ទោះបីជាលោកប្រធានហូជីមិញបានលាចាកលោកទៅហើយក៏ដោយ ប៉ុន្តែរូបភាពដ៏សាមញ្ញសតិអារម្មណ៍និងគំរូសីលធម៌ដ៏ភ្លឺស្វាងរបស់លោកនៅតែរស់ជារៀងរហូតក្នុងក្រអៅបេះដូងរបស់ប្រជាជន វៀតណាមនិងមិត្តភក្តិអន្តរជាតិពីជំនាន់មួយទៅជំនាន់មួយ។ រូបភាពលោកប្រធានហូជីមិញ ដែលជាអគ្គមគ្គុទេសដ៏មហិមារ ជាលោកអ៊ុំ បិតាជាទីគោរពរាប់អានមួយរូបរបស់ប្រជាជាតិវៀតណាមទាំងមូល ជានិច្ចកាលជាប្រភពបំផុសគំនិតច្នៃប្រឌិតសម្រាប់វិចិត្រករជាច្រើនជំនាន់។ ឆាយាល័ក្សលោកអ៊ុំ - គំនូរប្រេងឆ្នាំ១៩៦១របស់វិចិត្រករ Tran Van Can។ ជនជាតិ Tho Nung Man Kinh សាមគ្គីគ្នាប្រយុទ្ធបណ្ដេញខ្មាំងសត្រូវបារាំង - គំនូរចម្លាក់ ឈើរបស់វិចិត្រករ Tran Van Can ដែលបាននិពន្ធក្នុងរយៈពេលចន្លោះពីឆ្នាំ១៩៤៧-១៩៥៤។ អនុស្សាវរីយ៍ខួបកំណើតលោកអ៊ុំហូ - គំនូរពណ៌ទឹករបស់វិចិត្រករ Nguyen Thanh Chau កាលពីឆ្នាំ១៩៧៣។ លោកប្រធានហូជីមិញទៅបំពេញការងារ - គំនូរចម្លាក់ឈើរបស់វិចិត្រករ Nguyen Nghia Duyen កាលពីឆ្នាំ១៩៨២។ យប់នេះលោកអ៊ុំមិនគេងទេ - គំនូរចម្លាក់ឈើរបស់វិចិត្រករ Nguyen Nghia Duyen កាលពីឆ្នាំ១៩៨២។ លោកប្រធានហូជីមិញនៅតំបន់តស៊ូ Viet Bac - គំនូរខ្មុកម្រ័ក្សណ៌ របស់វិចិត្រការិនី Duong Bich Lien កាលពីឆ្នាំ១៩៨០។ ទស្សនារូបថតលោកប្រធានហូជីមិញ - គំនូរចម្លាក់ឈើររបស់វិចិត្រករ Nguyen Trong Hop ដែលបាននិពន្ធកាលពីឆ្នាំ១៩៩៩។ លោកប្រធានហូជីមិញធ្វើការនៅវិមាន Bac Bo - គំនូរចម្លាក់ឈើររបស់វិចិត្រករ To Ngoc Van ដែលបាននិពន្ធកាលពីឆ្នាំ១៩៤៦។ ឆាយាល័ក្សលោកប្រធានហូជីមិញ - និពន្ធដោយវិចិត្រករ Phan Ke An។ Từ khóa: VOV VOVworld គំនូរ លោកប្រធានហូជីមិញ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm