Can Tho អនុវត្តសាកល្បងរូបសណ្ឋានអាងផ្ទុកទឹកភ្លៀងក្រោមដីជាមួយ បច្ចេកវិទ្យាជប៉ុន

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី១៥ មករា ថ្នាក់ដឹកនាំទីក្រុង Can Tho ភាគខាងត្បូងវៀតណាម បានជួបធ្វើការជាមួយគណៈប្រតិភូជប៉ុននិងតំណាងកម្មវិធីទីប្រជុំជនអ.ស.ប (UN –Habitat) អំពីការអនុវត្តសាកល្បងរូបសណ្ឋានអាងផ្ទុកទឹកភ្លៀងក្រោមដីឈ្មោះ “Tametotto” និងអនុវត្តបច្ចេកវិទ្យា Aqualift ដើម្បីធ្វើឲ្យទឹកស្អាតនៅទីក្រុងនេះ។
Can Tho អនុវត្តសាកល្បងរូបសណ្ឋានអាងផ្ទុកទឹកភ្លៀងក្រោមដីជាមួយ បច្ចេកវិទ្យាជប៉ុន - ảnh 1 ធុងផ្ទុកទឹកភ្លៀងដូច្នេះនឹងត្រូវបានផ្លាស់ប្ដូរដោយអាងផ្ទុកទឹកក្រោមដី

នាព្រឹកថ្ងៃទី១៥ មករា ថ្នាក់ដឹកនាំទីក្រុង Can Tho ភាគខាងត្បូងវៀតណាម បានជួបធ្វើការជាមួយគណៈប្រតិភូជប៉ុននិងតំណាងកម្មវិធីទីប្រជុំជនអ.ស.ប (UN –Habitat) អំពីការអនុវត្តសាកល្បងរូបសណ្ឋានអាងផ្ទុកទឹកភ្លៀងក្រោមដីឈ្មោះ “Tametotto” និងអនុវត្តបច្ចេកវិទ្យា Aqualift ដើម្បីធ្វើឲ្យទឹកស្អាតនៅទីក្រុងនេះ។

        តាមនោះ នៅពេលអនុវត្តរូបសណ្ឋាន Tametotto នោះ ប្រជាជននឹងផ្ទុក និងឆ្លៀតប្រើប្រាស់ប្រភពទឹកភ្លៀងដ៏សម្បូរ ចូលក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃនិងសកម្មភាពផលិតកម្មកសិកម្ម កាត់បន្ថយការប្រើប្រាស់ប្រភពទឹក ក្រោមដីធម្មជាតិ តាមនោះទប់ស្កាត់គ្រោះអាសន្នរអិលស្រុតបាក់ផងដែរ។ លោក Nguyen Quang តំណាងកម្មវិធី UN – Habitat វៀតណាម ឲ្យដឹងថា នេះជា គម្រោងការណ៍សំខាន់ចំនួន២ ដែលជួយសន្សំសម្ចៃការចំណាយថវិកានិងមាន លទ្ធភាពអនុវត្តខ្ពស់ចំពោះទីក្រុង Can Tho និយាយដោយឡែកនិងវៀតណាម និយាយរួម៖  

       “លើកនេះយើងខ្ញុំឧទ្ទេសនាមអំពីបច្ចេកវិទ្យាចំនួន២របស់ទីក្រុង Fukuoka សហគ្រាសខ្នាតតូចនិងមធ្យម។ តាមនោះ យើងខ្ញុំនឹងដោះស្រាយបញ្ហាទប់ទល់នឹងបម្រែ បម្រួលអាកាសធាតុ ដើម្បីទីក្រុងរបស់យើងអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព ជាពិតៗ”៕

ប្រតិកម្មទៅវិញ