នៅលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានសង្កត់ធ្ងន់ថា ការធ្វើបែបនេះជាប្រការអាក្រក់បំផុតក្នុងជីវិតនយោបាយរបស់អាមេរិក។ ហើយលោក Trump ក៏បានចាត់ទុកថា នេះជាកត្តាដែលប៉ះពាល់ដល់សេចក្តីសម្រេចចិត្តរបស់លោកនៅឯកិច្ចប្រជុំកំពូលនៅហាណូយផងដែរ។
ក្នុងថ្ងៃដដែល ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានឡើងសម្លេង បញ្ជាក់ថា ជោគជ័យនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកទី២នេះ បានឈរ លើមូលដ្ឋាននៃការធានាផលប្រយោជន៍ជាតិរបស់អាមេរិក៕