Ha Noi Soundwalk រឿងចំឡែកអំពីសូរសម្លេងវិថី

BUI HANG Theo VOV -
Chia sẻ
VOV-ខ្សែសង្វាក់សូរសម្លេងវិសេសលើវិថីក្រុង
ហាណូយមុននេះត្រូវបានរំលឹកឡើង​វិញក្នុង
ព្រឹត្តការណ៍ Ha Noi Soundwalk ដោយបណ្ដាសិល្បករ
អេលិចត្រូនិកក្រុង​ហាណូយអនុវត្តនាថ្ងៃទី១៣មេសា
កន្លងទៅ។ នេះជាផ្នែកមួយក្នុងគំរោងការ “Locative Audio” (សម្លេងដំបន់) ត្រូវបាន រៀបចំនៅទីក្រុងចំនួន១១លើ​ពិភពលោក​ដូចជា Virginia(អាមេរិក) Avignon(បារាំង) Oxford(អង់ក្លេស៍)ជាដើម។ នៅទីក្រុង​ហាណូយ កម្មវិធីនេះជាសកម្មភាពមួយក្នុង ចំណោមសកម្មភាពនៅខាងក្រៅ​មហោស្រព​សូរសំលេងហាណូយលើកទី៦ (ចាប់ពីថ្ងៃទី៣០មិនាដល់ថ្ងៃទី១៤​មេសា​ឆ្នាំ២០១៣)។

Ha Noi Soundwalk រឿងចំឡែកអំពីសូរសម្លេងវិថី - ảnh 1
Ha Noi Soundwalk រឿងចំឡែកអំពីសូរសម្លេងវិថី (baomoi.com)


        VOV-មកដល់ជាមួយដំណើរ Ha Noi Soundwalk បណ្ដាអ្នកចូលរួមដូចជា
បានត្រឡប់មក​នឹង​មេម័រសម្លេងទីក្រុងហាណូយមុននេះក្នុងពេលធ្វើដំណើរនិង
ឆ្លងកាត់បណ្ដាវិថីក្រុងហាណូយ។ ដំណើរចាប់ផ្ដើម​ពីវិហារកាតូលិកធំនិងឆ្លងកាត់
បណ្ដាវិថីបុរាណរបស់ទីក្រុងហាណូយដូចជា Hang Gai, Hang Quat, Duong Thanh ជាដើមនិងបញ្ចប់នៅផ្សារ Dong Xuan។ បណ្ដា​សមាជិក​ក្នុងក្រុមបានស្ដាប់ការ
ណែនាំបញ្ចូលកម្មវិធី​ software ផែនទីនិង download ឃ្លាំង​សូរសម្លេង។ ក្រោយ
ពេល download រួចរាល់ កម្មវិធី GPS ត្រុវបានបើក បណ្ដា​សមាជិកធ្វើដំណើរផង
និងស្ដាប់សម្លេងផងដែលបានបញ្ចូលក្នុងកម្មវិធីនៅតាមកន្លែងនីមួយៗលើផែនទី។ ស្របទៅតាមល្បឿននិងទីកន្លែងរបស់ជននីមួយៗ បណ្ដាសមាជិកបានស្ដាប់ខ្សែ
សង្វាក់​សម្លេង​​ប្រវត្តិសាស្ត្រវិសេសនៅលើវិថីនីមួយៗ។ មិត្ត Thanh Mai និស្សិតឆ្នាំ
ទី៣​មហាវិទ្យាល័យពាណិជ្ជកម្មក្រៅប្រទេសហាណូយ ជាសមាជិការមួយនាក់ក្នុង
ក្រុម Ha Noi Soundwalk បានចែករំលែកថា៖

        “ក្នុងពេលឆ្លងកាត់វិហារកាតូលិកធំមានសម្លេងជួង ឆ្លងកាត់ផ្សារមានសម្លេង
អ៊ូអរ ឆ្លងកាត់វិថីបានមានសម្លេងចម្រៀង Xam តូរតន្ត្រីរឺស្នូសម្លេងរថភ្លើងក្នុងពេល
ឆ្លងកាត់វិថី Bat Dan, Phung Hung។ ខ្ញុំអាចស្រមើរស្រមៃផ្នែកណាមួយអំពីជីវភាព
មុននេះ​ជីវភាពរស់នៅរបស់ប្រជាជនហាណូយនៅវិថីបុរាណអ៊ូអរណាស់។”

        ក៏ជាសមាជិការមួយនាក់ក្នុងក្រុម Bui Hoang Yen មានអាយុ២០ឆ្នាំនៅ​ទីក្រុង​ហាណូយចូលចិត្តជាមួយខ្សែសង្វាក់សូរសម្លេងផ្លាស់ប្តូរតាមដងវិថីនីមួយៗ។

        “ខ្ញុំឃើញថាពេលធ្វើដំណើរ Ha Noi Soundwalk នេះល្អណាស់ពីព្រោះរហូត​ក្នុង​កំណាត់ផ្លូវពីវិហារកាតូលិកធំដល់ផ្សារ Dong Xuan ខ្ញុំបានលឺសូរសម្លេង​ជា​ច្រើន។ ខ្ញុំឃើញថាល្អណាស់ក្នុងពេលបានស្វែងយល់ក្នុងកម្មវិធី Ha Noi Soundwalk ដូច្នេះ។”

Ha Noi Soundwalk រឿងចំឡែកអំពីសូរសម្លេងវិថី - ảnh 2
កុមារនៅសាលាពិការភ្នែក Nguyen Dinh Chieu នឹងមានឱកាសដើម្បីជួបប្រាស្រ័យនិងជជែកជាមួយសិល្បករនិងទទួលបរិយាកាសសូរសម្លេង (baomoi.com)

        ក្នុងដំណើរការធ្វើការ ក្រុមអនុវត្តកម្មវិធី Ha Noi Soundwalk ត្រូវឆ្លងកាត់របងជា​ច្រើនអំពីភាសាក៏ដូចជារបងអំពីការយល់ដឹងរបស់មហាជនចំពោះបណ្ដាគំរោងការ
សិល្បៈមានចរិតលក្ខណៈពិសេសនេះ។ ពីព្រោះនេះមិនត្រឹមតែជាគំរោងការ​តូរតន្ត្រី​ប៉ុណ្ណោះទេថែមទាំងវាមានចរិតលក្ខណៈសហគមន៍និងសង្គមទៀតផង។ សិល្បករ​តូរតន្ត្រីអេលិចត្រូនិក Tri Minh បានឲ្យដឹងថា៖

         “យើងខ្ញុំក៏ត្រូវចំណាយអស់រយៈពេលមួយដែរដើម្បីមហាជនស្គាល់និងបាន
ដឹងអំពីគំរោងការនេះ។​ ខ្ញុំឃើញថាគំរោងការនេះល្អណាស់។ តាមរយៈនោះខ្ញុំមាន
បទពិសោធន៍នឹង​ធ្វើ​ឲ្យបរិយាកាសទីក្រុងហាណូយចាស់និងខ្ញុំក៏បានដឹងអំពីសង្វាក់
សូរសម្លេង​បរិយាកាសដែលខ្ញុំមិនទាន់ស្គាល់ដល់។ ក្រៅពីនោះខ្ញុំក៏រួមផ្សំដំណើរ
នេះជាមួយ​សកម្មភាពមួយមានចរិតលក្ខណៈសង្គមគឺសាលាពិការភ្នែក Nguyen
Dinh Chieu។ បណ្ដាកុមារនៅសាលាពិការភ្នែក Nguyen Dinh Chieu នឹងមានឱកាស​ដើម្បីជួបប្រាស្រ័យនិងជជែកជាមួយសិល្បករនិងទទួលបរិយាកាសសូសម្លេង​ដូច្នេះ។”

        ដំណើរ Ha Noi Soundwalk​ ជាមួយកម្មវិធីជុំវិញវិថីបុរាណបានបន្សល់ទុកនូវ​ចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅជាច្រើនក្នុងដួងចិត្តអ្នកចូលរួមម្នាក់ៗ។ ដំណើរជា​ឱកាសជួយឲ្យបណ្ដាមិត្តរកឃើញនូវសង្វាក់សូរសម្លេងក្នុងដំណាក់កាលមួយដែល
ធ្លាប់បានផ្សាភ្ជាប់ជាមួយរដ្ឋធានីដើម្បីយល់ជាងអំពីប្រវត្តិសាស្ត្រវិថីទីក្រុងហាណូយ
ពីនោះមាន​ការយល់ដឹងជាងក្នុងការអភិរក្សនិងពង្រីករាល់តំលៃវប្បធម៍ប្រពៃណី៕

ប្រតិកម្មទៅវិញ