Tran Quyet Chien ក្លាយទៅជាជើងឯកពិភពលោកកីឡាប៊ីយ៉ា (Billiards Sport) វិញ្ញាសា Carom 3 Cushions

Chia sẻ
(VOVWORLD) - គូប្រកួតរបស់លោកលើ វិញ្ញាសា Carom 3 Cushions នៅ Porto World Cup នេះ គឺជាកីឡាករជាប់ចំណាត់ថ្នាក់លេខ ៨ នៅលើពិភពលោក។ លទ្ធផលនៃការប្រកួត គឺ ៥០ ទល់នឹង ៣០។
Tran Quyet Chien ក្លាយទៅជាជើងឯកពិភពលោកកីឡាប៊ីយ៉ា (Billiards Sport) វិញ្ញាសា Carom 3 Cushions - ảnh 1Tran Quyet Chien (ទីពីរពីឆ្វេង) បានឈ្នះពាន World Cup Porto។ រូបថត៖ UMB

នាយប់ថ្ងៃទី ២ កក្កដា នៅទីក្រុងPorto (ព័រទុយហ្គាល់) កីឡាករប៊ីយ៉ាលេខ ១ របស់វៀតណាម Tran Quyet Chien បានយកឈ្នះលើកីឡាករ Sameh Sidhom (អេហ្ស៊ីប) ដើម្បីដណ្ដើមតំណែងជើងឯកពិភពលោកលើ វិញ្ញាសា Carom 3 Cushions។ Tran Quyet Chien កំពុងជាកីឡាករប៊ីយ៉ាលេខ ១ របស់វៀតណាម ជាប់ចំណាត់ថ្នាក់លេខ ១០ នៅលើពិភពលោក។

គូប្រកួតរបស់លោកលើ វិញ្ញាសា Carom 3 Cushions នៅ Porto World Cup នេះ គឺជាកីឡាករជាប់ចំណាត់ថ្នាក់លេខ ៨ នៅលើពិភពលោក។ លទ្ធផលនៃការប្រកួត គឺ ៥០ ទល់នឹង ៣០។

នេះគឺជាលើកទី ២ ក្នុងប្រវត្តិសាស្ត្រ ដែលវៀតណាមបានឈ្នះជើងឯកពិភពលោក បន្ទាប់ពីលើកទី១ក្នុងឆ្នាំ ២០១៨ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ។ ម្ចាស់ជើងឯកឆ្នាំ ២០១៨ គឺកីឡាករ Tran Quyet Chien ដដែល។ ជាមួយជ័យជំនះលើកនេះ Tran Quyet Chien អាចស្ថិតក្នុងចំណាត់ថ្នាក់ជួរមុខនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ