ទេសចរណ៍ Da Nang ទទួលការបោះជំហានលោតផ្លោះបន្ទាប់ពី APEC ២០១៧

Chia sẻ
(VOVWORLD) - ត្រូវបានជ្រើសរើសជាទីកន្លែងមកដល់គួរឲ្យទាក់ទាញបំផុតនៅទ្វីបអាស៊ី ឆ្នាំ ២០១៧ ទីក្រុង Da Nang ទទួលបានភ្ញៀវទេសចរចំនួន ៦ លាន ៦ សែននាក់ កើនឡើង ១ លាននាក់បើប្រៀបនឹងឆ្នាំទៅមិញ។ ជាពិសេស បន្ទាប់ពីសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ផ្នែកទេសចរណ៍ទីក្រុង  Da Nang មានឱកាសអភិវឌ្ឍន៍ថ្មីជាច្រើន។ 
ទេសចរណ៍ Da Nang ទទួលការបោះជំហានលោតផ្លោះបន្ទាប់ពី APEC ២០១៧ - ảnh 1 ទេសចរណ៍ Da Nang ទទួលការបោះជំហានលោតផ្លោះបន្ទាប់ពី APEC ២០១៧

មកដល់ទីក្រុង Da Nang នរណាក៏មានការចាប់អារម្ភណ៍យ៉ាងខ្លាំងចំពោះស្នាមញឹម សប្បាយរីករាយរាក់ទាក់របស់ប្រជាជននៅទីនេះ ក៏ដូចជា រឿងរ៉ាវគួរឲ្យរំភើបចិត្តស្តីពីរបៀប ប្រាស្រ័យរបស់ប្រជាជន Da Nang ចំពោះភ្ញៀវទេសចរដែរ។ នេះជាការដែល អ្នកបើកបរតាស៊ីប្រគល់ប្រាក់ជូនភ្ញៀវទេសចរដែលបានភ្លេចក្នុងរថយន្តឬប្រជាជនទីក្រុងជួយសង្គ្រោះ សំរាប់ភ្ញៀវជួបគ្រោះថ្នាក់។ ជាមនុស្សរសុភាពមទម្យម្នាក់ តាមរយៈទង្វើទាំងអស់នេះបានរួមចំណែកធ្វើ ឲ្យទីក្រុងកាន់តែស្អាតពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Tran Dinh Chot អាយុ ៥៨ ឆ្នាំ ប្រធានក្រុមលេខ ៦ ក្រុមស៊ីក្លូ ទេសចរណ៍ ទីក្រុង Da Nang ដែលប្រកបមុខបរបរនេះរាប់សិបឆ្នាំបានចែករំលែកថា៖

«ខ្ញុំញរញឹមរាក់ទាក់ជាមួយភ្ញៀវទេសចរដើម្បីក្នុងពេលដែលគេវិលត្រឡប់ទៅប្រទេស វិញ គេនឹងផ្សព្វផ្សាយស្នាមញញឹមស៊ីក្លូដែលធ្វើឲ្យមុខមាត់ទីក្រុង Da Nang ស្អាតជាង។»

មានឆ្នេសមុទ្រស្អាត ទីក្រុង Da Nang ត្រូវបានមជ្ឈដ្ឋានវិនិយោគិនធំៗមកដល់កសាង បណ្ដាមណ្ឌលសំរាកលំហែរកាយថ្នាក់អន្តរជាតិដូចជា៖ Furama Premier Village Pull Man Crowne Plaza ជាដើម។ ទីក្រុង Da Nang បាននិងកំពុងជាទីកន្លែងមកដល់គួរឲ្យទាក់ទាញ ចំពោះភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។ អគ្គនាយករងមណ្ឌលសំរាកលំហែរកាយ Furama Da Nang បានឲ្យដឹងថា៖ ការរៀបចំសប្តាហ៍ជាន់ខ្ពស់ APEC ២០១៧ ប្រកបដោយ ជោគជ័យបានអះអាងជាថ្មីម្តងទៀតថា៖ ប្រព័ន្ធសណ្ឋាគារនិងមណ្ឌលសំរាកលំហែរកាយ នៅទីក្រុង Da Nang អាចឆ្លើយតបនឹងតម្រូវការទាំងអស់នៃព្រឹត្តិការណ៍អន្តរជាតិ។

«យើងខ្ញុំមានបុគ្គលិកចំនួន ៧០០ នាក់។ ភារកិច្ចរបស់បុគ្គលិកម្នាក់គឺឧទ្ទេសនាមដល់ គ្រួសារនីមួយៗសហគ្រាសប្រជាពលរដ្ឋនីមួយៗអំពីរូបភាពទីក្រុង Da Nang ស្អាតរួសរាយ រាក់ទាក់ ដើម្បីភ្ញៀវទេសចរឃើញថា៖ ប្រជាជនទីក្រុង Da Nang មានវប្បធម៌ល្អ ហើយណែ នាំភ្ញៀវទេសចរមានរបៀបប្រាស្រ័យល្អថែមទៀតនៅទីកន្លែងសាធារណៈនៅទីក្រុង Da Nang។»

រីឯ អគ្គនាយកក្រុមហ៊ុនភាគហ៊ុនទេសចរណ៍វៀតណាម Vitours លោក Le Tan Thanh Tung  បានឲ្យស្នើថា៖

«ទីក្រុង Da Nang គប្បីកសាងមណ្ឌលពាណិជ្ជកម្មធំថ្មីមួយដើម្បីលើកទឹកចិត្តភ្ញៀវ ទេសចរមកទិញទំនិញពិសេសនៃតំបននេះ។»

នាឆ្នាំ ២០១៧ ទីក្រុង Da Nang ទទួលភ្ញៀវទេសចរចំនួន ៦ លាន ៦ សែននាក់ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិស្រូបយក ២ លាននាក់ ចំណូលទទួលបានជិត ១ ពាន់លាន ដុល្លាអាមេរិក។ នាយករងមន្ទីរទេសចរណ៍ទីក្រុង Da Nang  លោក Nguyen Xuan Binh បានឲ្យដឹងថា៖

        «ទិសដៅនៃផ្នែកទេសចរណ៍ទីក្រុង Da Nang ដែលអាចប្រមូលផ្តុំគឺបង្កើតឡើងភាព ខុសប្លែកតាមទិសអភិវឌ្ឍន៍ទីក្រុង Da Nang ក្លាយទៅជាមជ្ឈមណ្ឌលសន្និសីទសិក្ខាសាលា និងមជ្ឈមណ្ឌលព្រឹត្តិការណ៍ទេសចរណ៍តភ្ជាប់នឹងការសំរាកលំហែរកាយនិងទួរទស្សនារក ឃើញវប្បធម៌តំបន់ភាគកណ្ដាលវៀតណាមតាមរយៈទីកន្លែងមកដល់ផ្សេងៗទៀត ក្រៅពី បេតិកភ័ណ្ឌវប្បធម៌នៅទីក្រុង Da Nang ដូចជា Hoi An និង My Son។ ក្នុងនោះ ផលិតផល ទេសចរណ៍នៃទីក្រុង Da Nang គឺសន្និសីទសិក្ខាសាលាតភ្ជាប់នឹងការសំរាកលំហែរកាយ សមុទ្រ។»

        ទេសចរណ៍ Da Nang កំពុងឆ្ពោះទៅគោលដៅលើកកំពស់ពាណិជ្ជសញ្ញានៃទីក្រុង រៀបចំព្រឹត្តិការណ៍សំខាន់ៗ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទំនើបនិងប្រភពធនធានមនុស្សជំនាញគឺជាឱកាសនិងលក្ខ័ណដើម្បីទីក្រុង Da Nang ឆ្ពោះទៅព្រឹត្តិការណ៍នយោបាយការទូតសេដ្ឋកិច្ចវប្បធម៌កីឡាទ្រង់ទ្រាយអន្តរជាតិ៕ 

ប្រតិកម្មទៅវិញ