(VOVworld)-ក្នុងទំនាក់ទំនងអាពាហ៍ពិពាហ៍ ជនជាតិ Ha Nhi មិនសូវចំណុះទៅ
លើទំនៀម ទម្លាប់វប្បធម៌សក្តិភូមិប៉ុន្មានឡើយ។ ហើយ យុវជន យុវនារីជនជាតិ
Ha Nhi មានសេរីភាព ក្នុងការស្វែងយល់ចិត្តគ្នាទៅវិញទៅមក មុននឹងរៀបអាពា
ហ៍ពិពាហ៍។មិនត្រឹមតែប៉ុណ្ណោះ ពិធី មង្គលការរបស់ជនជាតិ Ha Nhi មានភាព
សាមញ្ញណាស់ ជួនកាលមានត្រឹមតែមាន់ឈ្មោលមួយក្បាល កូនកំលោះអាច
ទទួលបានកូនក្រមុំមកផ្ទះ។
|
ទំនៀមទំលាប់ទទូរភួយរបស់ជនជាតិ Ha Nhi |
តាមទំនៀមទម្លាប់ប្រពៃណីក្នុងបណ្តាពិធីបុណ្យរបស់ខ្លួន យុវជន យុវនារី
ជនជាតិ Ha Nhi តែងតែច្រៀងសាសងជាមួយគ្នា ដើម្បីបង្ហើបឲ្យដឹងនូវទឹកចិត្ត
របស់គ្នាមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍។ ជាពិសេស ជនជាតិ Ha
Nhi ខ្មៅនៅស្រុក Bat Xat ខេត្ត Lao Cai នៅមានទំនៀមទំលាប់ទទូរភួយទៅរក
គូស្រករ។ពោលគឺ កំលោះជនជាតិ Ha Nhi ត្រូវទទូរ ភួយម្នាក់ឯងទៅផ្ទះមិត្តស្រី
បបួលនារីនោះចេញទៅក្រៅសាសងគ្នា ដើម្បីស្វែងយល់ចិត្តនាង ។ លោក Ly
Mo Xa ជនជាតិ Ha Nhi នៅស្រុក Bat Xat ខេត្ត Lao Cai បានឲ្យដឹងថា៖
“ត្រូវទទូរភួយដូច្នេះ ទៅផ្ទះមិត្តស្រីទៅដល់៣ឬ៤ដង។ ពេលទទូរភួយទៅរក
មិត្តស្រីម្តងៗគឺ ដើម្បីស្វែងយល់ពីចិត្តគ្នា។ ម្យ៉ាងវិញទៀត នៅពេលយល់ចិត្ត
យល់ថ្លើមគ្នាអញ្ជឹង ទើបអាច បបួលគ្នាទៅដើរលេងពេលចូលឆ្នាំបាន ប្រសិន
បើមិនស្គាល់គ្នាដូច្នេះ មិនអាចបបួលគ្នាដើរលេងបានទេ”។
ទទូរភួយទៅរកគូរស្រករ ជាទំនៀមទំលាប់មានតាំងពីយូរយារណាស់មក
ហើយរបស់ ជនជាតិ Ha Nhi ខ្មៅ។កូនកំលោះក្នុងភូមិរបស់ជនជាតិ Ha Nhi នៅ
ពេលធំដឹងក្តីអាចនាំមិត្ត ភក្តិទទូរភួយទៅរកគូរស្រករ។ នៅពេលបាយល្ងាចរួច ក៏ជាពេលវេលាដែលយុវជនក្នុងភូមិនាំ គ្នាទៅទទូរភួយ។ ប៉ុន្តែ មុននឹងទៅទទូរ
ភួយនោះ កំលោះៗភាគច្រើនគឺំានគូរស្រករក្នុងដួង ចិត្តរួចហើយ។ដូច្នេះ ពេល
ដល់មាត់ទ្វារផ្ទះរបស់នារីក្នុងចិត្ត កំលោះនឹងទទូរភួយពីក្បាល ដល់ជង្គង់
ហើយចូលទៅផ្ទះ។ដល់កន្លែងនារីនោះកំពុងអង្គុយ កំលោះបានខិតជិតចាប់ដៃនាងក្រមុំក្រោកឈរឡើង។ ឪពុកម្តាយនាងក្រមុំឃើញសភាពអញ្ជឹងនឹងបាន
យល់ខ្លួនឯងថា កូនស្រីមានអ្នកមកស្វែងយល់ចិត្ត។ប្រសិនបើយល់ព្រម ឪពុក
ម្តាយនាងនិងធ្វើប្រងើយ កន្តើយឲ្យប្រុសម្នាក់នោះនាំកូនស្រីចេញទៅខាងក្រៅ
សាសងគ្នា។ អ្នកនាង Cao Si May នៅ ស្រុក Bat Xat បានឲ្យដឹងថា៖
“ជួនកាលឪពុកម្តាយចេញទៅក្រៅដើម្បីកូនស្រីនិងប្រុសមកស្វែងយល់ចិត្តគ្នា
មិនខ្មាស់អៀន។ ប្រសិនបើនារីនោះចូលចិត្តនឹងអង្គុយសាសងជាមួយប្រុស ហើយបើមិនចូលចិត្តគឺត្រឡប់ ទៅផ្ទះវិញ។ នៅពេលជជែកគ្នានោះ ប្រុសនារី
ទាំងពីរ នាក់អាចទទូរភួយជាមួយគ្នា ដោយ សារអាកាសធាតុពេលយល់នៅ
តំបន់ភ្នំគឺត្រជាក់ណាស់”។
តាមទស្សនៈរបស់ជនជាតិ Ha Nhi ទំនៀមទំលាប់ទទូរភួយគ្រាន់តែជា
ឱកាសម្តែងទឹក ចិត្ត។ប៉ុន្តែនារីពុំអាចមានកូនមុននឹងរៀបអាពាហ៍ពិពាហ៍ទេ
បើមានកូនមុននោះ បុរសនិនារីនោះនឹងរងការដាក់ទណ្ឌកម្មដ៏តឹងរឹងរបស់ភូមិ។ នារីដែលមានកូនមុននឹងរៀបអាពាហ៍ពិពា ហ៍នោះនឹងត្រូវចេញទៅរស់នៅខាង
ក្រៅភូមិរហូតដល់ពេលដែលមានប្រុសទទួលយកជា ប្រពន្ធទើបបានត្រឡប់ មករស់នៅក្នុងភូមិវិញ។
នៅពេលរៀបអាពាហ៍ពិពាហ៍ ជនជាតិ Ha Nhi មិនរៀបចំធំដុំអីទេ ហើយ
ក៏មិនមាន គ្រឿងដង្វាយច្រើនទេ គឺគ្រាន់តែមានមាន់ឈ្មោលមួយក្បាលតែ
ប៉ុណ្ណោះ។ អ្នកស្រី Cao Si May ចែករំលែកថា៖
“មង្គលការនៅខាងកូនកំលោះវិញគឺត្រូវមានមាន់ឈ្មោលមួយក្បាល់សម្រាប់
ជូនដំណឹងទៅ ជីដូនជីតា ជួនកាលយកប្រពន្ធក៏មិនចាំបាច់សូមការអនុញ្ញត
ពីឪពុកម្តាយក្មេកទេ គ្រាន់តែនាំ គ្នារៀបចំពិធីមួយជូនជីដូនជីតា បន្ទាប់មក
អញ្ជើញសាច់ញតិជិតឆ្ងាយក្នុងភូមិមករួមសប្បាយ ជាមួយគ្នា។ថ្ងៃស្អែកទើប
ជូនដំណឹងឲ្យគ្រួសារខាងស្រីវិញ”។
តាមទំនៀមទំលាប់ប្រពៃណី គ្រួសារជនជាតិ Ha Nhi ជាច្រើន ធ្លាប់រៀបចំពិ
ធីមង្គល ការលើកទី២នៅពេលមានគ្រប់លទ្ធភាពនិងសម្បូធូធារ។មានគ្រួសារខ្លះ
ក្រោយពីបានរស់ នៅជាមួយគ្នារយៈពេល៥០ដល់៦០ឆ្នាំ ទើបរៀបចំពិធីមង្គល
ការលើកទី២។ ការរៀបចំមង្គល ការលើកទី២នេះ តែងតែមានភាពសប្បាយរីក
រាយជាង ពិនោះបង្កើតឡើងបរិយាកាសសុខ សាន្តត្រានក្នុងគ្រួសារ៕