ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់

Chia sẻ
(VOVWORLD) - ក្នុងសប្ដាហ៍កន្លងទៅគណៈកម្មការផ្សាយជាភាសារបរទេសនៃវិទ្យុសម្លេងវៀតណាមទទួលបានសំបុត្រ  អ៊ីម៉ែល ចំនួន ៥១២ ដែលក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរទទួលបានសំបុត្រចំនួន ១០។
ឆ្លើយសំណួររបស់មិត្តអ្នកស្ដាប់ - ảnh 1 ទឹកជ្រោះត្រីអាទិទេព

បណ្ដាកម្មវិធីបន្តទទួលបានសំបុត្រជាច្រើនពីមិត្តអ្នកស្តាប់ ដែនបានអបអរសាទរពិធីរំលឹកខួបលើកទី ៧៥ នៃទិវាបង្កើត VOV។ បណ្ដាមិត្តអ្នកស្ដាប់បានជូនពរ VOV និយាយរួម និង VOV5 និយាយដោយឡែកឲ្យកាន់តែអភិវឌ្ឍន៍ថែមទៀត។ ពីទីក្រុងលីម៉ា នៃប្រទេសប៉េរូ មិត្តអ្នកស្តាប់ Johnny Antonio RamírezLópez បានចែករំលែកថា៖“ សូមថ្លែងអំណរគុណចំពោះ VOV ដែលបានជួយយើងខ្ញុំកាន់តែស្រឡាញ់វប្បធម៌ និងជនជាតិនៅប្រទេសមិត្ត។ ខ្ញុំពិតជាកោតសរសើរវប្បធម៌សហគមន៍ជនជាតិ Dao ក្នុងចំណោមជនជាតិទាំង ៥៤ នៅវៀតណាម។ បញ្ញា និងជីវទស្សនៈត្រូវបានប្រមូលផ្ដុំនៅក្នុងនេះ ជាពិសេសគឺគុណតម្លៃសមូហភាព និងសហគមន៍។ ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ជាច្រើនពីប្រិយមិត្ត។ ហើយប្រធានបទ COVID – 19 នៅតែជាប្រធានបទមួយ ដែលទទួលបានចំណាប់អារម្មណ៍ច្រើនបំផុត។ មិត្តអ្នកស្តាប់ គឹមដារ៉េត មកពីរាជធានីភ្នំពេញ កម្ពុជាបានផ្ញើសំបត្រដោយសរសេរថា“ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ខ្ញុំបានដឹងថាស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅទីក្រុង Da Nang ត្រូវបានគ្រប់គ្រងយ៉ាងល្អ គ្មានករណីឆ្លងជំងឺក្នុងសហគមន៍ទៀតឡើយ ហើយសកម្មភាពសេដ្ឋកិច្ចត្រូវបានដំណើរការឡើងវិញជាបណ្ដើរៗ។ តើ ទីក្រុងបានចាត់ វិធានការអ្វីខ្លះដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ?” មិត្តគឹមដារ៉េតនិងមិត្តអ្នកស្ដាប់ជាទីមេត្រី គិតត្រឹមម៉ោង ៦ ថ្ងៃទី ១៥ ខែកញ្ញា (ពោលគឺ ១៣ ថ្ងៃហើយ ) វៀតណាមមិនរកឃើញករណីឆ្លងកូវីដ ១៩ ក្នុងសហគមន៍ឡើយ។ ដើម្បីស្តារសកម្មភាពទេសចរណ៍ឡើងវិញ ខេត្ត ក្រុងនានាបានចាត់វិធានការជាច្រើន សំដៅជំរុញតម្រូវការទេសចរណ៍ឡើងវិញ ដែលក្នុងនោះទីក្រុង Da Nang បានជំរុញការផ្សព្វផ្សាយរូបភាពទីក្រុង ជាគោលដៅប្រកបដោយសុវត្ថិភាព ហើយមានសមត្ថភាពគ្រប់គ្រាន់ថែទាំសុខភាពជូនភ្ញៀវទេសចរ តាមរយៈអត្ថបទសរសេរ រូបថត និងវីដេអូដែលត្រូវបានចែករំលែកនៅលើបណ្តាញសារព័ត៌មាននានា នៅលើគេហទំព័រ ដើម្បីផ្សព្វផ្សាយសារ“Da Nang ពិតជាស្រស់ស្អាតណាស់ មានសុវត្ថិភាព ហើយត្រៀមខ្លួនជាស្រេច ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ”។ ទន្ទឹមនឹងនេះ  មន្ទីរទេសចរណ៍ Da Nang ជួយឧបត្ថម្ភសហគ្រាសទេសចរណ៍ផ្សព្វផ្សាយតាមបណ្តាញផ្សព្វផ្សាយរបស់មន្ទីរ ហើយរួមសហការជាមួយសហគ្រាសទេសចរណ៍ ដើម្បីចូលរួមសកម្មភាពជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសកម្មភាពការទូតជាដើម។

មិត្តអ្នកស្ដាប់ជាទីមេត្រី។ ជាបន្តទៅនេះ សូមអញ្ជើញប្រិយមិត្តទៅទស្សនាគោលដៅមួយនៅវៀតណាម នោះគឺ ទឹកជ្រោះត្រីអាទិទេព នៅភូមិ Ngoc ។ នេះគឺជាភូមិរបរដែលមិត្តអ្នកស្ដាប់ គីន សែនសុខ មកកម្ពុជា មានបំណងចង់ស្វែងយល់ផងដែរ។ លោកអ្នកនាងជាទីមេត្រី។ មិនត្រឹមតែទាក់ទាញអ្នកទេសចរមកទស្សនាគោលដៅទេសចរល្បី ៗ ដូចជាឆ្នេរសមុទ្រ Sam Son កំពែងរាជកាល Ho ... ប៉ុណ្ណោះទេ ខេត្ត Thanh Hoa ក៏មានគោលដៅទេសចរណ៍ទឹកជ្រោះត្រីអាទិទេព ស្ថិតនៅក្នុងភូមិ Ngoc ឃុំ Cam Luong ស្រុក Cam Thuy ខេត្ត Thanh Hoaដោយមានសម្រស់ធម្មជាតិ និងរឿងពិតអាថ៌កំបាំងដែលរំញោចការចង់ដឹង ចង់ឃើញរបស់មនុស្សជាច្រើនទៀតផង។ មកដល់ទឹកជ្រោះត្រី អាទិទេព ភ្ញៀវទេសចរនឹងមានអារម្មណ៍ភ្ញាក់ផ្អើលចំពោះរូបភាពត្រីរាប់ពាន់ក្បាល ដែលមានរាងប្លែកៗហែលទឹកនៅគ្រប់ទិសទីក្នុងទឹកជ្រោះ អាទិទេព Ngoc។ យោងតាមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថាហ្វូងត្រីនៅក្នុងទឹកជ្រោះ Ngoc គឺប្រភេទត្រីកម្រមានដែលមានឈ្មោះក្នុងសៀវភៅក្រហមរបស់វៀតណាម។ នៅទីនេះមានត្រីរាប់មិនអស់និងមានទំហំខុសៗគ្នា។ពេលថ្ងៃ ហ្វូងត្រីនីមួយៗហែលចេញពីល្អាងទៅខាងក្រៅ។ នៅពេលយប់ ត្រីហែលឆ្លងកាត់ល្អាងតូចមួយដើម្បីជ្រកនៅខាងក្នុងភ្នំ។ ធ្វើដំណើរមកកាន់ទឹកជ្រោះ Ngoc ភ្ញៀវទេសចរនឹងមានអារម្មណ៍ចាប់ចិត្តណាស់ ខណៈដែលអាចលេងជាមួយត្រីរាប់ពាន់ក្បាល។ យូរ ៗ ម្តង មានត្រីធំពីរបីក្បាលនឹងលោតចេញពីផ្ទៃទឹក នៅពេលភ្ញៀវបោះចំណីរឲ្យត្រីស៊ី។ ទឹកជ្រោះត្រីអាទិទេព Ngoc បានក្លាយទៅជាកន្លែងទាក់ទាញភ្ញៀវទេសចររបស់ខេត្ត Thanh Hoa។ ជារៀងរាល់ឆ្នាំទីកន្លែងនេះបានទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់ មកទស្សនាផងដែរ។

មិត្តអ្នកស្តាប់ជាទីមេត្រី! នាទីប្រអប់សំបុត្ររបស់យើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ រាល់សំបុត្រ មតិ ឬសំណួររបស់អស់លោកអ្នក សូមផ្ញើរមកកាន់អាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ វិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu រដ្ឋធានីហាណូយ ឬ Email៖ vov5khmer@gmail.com។ លោកអ្នកនាងអាចទាក់ទងជាមួយយើងខ្ញុំតាមរយៈទំព័រវែបសាយ Www.vovworld.vn ផងដែរ។ នាទីប្រអប់ សំបុត្រមិត្តអ្នកស្ដាប់សូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោក អ្នកនាងនាសប្ដាហ៍ខាងមុខ។

ប្រតិកម្មទៅវិញ