WB មានបំណងរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពល

Chia sẻ
(VOVWORLD) - វៀតណាមលើកទឹកចិត្តគ្រប់សមាសភាគសេដ្ឋកិច្ចធ្វើការវិនិយោគដើម្បីអភិវឌ្ឍន៍ឧស្សាហកម្មអគ្គិសនីដោយឈរលើគោលការណ៍ប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំ និងធានាផលប្រយោជន៍របស់វិនិយោគិនប្រកបដោយសុខដុមរមនា។ 
WB មានបំណងរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មថាមពល - ảnh 1រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Nguyen Hong Dien បានជួបពិភាក្សាការងារជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា - ប៉ាស៊ីហ្វិក។ 
នេះជាការ អះអាងរបស់រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien ក្នុងជំនួបធ្វើការជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារ ពិភពលោក (WB) ប្រចាំតំបន់អាស៊ីបូព៌ា-ប៉ាស៊ីហ្វិក នារសៀលថ្ងៃទី ១៤ វិច្ឆិកា នៅ ទីក្រុងហាណូយ។ លោករដ្ឋមន្ត្រី Nguyen Hong Dien បានឲ្យដឹងថា ដើម្បីអនុវត្តន៍ប្រកបដោយ ជោគជ័យនូវការផ្លាស់ប្តូរថាមពលប្រកបដោយយុត្តិធម៌ វៀតណាមត្រូវការការជួយ ឧបត្ថម្ភជាអតិបរមាពីដៃគូអន្តរជាតិក្នុងការផ្ទេរបច្ចេកវិទ្យា អភិបាលកិច្ច ការបណ្តុះ បណ្តាលធនធានមនុស្ស និងការផ្តល់ហិរញ្ញវត្ថុ។
លោករដ្ឋមន្ត្រីបានស្នើឱ្យ WB បន្ត សម្របសម្រួលជាមួយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សម្ព័ន្ធក្រុមហ៊ុនអគ្គិសនី វៀតណាម និងខេត្ត/ក្រុង នានាដើម្បីអនុវត្តន៍គម្រោងផ្គត់ផ្គង់អគ្គីសនីនៅតាមជនបទ តំបន់ព្រៃភ្នំ និងកោះសមុទ្រ ដំណាក់កាល ២០២១ - ២០២៥។ ចំណែកលោកស្រី Manuela V. Ferro មានបំណងចង់រួមដំណើរជាមួយវៀត ណាមក្នុងការអនុវត្តផែនការអគ្គីសនីទី ៨ ហើយបន្តផ្តល់ជំនួយហិរញ្ញវត្ថុសម្រាប់ គម្រោងផ្លាស់ប្តូរថាមពល ជាពិសេសគម្រោងថាមពលកកើតឡើងវិញ៕

ប្រតិកម្មទៅវិញ