កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩

Chia sẻ
(VOVWORLD) - ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រធាន គណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានញុំអំពាវនាវដល់ សហគមន៍ទាំងមូលអនុវត្តន៍វិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រដោយប្រសិទ្ធភាព ពោលគឺកាត់បន្ថយការធ្វើដំណើរ រក្សាគម្លាត ជាពិសេសគឺត្រូវពាក់ម៉ាស់ និងលាងដៃជាប្រចាំ។
កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ - ảnh 1 ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam (រូបថត៖ VGP)

នាព្រឹកថ្ងៃទី ១៤ ខែសីហា នៅទីក្រុងហាណូយបានប្រព្រឹត្តិទៅ កិច្ចប្រជុំគណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ អង្គប្រជុំបានវាយតម្លៃថា ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅតែឆ្លងរាល ដាលក្នុងរយៈពេលវែងនៅតាមខេត្ត ក្រុងនានា។ អញ្ជើញថ្លែងនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vu Duc Dam ប្រធាន គណៈកម្មាធិការជាតិដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ បានលើកឡើងថា៖ “ខ្ញុំអំពាវនាវដល់សហគមន៍ទាំងមូលអនុ វត្តន៍វិធានការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតប្រដោយប្រសិទ្ធភាព ពោលគឺកាត់បន្ថយការធ្វើដំណើរ រក្សាគម្លាត ជាពិសេសគឺត្រូវពាក់ម៉ាស់ និងលាងដៃជាប្រចាំ។ អង្គការមហាជន ប្រព័ន្ធ ផ្សព្វផ្សាយ និងខេត្តក្រុងនានាត្រូវអំពាវនាវប្រជាជនអនុវត្តន៍ វិធានការ ទាំងនេះផងដែរ”៕

ប្រតិកម្មទៅវិញ