EU ស្នើឱ្យបង្កើតក្រុមប្រឹក្សាអ្នកជំនាញពិភពលោក ស្តីពីការ​គ្រប់គ្រង AI

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ១៣ ខែកញ្ញា ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula von der Leyen បានអំពាវនាវឱ្យបង្កើតក្រុមប្រឹក្សាអ្នកជំនាញ និងតំណាងក្រុមហ៊ុនបច្ចេកវិទ្យាទូទាំងពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមនានាដែលបណ្តាលមកពីបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។

ថ្លែងនៅក្នុងកិច្ចប្រជុំនៅទីក្រុង Strasbourg (បារាំង) ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានអំពាវនាវឱ្យផ្តល់អាទិភាពលើការដោះស្រាយហានិភ័យពី AI ជាសកល។ លោកស្រី Ursula von der Leyen បានស្នើឱ្យបង្កើតក្រុមប្រឹក្សាអ្នកជំនាញ AI សកលដែលមានយន្តការប្រតិបត្តិការស្រដៀងគ្នាទៅនឹងក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) របស់អង្គការសហប្រជាជាតិ ដាក់ចេញរបាយការណ៍ដោយផ្អែកលើការស្រាវជ្រាវវិទ្យាសាស្ត្រ ដើម្បីវាយតម្លៃលើហានិភ័យនិងអត្ថប្រយោជន៍របស់ AI សម្រាប់មនុស្សជាតិ។ មន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ការបង្កើតក្រុមប្រឹក្សាអ្នកជំនាញជាសកលស្តីពី AI នឹងជួយផ្តល់ការឆ្លើយតបរហ័ស និងសម្របសម្រួលជាសកល៕

ប្រតិកម្មទៅវិញ