ក្នុងរយៈពេល ២៤ ម៉ោងកន្លងទៅ វៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ជាង ៤៦.៨០០ ករណី អ្នកជំងឺជាង ១៣.២០០ នាក់បានជាសះស្បើយ

Chia sẻ
(VOVWORLD) - ក្នុងនោះករណីនាំចូលចំនួន ១៩ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ។

យោងតាមព្រឹត្តិបត្រព័ត៌មានស្តីពីជំងឺរាតត្បាតកូវីដ-១៩ នៅថ្ងៃទី២១ ខែកុម្ភៈ របស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមម៉ោង ១៦:០០ ថ្ងៃទី ២០ ខែកុម្ភៈ ដល់ម៉ោង ១៦:០០ ថ្ងៃទី២១ ខែកុម្ភៈ មានការឆ្លងថ្មីចំនួន ៤៦.៨៨០នាក់ ត្រូវបានកត់ត្រាក្នុងប្រព័ន្ធជាតិនៃការគ្រប់គ្រងករណីជំងឺកូវីដ-១៩។ ក្នុងនោះករណីនាំចូលចំនួន ១៩ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកភ្លាមៗ ហើយករណីចំនួន ៤៦.៨៦១ ត្រូវបានកត់ត្រាក្នុងស្រុកនៅតាមខេត្តនិងក្រុងចំនួន ៦២/៦៣។ ក្នុងថ្ងៃទី ២១ ខែកុម្ភៈនេះ វៀតណាមមានអ្នកជាសះស្បើយចំនួន ១៣.២៣៥ នាក់ ស្លាប់ ១០៤ នាក់៕

ប្រតិកម្មទៅវិញ