សារលិខិតរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ផ្ញើទៅកាន់ស្ថា ប័នអប់រំនានាក្នុងឱកាសបើកបវេសកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០។ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តសិស្សានុសិស្សនៅអនុវិទ្យាល័យ Son Tay ទីក្រុងហាណូយ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី (រូបថត៖ Thong Nhat – TTXVN) ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញវាយស្គរ ដើម្បីបវេសនកាលឆ្នាំសិក្សាថ្មីនៅវិស័យល័យ Thap Muoi (ខេត្ត Dong Thap) ។ (រូបថត៖ Trong Duc - TTXVN)។ យោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលវៀតណណាមបានឱ្យដឹងថាពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះត្រូវតែសន្សំសម្ចៃជាងឆ្នាំមុនៗ ដោយមានការកំណត់ប្រើប្រាស់ប៉េងប៉ោង ឬសំភារៈដែលមានគ្រោះថ្នាក់ដល់បរិស្ថាន។ សាលាបឋមសិក្សា Phan Dinh GIot (ទីក្រុងហាណូយ) ពោរពេញទៅដោយពណ៌ក្រហមដែលបង្កើតបរិយាកាសសប្បាយរីករាយគួរឲ្យរំភើបចិត្ត។ នៅវិទ្យាល័យ Nhan Chinh (ទីក្រុងហាណូយ) សិស្សានុសិស្សជាង ១៥០០ នាក់បានរីករាយចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ។ នៅខេត្ត Nghe An មន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត Nghe An ក៏បានបញ្ជូនសារលិខិតជាបន្ទាន់ស្តីពីការបញ្ជាណែនាំឲ្យសាលារៀនដោយផ្អែកលើល័ក្ខខ័ណ្ឌជាក់ស្តែងដើម្បីជូនដំណឹងដល់មាតាបិតាសិស្សានុសិស្សឱ្យពន្យារពេលថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីដើម្បីធានាសុវត្ថិភាពដល់អាយុជីវិតរបស់សិស្សនិងគ្រូបង្រៀនផងដែរ។ សមាជិកការិយាល័យនយោបាយ និងជាលេខានៃគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan អញ្ជើញវាយស្គរដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មីនៅវិទ្យាល័យ Le Quy Don នៅទីក្រុងហូជីមិញ។ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីសិស្សថ្នាក់ទី ១ នៅសាលាបឋមសិក្សា Le Van Tam ទីក្រុងហាណូយ។ (រូបថត៖ VGP / Dinh Nam)។ ពិធីបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ នៅសាលាបឋមសិក្សា Kin Dong ទីក្រុងហាណូយ។ សិស្សនៅសាលាបឋមសិក្សា Kim Dong ពិតជាត្រេតអរខ្លាំងណាស់ចំពោះពិធីបើកឆ្នាំបវេសនកាលឆ្នាំសិក្សាថ្មី ទិដ្ឋភាពនៃពិធីបើកបវេសនកាលនៅអនុវិទ្យាល័យ Giang Vo (ទីក្រុងហាណូយ) ។ នៅក្នុងពិធីនេះគណៈគ្រប់គ្រងសាលានិងតំណាងនានាបានប្រគល់ប័ណ្ណសរសើរជូនដល់សិស្សដែលមានស្នាដៃដ៏ឆ្នើម ក្នុងនោះមានសិស្សពីរនាក់ដែលបានឈ្នះមេដាយមាសនៅរង្វាន់អូឡាំពិចស្តីពីការច្នៃប្រឌិតថ្មីក្នុងមុខវិជ្ជាគីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យាឆ្នាំ ២០១៩ នៅកូរ៉េខាងត្បូង។ "ទិវាកុមារទៅសាលារៀន" - នៅសាលាមត្តេយ្យ Tuoi Hoa (ទីក្រុងហាណូយ) ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vuong Dinh Hue អញ្ជើញវាយស្គរដើម្បីបើកបវេសនកាលឆ្នាំសិក្សាថ្មី ព្រមទាំងបើកសម្ពោធមូលដ្ឋានថ្មីនៃសាលាបឋមសិក្សា Ly Nam De នៅឃុំ Hong Minh ស្រុក Hung Ha ខេត្ត Thai Binh ផងដែរ។ មានសិស្សជាង ២០ ម៉ឺននាក់នៅទូទាំងខេត្ត Lao Cai ក៏បានចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី .ស្ពានយោលភូមិ Ban Ho ខេត្ត Lao Cai ត្រូវបានកែលម្អមុនឆ្នាំសិក្សាថ្មី ពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ត្រូវបានប្រារព្ធធ្វើឡើងដំណាលគ្នានៅសាលាមត្តេយ្យនិងថ្នាក់អនុវិទ្យាល័យ វិទ្យាល័យចំនួន ៧៧២ នៅខេត្ត Gia Lai សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្សនិងជាប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបក្ស លោក Vo Van Thuong បានអញ្ជើញចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មីជាមួយគ្រូបង្រៀននិងសិស្សានុសិស្សនៅអនុវិទ្យាល័យ Chu Van An (ខ័ណ្ឌ Ngo Quyen ទីក្រុងHai Phong) សិស្សនៅសាលាបឋមសិក្សា Che Li A ឃុំ Duc Hanh ស្រុក Bao Lam ខេត្ត Cao Bang នៅថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មី Từ khóa: VOV VOVworld បើកបវេសនកាល ឆ្នាំសិក្សាថ្មី ហាណូយ វៀតណាម សិស្ស សិស្សានុសិស្ស គ្រូបង្រៀន សាលា ២០១៩២០២០ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm