ទស្សនីយភាពនៃរោងមហោស្រពបឹងខាងលិច ជាមួយនឹងវាយនភាពសំបកស្តើង និងពន្លឺគុជខ្យង (រូបថត៖ TTXVN) |
គម្រោងផែនការលម្អិតនៃលំហឧបទ្វីប Quang An ខ័ណ្ឌ Tay Ho ដោយមាត្រដ្ឋាន ១/៥០០ ជាមួយនឹងផ្ទៃដីជាង ៧៧ ហិកតា ជាកម្មសិទ្ធិភូមិសាស្ត្ររដ្ឋបាលរបស់សង្កាត់ Quang An និងសង្កាត់ Tu Lien។ តាមនោះ ឧបទ្វីប Quang An នឹងបង្កើតជាអ័ក្សដើមឈើបៃតង មណ្ឌលកម្សាន្ត មណ្ឌលវប្បធម៌និងស្មារតី ធានាបាននូវទេសភាពដ៏ល្អ បំពេញតាមតម្រូវការបម្រើសហគមន៍ រួមផ្សំជាមួយតំបន់អភិវឌ្ឍន៍ ពាណិជ្ជកម្ម សេវាកម្ម សណ្ឋាគារ ទេសចរណ៍ និងរមណីយដ្ឋាន។ លេចធ្លោបំផុតនោះ គឺគម្រោងរោងមហោស្រពដែលមានមាត្រដ្ឋានជាង ១៣.០០០ម៉ែត្រការ៉េ ជាមួយនឹងបន្ទប់ល្ខោនអូប៉េរ៉ាដែលមានសមត្ថភាពជាង ១.៨០០ កៅអី និងសាលប្រជុំពហុគោលបំណងជាច្រើន (១.០០០- ២.០០០ កៅអី) ក្នុងគោលបំណងរៀបចំព្រឹត្តិការណ៍វប្បធម៌និងសិល្បៈទ្រង់ទ្រាយធំ។ រោងមហោស្រពនេះត្រូវបានស្ថាបត្យករអ៊ីតាលីដ៏ល្បីល្បាញលោក Renzo Piano រចនាឡើងដោយអណ្តែតលើផ្ទៃបឹង Dam Tri ដែលស្ថិតក្នុងប្រជុំបឹងខាងលិច (West Lake)។
យោងតាមសិល្បៈករឆ្នើម Cao Ngoc Anh នាយករងរោងមហោស្រពយុវជនបានឲ្យដឹងថា បច្ចុប្បន្ននេះ ទីក្រុងហាណូយមានរោងមហោស្រពចំនួន ២០ កន្លែងប៉ុន្តែរោងមហោស្រពទាំងអស់នេះគឺតូចដែលមានត្រឹមតែពី ១០០ ទៅជាង ៨០០ កៅអីប៉ុណ្ណោះ។ ហេតុដូច្នេះ រោងមហោស្រពបឹងខាងលិចបានសាងសង់ឡើង មិនត្រឹមតែជាកន្លែងសម្រាប់ការសម្តែងសិល្បៈទ្រង់ទ្រាយធំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងប្រជុំសម្រាប់វប្បធម៌ ការកម្សាន្ត និងដកបទពិសោធន៍ជាប្រចាំរបស់ប្រជាជន និងអ្នកទស្សនាផងដែរ៖
“ការពិតគឺថា រោងមហោស្រពនានានៅទីក្រុងហាណូយ មានអាយុកាលចាស់ ហើយមិនអាចបំពេញការងារសិល្បៈបាននៅពេលនេះ។ ជាឧទាហរណ៍ រោងមហោស្រពដែលមានអាយុកាលរាប់រយឆ្នាំផងដែរ ថ្មីៗនេះខ្ញុំបានសម្តែងរឿង រលក នៅទីនោះ ខ្ញុំមានគំនិតចង់ដាក់វង់តន្រ្តី somi cLassic មកសម្តែង ប៉ុន្តែសម្ភារៈនៅទីនោះចាស់ពេក និងមិនមានសុវត្ថិភាពក្នុងការសម្តែងទេ ដូច្នេះខ្ញុំត្រួវបោះបង់ចោលគំនិតនោះ”។
យោងតាមផែនការ នៅខាងក្រៅរោងមហោស្រព ប្រព័ន្ធនៃទីធ្លាសាធារណៈ រួមទាំងសាលតាំងពិពណ៌ និងអាហារដ្ឋានលាតសន្ធឹងតាមអ័ក្សចរាចរណ៍សំខាន់ ហើយបញ្ចប់នៅទីលានកណ្តាលក្បែរគែមបឹង។ នៅខាងក្នុងរោងមហោស្រព បន្ទប់មុខងារជាច្រើនដូចជា បន្ទប់អនុវត្តសិល្បៈ បណ្ណាល័យនៅជាន់ផ្ទាល់ដី ឬសារមន្ទីរ ភោជនីយដ្ឋានតូចមួយដែលអាចទស្សនាបឹងខាងលិច ត្រូវបានរៀបចំនៅជាន់ខ្ពស់។ ជាងចម្លាក់ Tran Duc Sy សមាជិកសមាគមវិចិត្រសិល្បៈហាណូយ ដែលមានស្នាដៃជានិមិត្តរូបដ៏អស្ចារ្យជាច្រើនក្នុងប្រទេស និងក្រៅប្រទេស បានឲ្យដឹងថា៖ “នៅប្រទេសវៀតណាម និងជាពិសេសនៅទីក្រុងហាណូយ ចាំបាច់ត្រូវមានកន្លែងសម្តែងតន្ត្រីថ្នាក់អន្តរជាតិ និន្នាការនេះគឺចាំបាច់ណាស់។ ថ្វីត្បិតដូច្នេះក៏ដោយ អ្នករៀបចំផែនការក៏ត្រូវមានផែនការមេផងដែរ ជាមួយនឹងទ្រង់ទ្រាយធំ ដើម្បីនៅពេលដែលមានកម្មវិធីថ្នាក់អន្តរជាតិ នឹងអាចបម្រើបានដែរ”។
យោងតាមផែនការទូទៅនៃទីក្រុងហាណូយក្នុងឆ្នាំ ១៩៨២ និងផែនការនៃបឹងខាងលិចក្នុងឆ្នាំ ១៩៩៤ រហូតដល់ការរៀបចំផែនការមេរដ្ឋធានី ឆ្នាំ ១៩៩៨ សុទ្ធតែបានបញ្ជាក់ពីអ័ក្សលំហរបស់ហាណូយពីខាងលិចបឹងខាងលិចនិងពីកំពេង Co Loa - ទន្លេក្រហម ហើយចំណុចតភ្ជាប់ គឺឧបទ្វីបបឹងខាងលិច ហើយនឹងសាងសង់ទៅជាសំណង់វប្បធម៌ មហោស្រព និងសារមន្ទីរ។ លោក Dao Ngoc Nghiem អនុប្រធានសមាគមផែនការអភិវឌ្ឍន៍ទីក្រុងវៀតណាម អតីតប្រធាននាយកដ្ឋានផែនការ និងស្ថាបត្យកម្មទីក្រុងហាណូយ បានបញ្ជាក់ថា៖
“រយៈពេលជិត៣០ឆ្នាំមកហើយ ដែលបានបញ្ជាក់ថា តំបន់ឧបទ្វីប Quang An នឹងកសាងឡើងសំណង់វប្បធម៌។ ដូច្នេះ ទីតាំងគឺត្រឹមត្រូវ ឥឡូវនេះ គ្រាន់តែជាការចាប់ផ្ដើមឡើងវិញប៉ុណ្ណោះ។ ទីតាំងមានលក្ខណៈសមស្រប ប៉ុន្តែសំណង់ខ្លួនឯងត្រូវតែបបង្កប់និមិត្តសញ្ញាខ្ពស់ និងមានមុខងារសមស្របជាមួយតំបន់នេះ តាមនោះ ចាំបាច់ត្រូវសិក្សាឱ្យបានហ្មត់ចត់ច្រើនទៀត ជាពិសេស លើកស្ទួយទេសភាពធម្មជាតិ មិនត្រូវទាញយកប្រយោជន៍ពីទេសភាពទាំងនេះ”។
ក្នុងឆ្នាំ ២០១៧ គណៈកម្មាធិការបក្សទីក្រុងហាណូយបានដឹកនាំការស្រាវជ្រាវនិងបង្កើតផែនការមេសម្រាប់ការរៀបចំផែនការសាងសង់មណ្ឌលកម្សាន្ត នៅតំបន់បឹងខាងលិច ដែលក្នុងនោះត្រូវសាងសង់រោងមហោស្រពខ្នាតធំជានិមិត្តរូបសម្រាប់រដ្ឋធានីអរិយ្យធម៌និងទំនើបនេះ។ ការសាងសង់រោងមហោស្រពនេះ ធ្វើឡើងដោយឈរលើមូលដ្ឋានធានាថា មិនប៉ះពាល់ដល់ផ្ទៃបឹង ហើយត្រូវរួមចំណែកដល់ការអភិរក្ស និងទាញយកតម្លៃវប្បធម៌ និងទេសភាពនៅបឹងខាងលិច។
លោក Phan Dang Son ប្រធានសមាគមស្ថាបត្យករវៀតណាម (រូបថត៖ TTXVN) |
លោក Phan Dang Son ប្រធានសមាគមស្ថាបត្យករវៀតណាមបានឲ្យដឹងថា៖ “រោងមហោស្រពត្រូវបានឯកភាពខ្ពស់ពីគោលការណ៍ដល់ការរៀបចំផែនការលម្អិតដែលត្រូវបាននាយករដ្ឋមន្ត្រីអនុម័ត។ ប្រសិនបើតំបន់វប្បធម៌ដ៏សម្បូរបែប និងប្លែកពីគេមានភាពទាក់ទាញក្នុងការធ្វើអាជីវកម្មទេសចរណ៍វប្បធម៌បឹងខាងលិខ ហើយប្រសិនបើមានរោងមហោស្រពបន្ថែមនៅក្នុងនោះ ពិតពាស់ថា នឹងក្លាយជាការតភ្ជាប់ដ៏អស្ចារ្យមួយដែរ”។
បន្ទាប់ពីរយៈពេល ៣០ ឆ្នាំដែលផែនការ "ផ្អាក" មក ពេលនេះ Quang An កំពុងជួបប្រទះការទាញយកដី និងសាងសង់សំណង់ខុសច្បាប់លើដីកសិកម្ម ដោយមានសំណង់រញ៉េរញ៉ៃ ធ្វើឱ្យខ្ជះខ្ជាយសក្តានុពលនៃតំបន់ដី "មាស" នៃបឹងខាងលិច កណ្តាលទីក្រុងហាណូយ។ នេះជាពេលវេលាដ៏ត្រឹមត្រូវក្នុងការសាងសង់លំហវប្បធម៌ទំនើបនៅតំបន់បឹងខាងលិចនេះ។
នៅលើពិភពលោក មានសំណង់វប្បធម៌ជាច្រើន រោងល្ខោនអូប៉េរ៉ាបានក្លាយទៅជានិមិត្តសញ្ញាមិនត្រឹមតែជាគោលដៅប៉ុណ្ណោះទេ ថែមទាំងរបស់ប្រទេសមួយផងដែរ មិនត្រឹមតែលើកទិសដៅ បង្កើតមុខតំណែងក្នុងឆាកអន្តរជាតិសម្រាប់ប្រទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំមកនូវប្រាក់ចំណូលយ៉ាងច្រើនដល់គោលដៅទេសចរណ៍ផងដែរ។ សំណង់រោងមហោស្រពនេះដំណើរការជាមួយនឹងស្ថាបត្យកម្មទំនើបជាមួយនឹងលំហដែលយកគំនិតពីរលកនៃបឹងខាងលិច ដែលត្រូវបានបង្កើតឡើងជា "កោះតន្ត្រី" ចំកណ្តាលទេសភាពដ៏រ៉ូមែនទិកនៃបឹងខាងលិច ដែលនឹងបំពេញតាមសេចក្តីប្រាថ្នារបស់ប្រជាជនរដ្ឋធានី ជានិមិត្តរូបនៃរាជធានីក្នុងសម័យទំនើប។ គម្រោងនេះនឹងរួមចំណែកលើកកំពស់ទីក្រុងហាណូយទៅជាគោលដៅនៃព្រឹត្តិការណ៍វប្បធម៌ឈានមុខគេលើពិភពលោក ដែលអាចទាក់ទាញសិល្បករមកពីជុំវិញពិភពលោកមកសម្តែងសិល្បៈ និងការផ្លាស់ប្តូរវប្បធម៌។ លើសពីនេះ “កោះតន្ត្រី” នេះមិនត្រឹមតែជាកន្លែងសម្រាប់សម្តែងសិល្បៈប៉ុណ្ណោះទេ ថែមទាំងជាកន្លែងជួបជុំវប្បធម៌ ការកម្សាន្ត និងដកបទពិសោធន៍ផងដែរ៕