UOB ទិញផ្នែកប្រតិបត្តិការអាជីវកម្មធនាគារលក់រាយ និង​កាតឥណទានរបស់ Citigroup នៅអាស៊ីអាគ្នេយ៍

Chia sẻ
(VOVWORLD) - ធនាគារមានជំនឿជាក់ទៅលើសក្តានុពលក្នុងរយៈពេលយូរអង្វែងនៃតំបន់អាស៊ីអាគ្នេយ៍ ហើយបានធ្វើការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដោយគោរពគោលការណ៍ក្នុងការស្វែងរកឱកាសឲ្យបានសមស្រប ដើម្បីអភិវឌ្ឍន៍។

កាលពីថ្ងៃទី ១៤ មករា សម្ព័ន្ធក្រុមហ៊ុន Citi (Citigroup) របស់សហរដ្ឋអាមេរិកបានប្រកាសកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៣,៦ ពាន់លានដូល្លារអាមេរិក ក្នុងនោះលក់ផ្នែកធនាគារសម្រាប់អតិថិជន (ឬហៅថាធនាគារលក់រាយ)នៅប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងវៀតណាមដល់ដៃគូសិង្ហបុរី។ តាមនោះ ធនាគារ United Overseas (UOB) របស់សិង្ហបុរីនឹងទិញការផ្ទេរសិទ្ធិពាណិជ្ជសញ្ញា រួមមានផ្នែកប្រតិបត្តិការអាជីវកម្មធនាគារលក់រាយ និងកាតឥណទាន។ យោងតាមកិច្ចព្រមព្រៀងនេះ បុគ្គលិកប្រមាណ ៥ ពាន់នាក់នៃCitigroup គ្រោងនឹងត្រូវបានផ្ទេរប្រគល់ទៅ UOB ។

អនុប្រធាន និងជានាយកប្រតិបត្តិ UOB លោក Wee Ee Cheong បានឲ្យដឹងថា ធនាគារមានជំនឿជាក់ទៅលើសក្តានុពលក្នុងរយៈពេលយូរអង្វែងនៃតំបន់អាស៊ីអាគ្នេយ៍ ហើយបានធ្វើការជ្រើសរើសយ៉ាងយកចិត្តទុកដាក់ ដោយគោរពគោលការណ៍ក្នុងការស្វែងរកឱកាសឲ្យបានសមស្រប ដើម្បីអភិវឌ្ឍន៍។ យោងតាម Citigroup បានឲ្យដឹងថា កិច្ចព្រមព្រៀងនេះគ្រោងនឹងសម្រេចរួចរាល់ចាប់ពីពាក់កណ្ដាលឆ្នាំ ២០២២ ដល់ដើមឆ្នាំ ២០២៤ ផងដែរ៕

ប្រតិកម្មទៅវិញ