នេះជាព័ត៌មានដែល EuroCham បានប្រកាសនៅថ្ងៃទី៩ ខែតុលា។ យោងតាមការវាយតម្លៃរបស់ EuroCham បើទោះបីជាសន្ទស្សន៍ទំនុកចិត្តនៅតែទាបជាង ៥០ ពិន្ទុ ក្នុងរយៈពេល ៤ត្រីមាសជាប់ៗគ្នាក៏ដោយ ការកើនឡើងនេះក៏បានបង្ហាញពីសញ្ញាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចវៀតណាម។
រូបថត៖ VOV |
EuroCham បានវាយតម្លៃថា ភាពទាក់ទាញការវិនិយោគសកលរបស់វៀតណាមនៅតែរឹងមាំ ដោយមាន ៦៣% នៃអាជីវកម្មដែលត្រូវបានស្ទង់មតិបានចាត់ថ្នាក់វៀតណាមក្នុងTop ១០ គោលដៅវិនិយោគផ្ទាល់ពីបរទេស(FDI)។ ជាពិសេស ៣១% បានចាត់ថ្នាក់វៀតណាមក្នុង Top ៣ គោលដៅវិនិយោគ FDI។ គួរឲ្យកត់សម្គាល់ថា អាជីវកម្មជាងពាក់កណ្តាលដែលបានស្ទង់មតិមានផែនការបង្កើនការវិនិយោគផ្ទាល់ពីបរទេសនៅវៀតណាម ខណៈដែលឆ្នាំ ២០២៣ ជិតដល់ទីបញ្ចប់ហើយ។ ប្រធាន EuroCham លោក Gabor Fluit បានសង្កត់ធ្ងន់ថា "ក្រុមអឺរ៉ុបជឿជាក់លើវៀតណាម" ហើយថា ជិត១/៣នៃសមាជិក EuroCham បានចាត់ថ្នាក់វៀតណាមក្នុងចំណោមគោលដៅវិនិយោគកំពូលទាំងបី ដែលផ្ញើសារដ៏រឹងមាំនៃទំនុកចិត្តរបស់សហគ្រាសអឺរ៉ុបទៅក្នុងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម។
យោងតាមការវាយតម្លៃរបស់ធុរកិច្ចអ៊ឺរ៉ុបនៅវៀតណាម ជាងពីរឆ្នាំបន្ទាប់ពីការអនុវត្តន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA) បន្តមានផលប៉ះពាល់ជាវិជ្ជមានយ៉ាងខ្លាំង ចំពោះទិដ្ឋភាពធ្វើអាជីវកម្មនៅវៀតណាម៕