សហករខេត្ត Kon Tum៖ សាមគ្គីគ្នា និងច្នៃប្រឌិត ដើម្បី​ជំនះពុះពារ​លើការ​លំបាក​ ដោយសារជំងឺរាតត្បាតកូវីដ ១៩

Chia sẻ
(VOVWORLD) - នាបច្ចុប្បន្ននេះ ខេត្ត Kon Tum មាន សហករចំនួន ១៨៧ ដោយមានសមាជិក និងពលករជាង ៩ ៦០០ នាក់។ នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទះឡើងនោះ បណ្ដាសហករជួបការលំបាកជាច្រើន ក្នុងសកម្មភាពផលិតកម្ម និងធ្វើអាជីវកម្ម។ 
សហករខេត្ត Kon Tum៖ សាមគ្គីគ្នា និងច្នៃប្រឌិត ដើម្បី​ជំនះពុះពារ​លើការ​លំបាក​ ដោយសារជំងឺរាតត្បាតកូវីដ ១៩ - ảnh 1សកម្មភាពឧទ្ទេសនាមម៉ាស៊ីនលីងកាហ្វេ

ទោះយ៉ាងណាក៏ដោយ ដោយពង្រីកបានល្អនូវស្មារតីសាមគ្គីភាព ហើយមានរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិតនោះ សហករជាច្រើននៅខេត្ត Kon Tum មានកន្លែងឈរជើងយ៉ាងរឹងមាំ ហើយបានជំនះពុះពារលើការលំបាកជាបណ្ដើរៗ ក៏ដូចជាត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី នៅពេលជំងឺរាតត្បាតត្រូវបានគ្រប់គ្រង។

សហករណ៍កសិកម្ម Cong bang Po Ko ទីរួមស្រុក Dak Ha ស្រុក Dak Ha ខេត្ត Kon Tum មានសមាជិកចំនួន ១១៣ នាក់ ដោយមានផ្ទៃដីដំណាំកាហ្វេចំនួន ១៧២ ហិកតា បានផ្គត់ផ្គង់វត្ថុធាតុដើមប្រកបដោយគុណភាពខ្ពស់ដល់ដៃគូអន្តរជាតិ។ នៅពេលជំងឺរាតត្បាតកូវីដ ១៩ បានផ្ទុះឡើងនោះ សកម្មភាពរបស់សហករជួបប្រទះការលំបាកយ៉ាងធ្ងន់ធ្ងរជាច្រើន ព្រោះថាការធ្វើចរាចរណ៍ទំនិញមានការកក់ស្ទះជាច្រើន តម្លៃសេវាដឹកជញ្ជូនឡើងខ្ពស់។ ដើម្បីរក្សាផលិតកម្ម សហករណ៍បានលើកទឹកចិត្តដល់សមាជិកដាំដំណាំសណ្ដែក ល្ង បន្ថែម ក្រៅពីកាហ្វេ ដើម្បីរកប្រាក់ចំណូលបន្ថែមផងរក្សាជីវជាតិសម្រាប់ដីធ្លីផង និងកាត់បន្ថយការចំណាយលើថ្លៃដ៏សម្រាប់ដើមកាហ្វេ។ ពីកាហ្វេ និងដំណាំចម្រុះ សហករណ៍បានបង្កើតផលិតផលលក់រាយចំនួន ២ មុខបន្ថែមទៀត សម្រាប់លក់ក្នុងប្រទេស រួមមាន៖ ម៉្សៅកាហ្វេ ដែលបានធ្វើពីគ្រាប់កាហ្វេទុំ ១០០% និងតែអង្ករសំរូប សំរាប់ថែទាំសុខភាព។ អាស្រ័យហេតុនេះ ក្នុងឆ្នាំ ២០២០ ប្រាក់ចំណូលសរុបរបស់សហករណ៍ នៅតែសម្រេចបានជាង ១៨ ពាន់លានដុង។ លោកស្រី Pham Thi Huyen Anh ប្រធានក្រុមប្រឹក្សាភិបាល នៃសហករណ៍កសិកម្ម Cong bang Po Ko បានអះអាងថា៖ “កាលពីមុន យើងខ្ញុំត្រឹមតែបានធ្វើការនាំចេញ និងលក់ដុំតែប៉ុណ្ណោះ ប៉ុន្តែ នាបច្ចុប្បន្ននេះ យើងខ្ញុំមិនត្រឹមតែបានរៀបចំផែនការដើម្បីលក់ទំនិញសម្រាប់អតិថិជនក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបានសហការជាមួយអង្គការ និងក្រុមហ៊ុនចែកចាយផ្សេងៗទៀតនៅវៀតណាមដើម្បីបង្កើតប្រព័ន្ធលក់ទំនិញតាមអនឡាញទៀតផង។ ដូច្នេះហើយក្រៅពីការសន្សំសម្ចៃប្រាក់នោះ យើងខ្ញុំក៏អាចផ្សព្វផ្សាយរូបភាពរបស់សហការណ៍ ក៏ដូចជាផលិតផលល្អៗរបស់សហការដល់ទីផ្សារក្នុងស្រុកផងដែរ”។

សហករខេត្ត Kon Tum៖ សាមគ្គីគ្នា និងច្នៃប្រឌិត ដើម្បី​ជំនះពុះពារ​លើការ​លំបាក​ ដោយសារជំងឺរាតត្បាតកូវីដ ១៩ - ảnh 2ចំការដើមម៉ាកាដាមៀ នៅខេត្ត Kon Tum

ឧទាហរណ៍មួយទៀត អំពីសមត្ថភាពបន្សាំ និងជំនះពុះពារលើការលំបាក ដោយសារជំងឺរាតត្បាតកូវីដ ១៩ របស់បណ្ដាសហករនៅខេត្ត Kon Tum ដោយផ្អែកលើស្មារតីសាមគ្គីភាព និងការចាត់ចែងល្អ គឺជាគំរូសហការ ម៉ាកាដាមៀ Nhan Hoa នៅភូមិ ៣ ឃុំ Kon Dao ស្រុក Dak To។ ជាក់ស្ដែង បើទោះបីជាជំងឺរាតត្បាតកូវីដ ១៩ បានបណ្ដាលឲ្យសកម្មភាពទីផ្សាររងការអាក់ខាន ហើយតម្លៃផលិតផលបានធ្លាក់ចុះក៏ដោយ ប៉ុន្តែសហការ ដែលមានសមាជិកចំនួន ៩ នាក់នេះ នៅតែបានវិនិយោគស្របតាមផែនការ ដូចជាពង្រីកផ្ទៃដីដាំដុះថ្មី ដាក់ឲ្យដំណើរការខ្សែសង្វាក់ផលិតកម្មបកសំបក សម្ងួត និងថែរក្សាផលិតផល។ ចែករំលែកអំពីបទពិសោធន៍រក្សាសកម្មភាពរបស់សហករណ៍នេះ លោក Nguyen Van Quyet ប្រធានក្រុមប្រឹក្សាភិបាល និងជានាយក សហករណ៍ ម៉ាកាដាមៀ Nhan Hoa បានឲ្យដឹងថា៖ “ក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ ១៩ យើងខ្ញុំមានសមូហភាពសហករ ដែលបានតភ្ជាប់សមាជិកជាមួយគ្នា រួមគ្នាធ្វើការ រួមគ្នាសិក្សាស្រាវជ្រាវ រួមគ្នាអភិវឌ្ឍន៍ ហើយរួមគ្នាបណ្ដាក់ទុន ដើម្បីបង្កើតកម្លាំងពលំដ៏ធំធេង។ ដើមម៉ាកាដាមៀ គឺជាប្រភេទរុក្ខជាតិថ្មី ដែលត្រូវការសិក្សាស្រាវជ្រាវ។ ដូច្នេះហើយ យើងខ្ញុំបានជួបជុំគ្នា ដើម្បីរួមគ្នាសហការអភិវឌ្ឍន៍ ហើយរួមគ្នានាំមកនូវជីវភាពរស់នៅដ៏ល្អប្រសើរជាងមុន ដល់សមាជិកក្នុងសហករណ៍ទាំងអស់គ្នាផងដែរ”។

យោងតាមតួរលេខស្ថិតិរបស់សម្ព័ន្ធសហករណ៍ខេត្ត Kon Tum បានឲ្យដឹងថា មានសហករណ៍ប្រមាណ ៨០% ក្នុងខេត្ត រងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ ១៩។ ទោះយ៉ាងណាក៏ដោយ សហករភាគច្រើនក្នុងចំណោមសហការទាំងនេះនៅតែមានកន្លែងឈរជើងយ៉ាងរឹងមាំ ហើយបានត្រៀមខ្លួនជាស្រេចសម្រាប់ដំណាក់កាលជាបន្ត ក្រោយពីជំងឺរាតត្បាតត្រូវបានគ្រប់គ្រង។ លោក Nguyen Lam Canh ប្រធានសម្ព័ន្ធសហករខេត្ត Kon Tum បានឲ្យដឹងថា៖ “សម្ព័ន្ធសហករណ៍ខេត្ត បានបង្កើនការធ្វើជាសេនាធិការ សុក្រិតគណៈដឹកនាំអភិវឌ្ឍន៍សេដ្ឋកិច្ចសមូហភាពគ្រប់ជាន់ថ្នាក់ សំដៅធានាការសម្របសម្រួលដោយព្រមៗគ្នាប្រកបដោយប្រសិទ្ធភាពរវាងបណ្ដាផ្នែកក្នុងការអនុវត្តន៍រាល់គោលនយោបាយស្ដីពីសេដ្ឋកិច្ចសមូហភាព និងពង្រីកតួនាទីរបស់បណ្ដាសមាជិកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមូហភាព និងសហករណ៍” ។

ការដែលសហការច្រើននៅខេត្ត Kon Tum បានពង្រីកល្អនូវស្មារតីសាមគ្គីគ្នា ហើយមានរបៀបធ្វើប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំនះពុះពារលើការលំបាកសាកល្បង ដោយសារជំងឺរាតត្បាតកូវីដ ១៩ គឺជាការលើកទឹកចិត្ត ហើយជាកម្លាំងចលករដ៏ល្អ សម្រាប់សហករនានានៅទូទាំងប្រទេសបន្តរក្សសកម្មភាព និងក្រោកឈរឡើង។ ប្រការនេះកាន់តែមានអត្ថន័យ ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានគេព្យាករណ៍ថានឹងបន្តមានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញហើយមិនអាចបញ្ចប់ក្នុងពេលឆាប់ៗនេះបានឡើយ៕

ប្រតិកម្មទៅវិញ