កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមសម្រាប់ឆ្នាំអាស៊ាន ២០២២

Chia sẻ
(VOVWORLD) - ក្រោយពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា។
កម្ពុជាវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានរបស់វៀតណាមសម្រាប់ឆ្នាំអាស៊ាន ២០២២ - ảnh 1ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅវៀតណាម លោក ចាយ ណាវុធ (រូបថត៖ VNA)

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅវៀតណាម លោក ចាយ ណាវុធ បានវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងរវាងវៀតណាម និងកម្ពុជា ក្នុងបរិបទដែលប្រទេសទាំងពីរបានរំលឹកខួបលើកទី ៥៥ ទិវាបង្កើតទំនាក់ទំនងការទូត។

ក្នុងបទសំភាសន៍ជាមួយសារព័ត៌មាន ក្រោយពីដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh នៅកម្ពុជា និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា លោកឯកអគ្គរាជទូត ចាយ ណាវុធ បានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានការជួយឧបត្ថម្ភដ៏ធំធេងរបស់វៀតណាម ជាពិសេសគឺបច្ចេកវិទ្យា និងធនធានមនុស្ស ដើម្បីសម្រេចល្អនូវតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២២។

ក្រោយពីកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា។ លោកឯកអគ្គរាជទូត ចាយ ណាវុធ បានអះអាងថា វៀតណាមគឺជាសមាជិកដ៏សកម្មរបស់ AIPA ហើយសម្ដែងជំនឿជាក់ថា វៀតណាមនឹងចូលរួមវិភាគទានច្រើនថែមទៀតសម្រាប់ AIPA ក៏ដូចជាការដែលកម្ពុជាបានរៀបចំ AIPA 43 ផងដែរ៕

ប្រតិកម្មទៅវិញ