EU វាយតម្លៃខ្ពស់ចំពោះលទ្ធភាពសម្រេចកិច្ចព្រមព្រៀងអំពី Brexit នាខែធ្នូ

Chia sẻ
(VOVWORLD) -នាថ្ងៃទី ២៤ វិច្ឆិកា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានមានជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នៅខាងក្រៅសន្និសីទជាន់ខ្ពស់នៅទិក្រុង Brussels។
EU វាយតម្លៃខ្ពស់ចំពោះលទ្ធភាពសម្រេចកិច្ចព្រមព្រៀងអំពី Brexit នាខែធ្នូ - ảnh 1EU វាយតម្លៃខ្ពស់ចំពោះលទ្ធភាពសម្រេចកិច្ចព្រមព្រៀងអំពី Brexit នាខែធ្នូ 

នាថ្ងៃទី ២៤ វិច្ឆិកា ប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk បានមានជំនួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May នៅខាងក្រៅសន្និសីទជាន់ខ្ពស់នៅទិក្រុង Brussels។ ក្រោយពីកិច្ចចរចា លោក Tusk បានឲ្យដឹងថា អាចសម្រេចបានការជឿនលឿនក្នុងឯកសារអាទិភាពចំនួន ៣ ក្នុងកិច្ចចរចា Brexit នៅក្នុងសន្និសីទជាន់ខ្ពស់ថ្នាក់ដឹកនាំ EU នាខែធ្នូខាងមុខ ទោះបីជាជាក់ស្ដែង ប្រការនេះនៅតែជាការសាកល្បងនៅឡើយ។ តាមលោក Tusk ថា នាយករដ្ឋមន្ត្រីអង់គ្លេសមានរយៈពេល ១០ ថ្ងៃ ដើម្បីបញ្ជាក់ពីការជឿនលឿនគ្រប់គ្រាន់របស់ភាគីអង់គ្លេសលើគ្រប់បញ្ហា ក្នុងនោះរួមទាំងបញ្ហាព្រំដែន អៀរឡង់ ផងដែរ។

បណ្ដាប្រទេស EU វាយតម្លៃថាមានតែការសន្យាយ៉ាងច្បាស់លាស់របស់ភាគីអង់គ្លេស ទើបអាចបើកចេញបាននូវឱកាសបញ្ចប់ដំណាក់កាលចរចាដំបូងអំពី Brexit៕

ប្រតិកម្មទៅវិញ