បណ្ដាការរួមវិភាគទានរបស់នារីវៀតណាមដើម្បីសហគមន៍

Theo VOV -
Chia sẻ

(VOV)_រង្វាន់នារីវៀតណាមឆ្នាំ ២០១៥ ដែលទើបនឹង 
បានមជ្ឈឹមសម្ព័ន្ធ​សមាគមនារីវៀតណាមប្រគល់ជូន 
អោយសមូហភាពចំនួន៩និងបុគ្គលចំនួន១០នាក់  
ដែលមានស្នាដៃឆ្នើម ក្នុងការខំប្រឹងប្រែង ជំនះការ 
លំបាកក្នុងជីវភាពរស់នៅ ឧស្សាព្យាយាមពលកម្ម ច្នៃប្រឌិតថ្មី ក្លាយទៅជានារីឆ្នើម ហើយ​ជយយឧបត្ថម្ភនារីជាច្រើនទៀតក្នុងសហគមន៍ ។ បណ្ដាការបរិច្ចាករបស់នារីទាំងនេះបានរួមចំណែកជំរុញសមភាព និងវឌ្ឍនភាពរបស់នារីវៀតណាម។

(VOV)_រង្វាន់នារីវៀតណាមឆ្នាំ ២០១៥ ដែលទើបនឹងបានមជ្ឈឹមសម្ព័ន្ធ​សមាគមនារីវៀតណាមប្រគល់ជូនអោយសមូហភាពចំនួន៩និងបុគ្គលចំនួន១០នាក់ ដែល
មានស្នាដៃឆ្នើម ក្នុងការខំប្រឹងប្រែង ជំនះការលំបាកក្នុងជីវភាពរស់នៅ ឧស្សាព្យា
យាមពលកម្ម ច្នៃប្រឌិតថ្មី ក្លាយទៅជានារីឆ្នើម ហើយ​ជយយឧបត្ថម្ភនារីជាច្រើន
ទៀតក្នុងសហគមន៍ ។ បណ្ដាការបរិច្ចាករបស់នារីទាំងនេះបានរួមចំណែកជំរុញ
សមភាព និងវឌ្ឍនភាពរបស់នារីវៀតណាម។

បណ្ដាការរួមវិភាគទានរបស់នារីវៀតណាមដើម្បីសហគមន៍ - ảnh 1
រង្វាន់នារីវៀតណាមឆ្នាំ ២០១៥ ដែលទើបនឹងបានមជ្ឈឹមសម្ព័ន្ធសមាគមនារីវៀតណាមប្រគល់ជូនអោយសមូហភាពចំនួន៩និងបុគ្គលចំនួន១០នាក់

រង្វាន់នារីវៀតណាមឆ្នាំ ២០១៥ ត្រូវបានប្រគល់អោយសមូហភាពនិងបុគ្គលចំ
នួន១០នាក់ដែលមានស្នាដៃឆ្នើមជាពិសេស ក្នុងការងារសង្គមកិច្ច ក្នុងរយៈ​ពេល៥
ឆ្នាំថ្មីៗនេះ នាំមកនូវផលប្រយោជន៍ ប្រសិទ្ធិភាពខាងសេដ្ឋកិច្ច សង្គមកិច្ចសំរាប់ស
ហគមន៍ ។ ក្នុងចំណោមគំរូទាំងនេះមានលោកស្រី Nguyen Ngoc Thu អគ្គនាយិកា​ 
ក្រុមហ៊ុនទទួលខុសត្រូវមានកំរិត ពាណិជ្ជកម្ម សេវាកម្ម ​ភោជនីដ្ឋាន Lang Nuong
Nam Bo ដែលបានចាប់ផ្តើមអាជីពពីបាតដៃទទេ។ ​ដោយ​មានការប្តេជ្ញាចិត្ត និងខំ
ប្រឹងប្រែងជាច្រើន លោកស្រីបានកសាងឡើងពាណិជ្ជសញ្ញា Lang Nuong Nam Bo
 ធ្វើអាជីវកម្មនៅកន្លែងចំនួន៧ បង្កើតការងារធ្វើសំរាប់​មនុស្ស​ជិត១២០០នាក់ មាន
ប្រាក់ចំណូលពី៤,៥លានដល់១០លានដុង/ខែ។ ​មិនគ្រាន់តែពូកែធ្វើអាជីវកម្ម​ប៉ុ
ណ្ណោះ​ លោកស្រី Thu ក៏ធ្វើ​សកម្មភាពសម្បុរស​ធម៌ជាច្រើនផងដែរ។ ក្នុងរយៈពេល
៥ឆ្នាំ ក្រុមហ៊ុនបានលៃទុកទឹកប្រាក់ចំនួន១០ពាន់លានដុង (ស្មើនឹង៥០មឺនដុល្លារ
អាមេរិក) ដើម្បីធ្វើសកម្មភាពសម្បុរសធម៏ កសាងផ្ទះមេត្តាធម៌ ជួយឧបត្ថម្ភពិនិត្យ
ព្យាបាលជំងឺដោយឥតគិតថ្លៃសំរាប់ជនក្រីក្រ។រីឯ​ វិស្វករ អនុបណ្ឌិត Nguyen Thi
Duyen ប្រធានក្រុមប្រឹក្សា អគ្គក្រុមហ៊ុនសេវាកម្ម​ពិ​គ្រោះយោបល់សំណង់វៀត
ណាម ដែលបានចូលរួមការគ្រប់គ្រងសំណង់​ថ្នាក់ជាតិជាច្រើន មានការច្នៃប្រឌិតថ្មី
ជាច្រើនក្នុងការគ្រប់គ្រងអង្គភាពអាជីវកម្ម អភិវឌ្ឍន៍ផលិតកម្ម។

          អ្នកវ័យក្មេងបំផុតដែលបានប្រគល់ជូនរង្វាន់នារីឆ្នាំ ២០១៥នេះគឺ វេជ្ជបណ្ឌិត
 Tran Khanh Thu ប្រធានផ្នែកចំណីអាហារ មន្ទីរពេទ្យពហុព្យាបាលខេត្ត Thai Binh។
 ក្នុងតួនាទីជាប្រធានផ្នែកចំណីអាហារ លោកស្រី រួមជាមួយកម្មាភិបាល ​បុគ្គលិក
ក្នុងមន្ទីរពេទ្យជានិច្ចកាលខំប្រឹងប្រែងរៀបចំចំណែកអាហារចំនួន២០០០ក្នុង១ថ្ងៃ
 និងរៀបចំចំណែកអាហារដោយឥតគិតថ្លៃសំរាប់អ្នកជំងឺក្រីក្រ។ ទន្ទឹមនឹងនោះ ​
លោកស្រីក៏​ឈានទៅមុខក្នុងសកម្មភាពសម្បុរសធម៌​ ហើយលោកស្រីក៏បាន​ស្ម័
គ្រចិត្តបរិច្ចាកឈាមបានជាង៣០លើកផងដែឬ។ លោកស្រី Tran Khanh Thu បាន
ចែករំលែកថា៖

          “ សកម្មភាពសម្បុរសធម៌មានអត្ថន័យជាច្រើនណាស់។ យើងខ្ញុំសម្បាយ​រីក
រាយណាស់ ដោយបានទៅពិនិត្យព្យាបាលជំងឺសំរាប់ប្រជាជន។ ហើយខ្លួនខ្ញុំផ្ទាល់
​បានស្ម័ក្រចិត្តចូលរួមការបរិច្ចាកឈាម ជួយសង្គ្រោះអ្នកជំងឺជាច្រើនដែរ។”

          រង្វាន់នារីវៀតណាមមិនគ្រាន់តែលើកដម្កើងបណ្ដាបុគ្គលដែលមានការរួម​វិ
ភាគទានជាច្រើនដើម្បីសហគមន៍។ លេចធ្លោគឺបណ្ដាសមូហភាព សមាជិក​ស
មាគមនារីនៃសមាគមធនាគារពាណិជ្ជកម្មភាគហ៊ុនយោធា។ បណ្ដាសមូហ​ភាព 
សមាជិកសមាគមនេះបានមានការផ្តើមគំនិតថ្មីជាច្រើន ក្នុងដំណោះស្រាយចំនួន
២២ សំរាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ ២០១០-២០១៥ របស់ធនាគារ។ លកស្រី​ទាំ​ងនេះ
ក៏ផ្តល់យោបល់ជាច្រើនសំរាប់ធនាគារ ដើម្បីនាំចេញផលិតផលសេវា​កម្ម​នានា
សំរាប់នារីដូចជា៖​សន្សំសំចៃសំរាប់កូន ពិគ្រោះយោបល់ដោយឥតគិត​ថ្លៃ​អំពីវិធី
សាស្ត្រ​ផលិតកម្ម អាជីវកម្មសំរាប់នារីជិតពីរពាន់នាក់។ លោកស្រី Nguyen Thi
Cam Phuong អនុប្រធានសមាគមនារី សមាគមធនាគារភាគហ៊ុនយោធា ​បាន
អោយដឹងថា៖

          “ ក្នុងសមាគមយើងខ្ញុំ នារិស្រូបយកជាង៦០%។ សកម្មភាពរបស់សមាគ
ម​គឺជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងការងារផង និងចែករំលែកជាមួយគ្នាក្នុង​ជីវ
ភាពរស់នៅផង។ យើងខុំចាត់ទុកថា៖ ​គណៈកម្មាធិការប្រតិបត្តិត្រូវរៀបចំ​សកម្ម
ភាពអោយសមស្របអំពីពេលវេលា គោលបំណងរបស់បងប្អូននារី គឺ​ទទួលបាន
ការយកចិត្តទុកដាក់ និងគាំទ្រច្រើនជាង ពីសមាជិកានានា។​”

          បណ្ដាសមូហភាព និងបុគ្គលដែលបានទទួលរង្វាន់នារីវៀតណាម ឆ្នាំ ​
២០១៥នេះ ជាបណ្ដាគំរូឆ្នើម មានការរួមវិភាគទានជាច្រើនក្នុងជីវភាពរស់នៅ
ជាសក្ខីភាពអំពីការពង្រីកប្រពៃណីនារីវៀតណាម។ លោកស្រី Nguyen Thi
Minh Huong ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម សម្ព័ន្ធសមាគមនា
រី​វៀត​ណាម​ បានអោយដឹងថា៖

          “ រង្វាន់នារីវៀតណាមមានបទដ្ឋានជាច្រើន។ បទដ្ឋានសំខាន់បំផុតគឺការ
រួម​វិភាគ​ទានក្នុងវិស័យជំនាញរបស់បងប្អូននារី ចូលរួមសកម្មភាពផ្សេងៗដើម្បី
ការ​អភិ​វឌ្ឍន៍របស់នារី សកម្មភាពសមភាពភេទ។”

          ចាប់ពីឆ្នាំ ២០០៣ដល់ឆ្នាំ ២០១៥ រង្វាន់នារីវៀតណាម ត្រូវបានប្រគល់ជូន
អោយសមូហភាពចំនួន៥៥ និងនារីចំនួន១០៤នាក់ លើគ្រប់វិស័យក្នុងជីវភាព​រស់
នៅ។ បងប្អូននារីទាំងនេះ ជាគំរូនៃស្មារតីពុះពារការលំបាក​ មានសកម្មភាពជួយ
ឧបត្ថម្ភសហគមន៍ជាច្រើន៕   

ប្រតិកម្មទៅវិញ