ទិដ្ឋភាពនេះពិធី (ប្រភព៖ Doanthanhnien.vn ) |
នារសៀលថ្ងៃទី ២៦ មករា មូលនិធិចំនួនប្រជាជននៃអង្គការសហប្រជាជាតិ (UNFPA) ប្រចាំនៅវៀតណាមបានប្រគល់ជូនមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញនូវ សំភារៈប្រើប្រាស់ចាំបាច់ចំនួន ៣៧០០ ឈុត ដើម្បីជួយឧបត្ថម្ភជាបន្ទាន់ដល់មនុស្សវ័យចំណាស់នៅខេត្ត នៅ ភាគកណ្ដាលវៀតណាម ចំនួន ៣ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង រូមមាន៖ ខេត្ត Ha Tinh ខេត្ត Quang Tri និង ខេត្ត Quang Ngai ។ ថ្លែងនៅក្នុងពិធីប្រគល់នេះ លោកស្រី Naomi Kitahara ប្រធានតំណាង UNFPA ប្រចាំនៅវៀតណាមបានមានប្រសាសន៍ថា នៅពេលដែលតំបន់រស់នៅរបស់ប្រជាជនរងគ្រោះមហន្តរាយធម្មជាតិនោះ មនុស្សវ័យចំណាស់គឺជាក្រុមមុខសញ្ញាដែលងាយរងគ្រោះបំផុត។ សំភារៈប្រើប្រាស់ចាំបាច់ទាំងនេះគឺស្ថិតក្នុងកញ្ចប់ជួយឧបត្ថម្ភ មនុស្សធម៌ដ៏ទូលំទូលាយរបស់ UNFPA សំដៅការពារសុខភាពរបស់មនុស្សវ័យចំណាស់ក្នុងវិបត្តិផងដែរ៕