Nguyen Thi Tam ដណ្ដើមមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ប្រដាល់នារីពិភពលោក

Chia sẻ
(VOVWORLD) - នាយប់ថ្ងៃទី ២៦ ខែមីនា នៅទីក្រុង New Delhi (ឥណ្ឌា) កីឡាការិនី Nguyen Thi Tam (សញ្ជាតិវៀតណាម) បានឈានចូលវគ្គផ្តាច់ព្រ័ត្រនៃប្រភេទទម្ងន់ស្រាល (៤៨-៥០គីឡូក្រាម) នៃការប្រកួតជើងឯកប្រដាល់ពិភពលោកផ្នែកនារីជាមួយ Nikhat Zareen ពីប្រទេសម្ចាស់ផ្ទះឥណ្ឌា។
Nguyen Thi Tam ដណ្ដើមមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ប្រដាល់នារីពិភពលោក - ảnh 1អាជ្ញាកណ្តាលបានប្រកាសជ័យជម្នះទៅលើ កីឡាការិនីប្រដាល់ឥណ្ឌា Nikhat Zareen។ (រូបភាព៖ nhandan.vn)

ជាលទ្ធផល កីឡាការិនីប្រដាល់ឥណ្ឌារូបនេះ បានយកឈ្នះលើកីឡាការិនីប្រដាល់វៀតណាម ដោយពិន្ទុ ៥-០ ដើម្បីដណ្ដើមរង្វាន់ជើងឯក។ Nguyen Thi Tam បានឈ្នះមេដាយប្រាក់។

មុនពេលឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ Nguyen Thi Tam បានឈានចូលប្រវតិ្តប្រដាល់វៀតណាម នៅពេលបានក្លាយជាអ្នកប្រដាល់ដំបូងគេដែលឡើងសង្វៀនក្នុងវគ្គផ្តាច់ព្រ័ត្រពិភពលោក។ មុននោះ លទ្ធផលឆ្នើមបំផុតនៃប្រដាល់វៀតណាមគឺបានត្រឹមមេដាយសំរឹទ្ធប៉ុណ្ណោះ៕

  

ប្រតិកម្មទៅវិញ