួន៦៣នាក់ត្រូវបានលើកតម្កើងក្នុងកម្មវិធីនេះ។ (រូបថត៖ laodong.vn)

ក្នុងឱកាសរំលឹកខួបលើកទី៣៨ទិវាគ្រូបង្រៀនវៀតណាម (ថ្ងៃទី២០ វិច្ឆិកា) នាយប់ថ្ងៃទី១៨ វិច្ឆិកា នៅទីក្រុងហាណូយ មជ្ឈឹមសមាគមន៍យុវជន វៀតណាមបានសហការជាមួយក្រសួងអប់រំនិងបណ្ដុះបណ្ដាល គណៈកម្មា ធិការជនជាតិនិងសម្ព័ន្ធក្រុមហ៊ុន Thien Long រៀបចំកម្មវិធី “ចែករំលែកជា មួយលោកគ្រូអ្នកគ្រូ” ឆ្នាំ២០២០ ក្នុងបំណងលើកតម្កើងគ្រូបង្រៀនជាជន ជាតិភាគតិច។ កម្មវិធីឆ្នាំនេះបានលើកតម្កើងគ្រូបង្រៀនគំរូចំនួន៦៣នាក់ មកពីជនជាតិភាគតិចចំនួន២៦ ដែលបានជំនះពុះពារលើការលំបាកលំបិន ដើម្បីចូលរួមបង្ហាត់បង្រៀនដោយផ្ទាល់ សិស្សានុសិស្សនៅតាមតំបន់ព្រំដែន តំបន់ឆ្ងាយដាច់ស្រយាលដែលមានស្ថានភាពសេដ្ឋកិច្ចសង្គមពោរពេញទៅដោយការលំបាកឧបសគ្គ។ លេខាទី១ មជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ ប្រធានសម្ព័ន្ធសមាគមន៍យុវជន វៀតណាម លោក Nguyen Anh Tuan បានឲ្យដឹងថា៖

“យើងអាចឃើញថា លោកគ្រូអ្នកគ្រូទាំង៦៣នាក់ដែលត្រូវបានលើក តម្កើងថ្ងៃនេះ បានឆ្លងកាត់ ពុះពារលើកំណាត់ផ្លូវដ៏វែងអន្លាយជាមួយនឹងការ លំបាកជាច្រើន។ យើងខ្ញុំគ្រប់គ្នាយល់ច្បាស់ថា ប្រសិនបើលោកគ្រូ អ្នកគ្រូ ម្នាក់ៗនៅទីនេះ ទទួលបានការចែករំលែក ការលើកទឹកចិត្ត ហើយមាន កម្លាំងចលករបន្ថែមទៀតដើម្បីបន្តប្រកបអាជីពនោះ គឺកុមាររាប់ម៉ឺននាក់នៅ តាមតំបន់ដ៏លំបាកលំបិនបំផុតលើទូទាំងប្រទេសនឹងបន្តត្រូវបានអប់រំ ត្រូវ បានស្រឡាញ់ ហើយមានឱកាសដើម្បីផ្លាស់ប្ដូរជោគវាសនារបស់ខ្លួនក៏ដូច ជាភូមិឃុំរបស់ខ្លួនផងដែរ”៕

ប្រតិកម្មទៅវិញ