នាយប់ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានប្រារព្ធពិធីប្រគល់រង្វាន់នៃការប្រកួតរូបថតនិងវីដេអូ "រីករាយវៀតណាម - Happy Vietnam"។ នេះជាលើកទីមួយដែលការប្រកួតរូបថតនិងវីដេអូអំពីប្រធានបទសិទ្ធិមនុស្សនៅវៀតណាមត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ីនធឺណិត។ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Manh Hung បានសង្កត់ធ្ងន់ក្នុងសុន្ទរកថាបើកថា៖ “រូបថតនិងវីដេអូចំនួន ៧០០០ របស់ប្រជាជនវៀតណាមនៅគ្រប់ទីកន្លែងទូទាំងប្រទេស គឺជាភស្តុតាងដ៏រស់រវើកនៃកម្លាំងពលំ ភាពច្នៃប្រឌិតរបស់ប្រជាជន”។ នៅលើគេហទំព័រ Vietnam.vn មានមនុស្សចំនួនជាង ៩០ លាននាក់បាន ចូលទស្សនាស្នាដៃចំនួន ៧០០០ នេះ ដែលក្នុងនោះជាង ៤០% គឺនៅបរទេស។ មានស្នាដៃដែលត្រូវបានមនុស្សជាងកន្លះលានចូលទស្សនា។ ស្នាដៃដែលទទួលបានការបោះឆ្នោតច្រើនជាងគេក្នុងប្រភេទវីដេអូ មានចំណងជើងថា “ទស្សនាភូមិជនជាតិ Mong ដ៏ស្រស់ស្អាតនៅ Hua Tat, Moc Chau, Son La” របស់ក្រុមអ្នកនិពន្ធ Pham Mina, Mui Khanh Ly; នៅក្នុងប្រភេទរូបថតគឺ “ភាពរីករាយនៅពេលធ្វើការនៅ TH” របស់អ្នកនិពន្ធ Luong Sy Phu។ ពានរង្វាន់ទីបីក្នុងប្រភេទរូបថតបានមកលើអ្នកនិពន្ធ Hieu Minh Vu ជាមួយនឹងស្នាដៃ "រដូវផ្លែក្រូចឃ្វិចអំណោយផល"។ រង្វាន់ទី ៣ ក្នុងប្រភេទវីដេអូ ត្រូវបានប្រគល់ឲ្យអ្នកនិពន្ធ Le Tan Thanh ជាមួយស្នាដៃ "ដាំដើម “ផ្លាក់” (flax) ត្បាញក្រណាត់ - អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ Mong"។ រូបថត៖ អ្នកនិពន្ធទទួលបានរង្វាន់ទីបីក្នុងការប្រកួត។ រង្វាន់ទីពីរក្នុងប្រភេទរូបថតមកលើអ្នកនិពន្ធ Catalin Chitu ជាមួយនឹងស្នាដៃ "អគារខ្ពស់កប់ពពក" ។ រង្វាន់ទីពីរក្នុងប្រភេទវីដេអូមកលើអ្នកនិពន្ធ Vuong Manh Cuong ជាមួយនឹងស្នាដៃ "សមុទ្រ Nha Trang"។ រង្វាន់ទី១ក្នុងប្រភេទរូបថតត្រូវបានប្រគល់ឲ្យស្នាដៃ “ហោះឡើងវៀតណាម” របស់អ្នកនិពន្ធ Bui Cuong Quyet; រង្វាន់ទីមួយក្នុងប្រភេទវីដេអូ ត្រូវបានប្រគល់ឲ្យស្នាដៃ "Da Nang - ទីក្រុងនៃជីវចម្រុះ" របស់អ្នកនិពន្ធ Nguyen Thanh Paven។ អតីតអនុប្រធានរដ្ឋវៀតណាមលោកស្រី Truong My Hoa និងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Nguyen Manh Hung ប្រគល់រង្វាន់ទី១ ក្នុងប្រភេទរូបថត និងវីដេអូ ដល់អ្នកនិពន្ធ Bui Cuong Quyet និង Nguyen Thanh Paven។ ក៏ក្នុងរាត្រីប្រគល់រង្វាន់ផងដែរ ព្រឹត្តិការណ៍តាំងពិព័រណ៌រូបថត “រីករាយវៀតណាមឆ្នាំ ២០២៣” បានបើកនៅរោងមហោស្រពទីក្រុងហាណូយ។ រូបថត៖ ប្រតិភូកាត់ខ្សែបូបើកការតាំងពិពណ៌។ លោក Catalin Chitu - ជនបរទេសតែម្នាក់គត់ដែលបានឈ្នះរង្វាន់ទីពីរក្នុងការប្រកួត បានចែករំលែកថា"ខ្ញុំបានថតរូបនេះក្នុងឆ្នាំ ២០២១ នៅពេលកើតមានជំងឺរាតត្បាត Covid-១៩ ទីក្រុងទាំងមូលត្រូវអនុវត្តន៍ការរក្សាគម្លាតសង្គម។ បន្ទាប់ពីមេឃភ្លៀង ខ្ញុំ ងាកមើលទៅខាងក្រៅ ខ្ញុំឃើញអគារខ្ពស់ហាក់ដូចជាកំពុងរសាត់អណ្តែតលើពពក គួរឲ្យចាប់អារម្មណ៍ណាស់។ ដឹងពីការប្រកួតតាមរយៈសារពត៌មាន ខ្លឹមសារមានអត្ថ ន័យវិជ្ជមាន ផ្សព្វផ្សាយរូបភាពវៀតណាមដ៏រីករាយ ដូច្នេះខ្ញុំគិតថា ហេតុអ្វីខ្លួនមិនចូលរួមទេ”។ ការប្រកួត Happy Vietnam គឺជាសក្ខីភាពដ៏រស់រវើកដែលបង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ និងគោលនយោបាយខ្ជាប់ខ្ជួនរបស់បក្ស និងរដ្ឋវៀតណាមក្នុងការថែទាំជីវភាពរស់នៅខាងសម្ភារៈ និងស្មារតីរបស់ប្រជាជន ដោយយកប្រជាជនជាមជ្ឈភាព ក្នុងស្មារតី “មិនទុកអ្នកណាម្នាក់នៅពីក្រោយឡើយ” ព្រមទាំងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនក្នុងការចូលរួមចំណែក និងពង្រីកសមត្ថភាព និងភាពវៃឆ្លាតរបស់ខ្លួន ក្នុងការងារកសាង អភិវឌ្ឍន៍ និងការពារមាតុភូមិ ក៏ដូចជាការធ្វើសមាហរណកម្មអន្តរជាតិរបស់ប្រទេសជាតិផងដែរ។ Từ khóa: VOV VOVworld ប្រកួត រូបថត វីដេអូ សិទ្ធិមនុស្ស វៀតណាម លើកដំបូង ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm