(VOVworld) - ម៉ោង៥ល្ងាច ភ្លៀងធ្លាក់តិចៗគួបផ្សំនឹងភាពត្រជាក់នៃសិសិររដូវ
ក៏មិនអាចរារាំងអ្នកស្នេហារគំនូរនៅរដ្ឋធានីទៅកាន់អគារពិព័រណ៍នៅលេខ២៩ វិថី
Hang Bai ទីក្រុងហាណូយបានឡើយ។ក្នុងចំណោមគំនូរទាំង៣៦ផ្ទាំងរបស់វិចិត្រករ
វិចិត្រការិនីចំនួន៩រូប ដែលកំពុងត្រូវបានតាំងបង្ហាញនៅទីនេះ គំនូរចំនួន៤ផ្ទាំង
ក្រោមប្រធានបទ “រលកប្រដេញគ្នា” របស់វិចិត្រករជនជាតិម៉ាឡេស៊ីឈ្មោះ Chua
Cheng Koon បានទាក់ទាញមនុស្សជាច្រើនមកទស្សនា។ប្រការអ្វីដែលធ្វើឲ្យគំនូរ
របស់វិចិត្រកររូបនេះមានភាពទាក់ទាញដូច្នេះ?សូមរួមជាមួយអ្នកយកព័ត៌មាន
Hoang Hai ធ្វើការស្វែងយល់។
|
គំនូរចំនួនពីរផ្ទាំងរបស់វិចិត្រករ Chua Cheng Koon ដែលត្រូវបានតាំងបង្ហាញនៅខាងស្ដាំដៃ
ទ្វាចេញចូលពិព័រណ៍ |
“គំនូរទាំងពីរនេះដំបូងមើលទៅគឺសាមញ្ញណាស់ ប៉ុន្តែកាន់តែមើលគឺវាកាន់តែរស់
រវើក។តួអង្គរក្នុងគំនូរហាក់ដូចជាកំពុងធ្វើសកម្មភាព”។
"គំនូរធ្វើឲ្យខ្ញុំស្រួលចិត្ត មានអារម្មណ៍កក់ក្ដៅ។វិចិត្រករនេះគាត់ប្រើប្រាស់អារម្មណ៍
សឹងតែទាំងអស់ ខណៈដែលវិចិត្រករវៀតណាមយើង គេនៅចាត់ទុកបច្ចេកទេស
ជាកត្តាចម្បង។ប៉ុន្តែនៅពេលទស្សនាគំនូរអារម្មណ៍ជាកត្តាសំខាន់បំផុត”។
លោក Quan កម្មាភិបាលចូលនិវត្តន៍ម្នាក់ កំពុងទស្សនាគំនូរចំនួនពីរផ្ទាំងក្នុងចំ
ណោមគំនូរទាំង៤ផ្ទាំងរបស់វិចិត្រករ Chua Cheng Koon ដែលត្រូវបានតាំងបង្ហាញ
នៅខាងស្ដាំដៃទ្វាចេញចូល។ឈរជិតនោះគឺលោក Tri ជាអតីតនិស្សិតនៅមហា
វិទ្យាល័យវិចិត្រសិល្បៈក៏កំពុងងក់ក្បាលពេញចិត្តចំពោះរូបភាពរបស់កុមារីចំនួន
ពីរនាក់កំពុងប្រលែងនៅលើរលកសមុទ្រ ដែលត្រូវបានឆ្លុះបញ្ចាំងយ៉ាងរស់រវើក
ដោយជក់គំនូររបស់វិចិត្រកររូបនេះ។Chua Cheng Koon ជាសមាជិកមានចំណាស់
និងប្រកបអាជីពយូរជាងគេក្នុងក្រុមវិចិត្រករម៉ាឡេស៊ីទាំង៣នាក់ដែលបាន
អញ្ជើញចូលរួម “ពិព័រណ៍ជួបប្រាស្រ័យរវាងក្រុមវិចិត្រករវិចិត្រការិនីវៀតណាម-
ថៃ-ម៉ាឡេស៊ី” ដែលកំពុងត្រូវបានរៀបចំឡើងលើកដំបូងនៅរដ្ឋធានីហាណូយ។
ដោយមានរូបរាងធាត់ ភ្នែកតូចនិងស្នាមញញឹមគួរឲ្យទាក់ទាញ មិនពិបាកស្វែក
រកលោក Chua Cheng Koon ពោលឈរក្នុងរលកមនុស្សកំពុងទស្សនាពិព័រណ៍
នេះឡើយ។
“លើកនេះខ្ញុំនាំមកនូវគំនូរចំនួន៤ផ្ទាំងដែលត្រូវបានគូរដោយពណ៍ acrylic លើ
ក្រណាត់។ខ្ញុំចង់នាំមកជូន មនុស្សគ្រប់រូបទស្សនីភាព មួយទៀតអំពីជីវភាពរស់
នៅនៅប្រទេសម៉ាឡេស៊ី។កុមារប្រលែង នៅមាត់ទន្លេ។ផ្ទៃមុខសប្បាយរីករាយ។
សកម្មភាពប្រចាំថ្ងៃនៅក្នុងទឹកទន្លេត្រជាក់ស្រួលក្រោមពន្លឺព្រះអាទិត្យដ៏ត្រចះ
ត្រចង់”។
|
វិចិត្រករជនជាតិម៉ាឡេស៊ីលោក Chua Cheng Koon |
កើតនិងធំដឹងក្ដី នៅម៉ាឡេស៊ីក្នុងគ្រួសារមិនមានប្រពៃណីសិល្បៈទេ ប៉ុន្តែក្នុងឆាក
ជីវិត៥៥ឆ្នាំ បស់ខ្លួន វិចិត្រកររូបនេះ បានប្រើជក់គំនូអស់រយៈពេល៤០ឆ្នាំហើយ។
“ខ្ញុំចាប់ផ្ដើមគូរគំនូរតាំងពីពេលមានអាយុជិត១០ឆ្នាំ។ប៉ុន្តែពេលនោះខ្ញុំគូរមិនមាន
គោលដៅអ្វីទេ។គឺគ្រាន់តែចូលចិត្តគូរនិងលៃទុកពេលវេលាជាច្រើនសំរាប់វា។
ហើយថ្ងៃមួយឧពុកម្ដាយសួរខ្ញុំថា តើខ្ញុំចង់ចូលរៀននៅមហាវិទ្យាល័យវិចិត្រ
សិល្បៈបន្ទាប់ពីបញ្ចប់ថ្នាក់មធ្យមសិក្សាទេ?តាំងពីពេលនោះ ខ្ញុំកាន់តែម៉ឺងម៉ាត់ ចង់
ក្លាយទៅជាវិចិត្រករម្នាក់ ហើយលៃទុកពេលវេលាជាច្រើនដើម្បីរៀនចំណេះដឹង
គ្រឹះអំពីវិចិត្រកម្មគំនូរ”។
Chua Cheng Koon មានសមត្ថភាពគូរគំនូ ច្រើនប្រភេទ មានទាំងគំនូរទឹក គំនូរប្រេង
រហូតដល់គំនូរ acrylic លើក្រណាត់។គំនូររបស់វិចិត្រកររូបនេះតែងតែបានបំផុស
គំនិតពីអ្វីៗដែលកំពុងប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានជានាមកនូវអា
រម្មណ៍ងាយស្រួលយល់ និងស្និទ្ធិស្នាលជាមួយពលរដ្ឋ។ជួលកាលជាគំនូរស្ដីអំពី
កុមារប្រលែងគ្នា កុមារដេកលើស្មាម្ដាយ ឬស្នាមញញឹមពព្រាយរបស់នារីម្នាក់នៅ
ពេលត្រូវបានសង្សាជូនផ្កា។
“ខ្ញុំតែងតែឆ្លុះបញ្ចាំងអំពីមនុស្ស អំពីជីវភាពរស់នៅតាមរយៈគំនូររបស់ខ្លួន។អ្វីៗ
ទាំងអស់ដ៏សាមញ្ញក្នុងជីវភាពនាំមកនូវគំនិតជាច្រើនសំរាប់ខ្ញុំ។នៅពេលទស្សនា
ទិដ្ឋភាពណាមួយ ខ្ញុំសួរខ្លួនឯងថា តើខ្លួនឯង មានអារម្មណ៍អំពីទិដ្ឋភាពនេះបាន
ជ្រាលជ្រៅកំរិតណា? ធ្វើយ៉ាងម៉េចដើម្បីបញ្ចូលអារម្មណ៍របស់ខ្លួនចូលក្នុងគំនូរ
បានគ្រប់គ្រាន់?ដើម្បីធ្វើឲ្យទស្សនិកជនឃើញបាននូវសុភមង្គល ភាពល្អប្រសើរ
ការទាក់ទងរវាងមនុស្សនិងធម្មជាតិ។ជាការពិត ខ្ញុំស្រឡាញ់ចូលចិត្តគំនូរទាំង
អស់របស់ខ្លួនដែរ។ចំពោះខ្ញុំ គំនូរនិមួយៗសុទ្ធតែជាស្នាដៃល្អវិសេសមួយ”។
|
Chua Cheng Koon៖"គំនូរនិមួយៗរបស់ខ្ញុំសុទ្ធតែជាស្នាដៃល្អវិសេស"។ |
គំនូរបស់ Chua Cheng Koon មិនត្រឹមតែត្រូវបានទស្សនិកជននិយមចូលចិត្តប៉ុណ្ណោះ
ទេ ថែមទាំងទទួលបានការវាយតំលៃខ្ពស់ក្រោមភ្នែកជំនាញការរបស់វិចិត្រករវិចិត្រ
ការិនីចូលរួមពិព័រណ៍លើកនេះទៀតផង ក្នុងនោះមានវិចិត្រការិនីវ័យក្មេង Lampu
Kansanoh មកពីថៃ។កញ្ញានេះកំពុងទស្សនាគំនូរផ្សេងមួយរបស់វិចិត្រករ Chua Cheng
Koon ដែលបង្ហាញនូវរូបភាពរបស់យុវជនមួយក្រុមកំពុងប្រលែងនៅក្នុងទន្លេមាន
ទឹកពណ៌ស្រអាប់។
“ខ្ញុំគិតថានេះជាស្នាដៃមួយដ៏ល្អឥតខ្ចោះ។គាត់បានប្រើប្រាស់ពណ៌ទឹកមួយស្រទាប់
នៅខាងក្រោម ហើយបង្កើតចំណុចលេចធ្លោដោយពណ៌ acrylic នៅខាងលើ។
របៀបគូររបស់គាត់ធ្វើឲ្យខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារវាច្បាស់លាស់ ជួយ
ឲ្យទស្សនិកជនងាយស្រួលឃើញខ្លឹមសារដែលគាត់ចង់ប្រាប់។អំពីជីវភាពរស់នៅ
ជាពិតប្រាកដ វាសាមញ្ញណាស់ប៉ុន្តែគេនៅអាចស្វែងរកបាននូវសុភមង្គលនៅក្នុង
នោះ”។
|
គំនូរដែលទទួលបានការវាយតំលៃខ្ពស់របស់វិចិត្រការិនីថៃ |
ម៉ោង៧យប់ ភ្លៀងបានរាំង ធ្វើឲ្យមនុស្សទៅទស្សនាពិព័រណ៍កាន់តែច្រើនឡើងៗ។
Chua Cheng Koon និងវិចិត្រករវិចិត្រការិនីផ្សេងៗកំពុងត្រៀមរៀបចំទៅញ៉ាំពេល
យប់។បន្ទាប់នោះ គេនឹងទៅទស្សនាស្រុក Sapa នៅតំបន់ភ្នំភាគខាងជើងវៀតណាម
ក្នុងរយៈពេល២ថ្ងៃ។វិចិត្រករម៉ាឡេស៊ីរូបនេះសង្ឃឹមថា ទេសភាពព្រៃភ្នំដ៏មហា
អស្ចារ្យនិងមនុស្សសាមញ្ញនៅទីនោះនឹងជាប្រភពគំនិតសំរាប់ស្នាដៃល្អវិសេសជា
បន្តបន្ទាប់របស់លោក៕