IMF៖ អាស៊ីប៉ាស៊ីហ្វិកមានកំណើនស្ថិរភាព សក្តានុពលអភិវឌ្ឍន៍សម្បូបែប

Chia sẻ
(VOVWORLD) - សេដ្ឋកិច្ចក្នុងតំបន់សម្រេចបានកំណើនគួរឱ្យភ្ញាក់ផ្អើលនៅក្នុងឆមាសទីពីរ នាំកំណើនពេញមួយឆ្នាំដល់ ៥% ពោលគឺខ្ពស់ជាងលទ្ធផលក្នុងឆ្នាំ ២០២២ (៣,៩%)។
IMF៖ អាស៊ីប៉ាស៊ីហ្វិកមានកំណើនស្ថិរភាព សក្តានុពលអភិវឌ្ឍន៍សម្បូបែប - ảnh 1មនុស្សម្នាទិញទំនិញនៅផ្សារមួយក្នុងទីក្រុង Chennai (ប្រទេសឥណ្ឌា)។ រូបថត៖ AFP/TTXVN

នាថ្ងៃទី ៣០ មេសា មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញផ្សាយរបាយការណ៍យថាទស្សន៍សេដ្ឋកិច្ចតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៤ ក្នុងនោះ សង្កត់ធ្ងន់ថាកំណើនសេដ្ឋកិច្ចក្នុងតំបន់នេះកំពុងស្ថិតក្នុងដំណាក់កាលស្ថិរភាព ហើយសក្តានុពលអភិវឌ្ឍន៍សម្បូរបែប។ ជាក់ស្ដែង IMF បានបង្កើនការព្យាករណ៍កំណើនសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំនេះឡើង ៤,៥% ពោលគឺកើនឡើង ០,៣ ភាគរយ បើធៀបនឹងរយៈពេល ៦ ខែមុន។ កាលពីឆ្នាំមុន សេដ្ឋកិច្ចក្នុងតំបន់សម្រេចបានកំណើនគួរឱ្យភ្ញាក់ផ្អើលនៅក្នុងឆមាសទីពីរ នាំកំណើនពេញមួយឆ្នាំដល់ ៥% ពោលគឺខ្ពស់ជាងលទ្ធផលក្នុងឆ្នាំ ២០២២ (៣,៩%)។ បណ្តាខឿនសេដ្ឋកិច្ចទើបលេចចេញថ្មីនៅអាស៊ីស្រូបយកភាគច្រើនដូចជា៖ ម៉ាឡេស៊ី ហ្វីលីពីន វៀតណាម និងជាពិសេសគឺឥណ្ឌា។ IMF បានវាយតម្លៃថា ទោះបីជាកំណើននៃតំបន់អាស៊ីប៉ាស៊ីហ្វិកយឺតយ៉ាវជាងក៏ដោយ ប៉ុន្តែនៅតែល្អប្រសើរជាងការរំពឹងទុក ហើយអាស៊ីប៉ាស៊ីហ្វិកនៅតែជាតំបន់ស្វាហាប់ ពោលគឺស្រូបយកប្រមាណ ៦០% នៃកំណើនពិភពលោក។

ទោះជាយ៉ាងណាក៏ដោយ IMF ផ្តល់អនុសាសន៍ថាធនាគារកណ្តាលនៅអាស៊ីគប្បីបន្តផ្តោតសំខាន់លើស្ថិរភាពតម្លៃក្នុងប្រទេស និងជៀសវាងការចេញសេចក្ដីសម្រេចចិត្តគោលនយោបាយដែលពឹងផ្អែកខ្លាំងពេកលើ អត្រាការប្រាក់គ្រោងទុករបស់ធនាគារកណ្តាលអាមេរិក (FED)៕

ប្រតិកម្មទៅវិញ