ប៉ីយែមណ្ឌលវិថីបុរាណទាក់ទាញភ្ញៀវទេសចរណ៍បរទេស។

To Tuan Theo VOV -
Chia sẻ

VOV-នៅហាណូយបានមានកន្លែងមកមួយដែលទាក់
ទាញភ្ញៀវទេសចរណ៍ បរទេសនោះគឺមណ្ឌលវិថី
បុរាណ។ ភ្ញៀវទេសចរណ៍មកទីនេះដើម្បីទស្សនា
បណ្ដា ផ្ទះបុរាណ ហាងលក់ទំនិញរបរសិប្បកម្មវិចិត្រ
សិល្បៈនិងទំនៀមទំលាប់វប្បធម៍វិសេសវិសាលដែលស្ថិតស្ថេររាប់រយឆ្នាំកន្លងមករបស់ប្រជាជននៅវិថីបុរាណនេះ។ ក្នុងពេលសំរាក់ភ្ញៀវទេសចរណ៍អាចមកបណ្ដាហាងលក់ភេសជ្ជៈនៅតាមផ្លូវ ពិសាបណ្ដាម្ហូបអាហារភេសជ្ជៈធម្មតាជាមួយតំលៃលក់ដូចជាអ្នកក្នុងស្រុក។ ជាពិសេសមានមុខភេសជ្ជៈម្យ៉ាងទៀតដែលភ្ញៀវទេសចរណ៍និយមចូលចិត្ត គឺជាប៉ីយែនិងរបៀបពិសារប៉ីយែនៅតាមចិញ្ចើមផ្លូវ។

ប៉ីយែមណ្ឌលវិថីបុរាណទាក់ទាញភ្ញៀវទេសចរណ៍បរទេស។ - ảnh 1
ប៉ីយែមណ្ឌលវិថីបុរាណទាក់ទាញភ្ញៀវទេសចរណ៍បរទេស។


       VOV-កន្លែងទស្សនាដើមដំបូងដែលភ្ញៀវទេសចរណ៍បរទេសជ្រើសរើសក្នុង
ពេល មកទស្សនាហាណូយគឺជាមណ្ឌលវិថីបុរាណរួមមានបណ្ដាវិថី Ta Hien-
Luong Ngoc Quyen-Hang Bac-Ma May ជាកន្លែងដែលមានភោជ្ជនីយដ្ឋាន
សណ្ឋាគារ ជាច្រើន។ បណ្ដាអ្នកបើក Taxi នៅក្រុងហាណូយបានប្រាប់ថា ពាក្យ
ចំនួន២ម៉ាត់ដែល ភ្ញៀវទេសចរណ៍បរទេសនិយាយច្រើនបំផុតក្នុងពេលជិះ
រថយន្តរបស់គេគឺ “bia hoi” (ប៉ីយែ) និងជូលកាលភ្ញៀវបានសំណូមពរអ្នកបើកបរ
នាំគេមកបណ្ដាហាង លក់ប៉ីយែនៅកន្លែងកាច់ជ្រុងរវាងវិថី Ta Hien – Luong
Ngoc Quyen (រឺដែល ហៅ ថាកាច់ជ្រុងបែកជាបួនអន្តរជាតិ)។ ប៉ីយែនៅទីនេះត្រូវ
បានកត់នៅក្នុងសៀវភៅ ណែនាំភ្ញៀវទេសចរណ៍មកវៀតណាមជាច្រើន និងត្រូវ
បានទីភ្នាក់ងារទូរទស្សន៍​ល្បីឈ្មោះរបស់អាមេរិក (CNN) ធ្វើបទយកការណ៍
ឧទ្ទេសនាម។ នេះក៏ជាកន្លែង​ដែលមាន​ហាងលក់ប៉ីយែច្រើនបំផុត។ នោះគឺ
ហាងលក់ប៉ីយែ Hai Loan (នៅវិថី Luong Ngoc Quyen) Coolbeer Ngoc Anh (ផ្ទះ
លេខ២០វិថីTa Hien) Coolbeer Thanh Thuy (ផ្ទះលេខ១៨វិថីTa Hien) ជាដើម។ បណ្ដាហាងលក់ប៉ីយែនេះចាប់​ពីពេល​រសៀលដល់រាត្រីជានិច្ចកាលមានភ្ញៀវដ៏
អូអរ។​លោក ស្រី Nguyen Thi Lan ម្ចាស់​ហាងលក់ប៉ីយែ Hai Loan បានឲ្យដឹងថា៖

        “ខ្ញុំលក់ប៉ីយែតាំងពីឆ្នាំ២០០៣មក ប៉ុន្តែពេលនោះមិនមានភ្ញៀវបរទេស​ច្រើន
​ឡើយ។ ពីឆ្នាំ២០០៥មកមានភ្ញៀវបរទេសជាច្រើន។ ប៉ីយែនៅទីនេះថោកនិង​បរិយាកាសសប្បាយដូច្នេះអ្នកភ្ញៀវជាច្រើនពេលមកវៀតណាមមកទស្សនា
ហាណូយច្រើនតែមកវិថីបុរាណនិងរកមកហាងលក់ប៉ីយែរបស់យើងខ្ញុំ។”

ប៉ីយែមណ្ឌលវិថីបុរាណទាក់ទាញភ្ញៀវទេសចរណ៍បរទេស។ - ảnh 2
ហាងលក់ប៉ីយែ Hai Loan (នៅវិថី Luong Ngoc Quyen)

        Jame យុវជនអៀកឡង់ម្នាក់ទើបនឹងបានមកដល់ទីក្រុងហាណូយត្រូវបាន​មិត្តភ័ក្តនាំមកពិសារប៉ីយែនៅកាចជ្រុងបែកជាបួនអន្តរជាតិបានឲ្យដឹងថា តាម
ពិត​អង្គុយនៅទីនេះមានការចាប់អារម្មណ៍ដោយឡែក។ អង្គុយពិសារប៉ីយែផង និយាយលេងជាមួយមិត្តភ័ក្តផងនិងបានទស្សនាបរិយាកាសអូអរនិងចរន្ត
មនុស្សទៅវិញទៅមកនៅមណ្ឌលវិថីបុរាណនេះផង។ រីឯ Mardoch Sam ជា
យុវជនអង់គ្លេស​ម្នាក់​ដែល​បាន​រស់នៅវៀតណាមប៉ុន្មានឆ្នាំកន្លងមកថា ទោះបី
បានមកដល់ទីនេះច្រើន​លើកក្តីប៉ុន្តែបងជានិច្ចកាលនិយមចូលចិត្តពីព្រោះ
បរិយាកាសរស់នៅនៅទីនេះផ្លាស់ប្តូរជាប្រចាំ គ្មានថ្ងៃណាដូចថ្ងៃណាឡើយ។ ទោះបីភាសាវៀតណាមមិនចេះបាន​ច្រើនក្តីបងនៅតែខំប្រឹងប្រែងបង្ហាញនូវ
មនោសញ្ជេតនាថា៖

        “ខ្ញុំចូលចិត្តពិសារប៉ីយែ ខ្ញុំពិសារប៉ីយែនៅទីនេះបានច្រើនឆ្នាំទៅហើយ។
ប៉ីយែ​នៅទីនេះតំលៃថោកនិងឆ្ងាញ់ទៀតផង។”

        ត្រូវនឹងអត្ថន័យកាច់ជ្រុងបែកជាបួនអន្តរជាតិ ពីព្រោះមកទីនេះមានភ្ញៀវ​
បរទេស​គ្រប់ជនជាតិ គ្រប់សមាសភាពគ្រប់ព៌ណសម្បុរ។ បណ្ដាភ្ញៀវបរទេស
បានអង្គុយរួមគ្នានិយាយ​ជជែកដ៏សិប្បាយ។ យើងខ្ញុំបានជួបភ្ញៀវបរទេសមួយ
នាក់អង្គុយអានសៀវភៅផង​ពិសារប៉ីយែផង។ ចៃដន្យណាស់បានដឹងថាលោក
ជាសាស្ត្រាចារ្សស្រាវជ្រាវ​អំពី​ម្ហូបអាហារមកពីកាណាដា។ ក្នុងរឿងនិយាយជា
មួយយើងខ្ញុំ សាស្ត្រាចារ្ស Ronald Ernest Subden សិប្បាយរីករាយឲ្យដឹងថា៖

        “ខ្ញុំបានស្គាល់ដល់កន្លែងនេះដើម្បីពិសារប៉ិយែដោយសារសៀវភៅណែនាំ
អំពីទេសចរណ៍មួយ។ ខ្ញុំមានការចាប់អារម្មណ៍ណាស់អំពីកន្លែងនេះ ពិសេសគឺ​ទេសភាពផ្លូវវិថីនៅទីនេះ។​ អ្វីៗទាំងអស់ហាក់ដូចជាងាយស្រួលនិងជិតស្និទ្ធ
ណាស់។”

        បណ្ដាហាងលក់ប៉ីយែនៅមណ្ឌលវិថីបុរាណហាណូយអូរអរចាប់ពីពេល​
រសៀល។ ដល់ពេលរាត្រីភ្ញៀវបរទេសបានហូរមកកន្លែងនេះកាន់តែច្រើន។
ភាព​ជិតស្និទ្ធសាមាញ្ញនៅបណ្ដាហាងលក់ប៉ីយែវិថីបុរាណបានទាក់ទាញភ្ញៀវ​ទេសចរណ៍បរទេសយ៉ាងពិតប្រាកដក្នុងពេលមកដល់ក្រុងហាណូយ៕

ប្រតិកម្មទៅវិញ