EU ប្រកាសព័ត៌មាន​​លម្អិត ​ស្តី​ពីតំណាក់​កាល​​ដាក់​​​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រេងរ៉ែ​របស់​​រុស្ស៊ី

Chia sẻ
(VOVWORLD) - នៅថ្ងៃទី ៣១ ខែឧសភា អ្នកនាំពាក្យគណៈកម្មាធិការអឺរ៉ុប (EC) បានឲ្យដឹងថា វិធានការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប (EU) ប្រឆាំងនឹងការនាំចូលប្រេងរ៉ែពីរុស្សីតាមផ្លូវសមុទ្រ នឹងត្រូវបានអនុវត្តន៍តាមដំណាក់កាលចំនួនពីរ គឺរយៈពេល៦ខែចំពោះប្រេងឆៅ និង៨ខែចំពោះផលិតផលប្រេងចម្រាញ់។
EU ប្រកាសព័ត៌មាន​​លម្អិត ​ស្តី​ពីតំណាក់​កាល​​ដាក់​​​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រេងរ៉ែ​របស់​​រុស្ស៊ី - ảnh 1រូបភាព៖ AFP/TTXVN

តារាងពេលវេលាខាងលើនឹងចូលជាធរមានបន្ទាប់ពីកញ្ចប់ដាក់ទណ្ឌកម្មត្រូវបានអនុម័តជាផ្លូវការ។ តាមការរំពឹងទុក ឯកអគ្គរដ្ឋទូតនៃបណ្តាប្រទេស EU នឹងអនុម័តលើការហាមឃាត់ ការនាំចូលប្រេងរ៉ែពីរុស្ស៊ី ក្នុងសប្តាហ៍នេះ។ មុននោះ នៅថ្ងៃធ្វើការដំបូងនៃកិច្ចប្រជុំកំពូលវិសាមញ្ញរបស់សហភាពអឺរ៉ុប (ថ្ងៃទី ៣០-៣១ ខែឧសភា) មេដឹកនាំនៃបណ្តាប្រទេស EU បានឯកភាពជាគោលការណ៍ កាត់បន្ថយការនាំចូលប្រេងរ៉ែពីរុស្ស៊ីប្រហែល ៩០% នៅត្រឹមចុងឆ្នាំ២០២២នេះ ហើយទន្ទឹមនឹងនោះក៏ត្រូវដោះស្រាយការជាប់គាំងក្នុងការចរចាជាមួយហុងគ្រី ស្តីពីកញ្ចប់ទណ្ឌកម្មដ៏តឹងរ៉ឹងបំផុតរបស់សហភាពអឺរ៉ុប ប្រឆាំងនឹងទីក្រុងម៉ូស្គូ។

បច្ចុប្បន្ននេះ បរិមាណប្រេងប្រហែលជាង ៦០% ដែល EU បាននាំចូលពីរុស្ស៊ី ត្រូវបានដឹកជញ្ជូនតាមផ្លូវសមុទ្រ ហើយបរិមាណជាង ៣០% ដែលនៅសល់ត្រូវបានដឹកជញ្ជូនតាមរយៈបំពង់បង្ហូរប្រេង Druzhba ។ តាមនោះ ការហាមឃាត់ប្រេងរ៉ែ ប្រឆាំងនឹងរុស្ស៊ី របស់ EU នឹងត្រូវបានអនុវត្តភ្លាមមួយរំពិក ចំពោះប្រេងរ៉ែដែលបានដឹកជញ្ជូនតាមផ្លូវសមុទ្រ៕

ប្រតិកម្មទៅវិញ