មុខរបរធ្វើនំ ពា (Pia) ប្រពៃណីនៅខេត្ត សុកត្រាំង

Chia sẻ
(VOVWORLD) - នាពេលមកដល់ខេត្ត សុកត្រាំង (Soc Trang) ភាគខាងត្បូងវៀតណាម ភ្ញៀវទេសចរមិនត្រឹមតែបានទស្សនាវត្តអារ៉ាមបុរមបុរាណរបស់ជនរួមជាតិខ្មែរ ឬចូលរួមកំសាន្តក្នុងពិធីបុណ្យទានប្រកបដោយក្ដីសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងបានបរិភោគមុខម្ហូបដ៏វិសេសវិសាលក្នុងតំបន់ទៀតផង ក្នុងនោះមាន ម្ហូបនំ pia ដែលបានហួសពីព្រំដែនជាតិដើម្បីមានវត្តមាននៅប្រទេសមួយចំនួន លើពិភពលោក។
មុខរបរធ្វើនំ ពា (Pia) ប្រពៃណីនៅខេត្ត សុកត្រាំង - ảnh 1 ទិដ្ឋភាពនៅក្នុងមូលដ្ឋានធ្វើនំ pia មួយ 

  នាសតវត្សទី១៧ មានជនជាតិ Minh Huong (ចិន) ប៉ុន្មាននាក់បានធ្វើ ចំណាកស្រុកមកកាន់ប្រទេសវៀតណាមដើម្បីរួចផុតពីគ្រោះមហន្តរាយនៃសង្គ្រាមក្នុងស្រុក។ គេបានយកតាមខ្លួននូវមុខម្ហូបមួយចំនួនពីស្រុក កំណើត ដែលក្នុងនោះមាននំ Pia ដែលយើងស្គាល់ដល់សព្វថ្ងៃនេះ។ បក ស្រាយអំពីប្រភពដើមនៃប្រភេទនំនេះ បណ្ឌិត Trinh Cong Ly ប្រធានសមាគមន៍ វិទ្យាសាស្ត្រប្រវត្តិសាស្ត្រខេត្ត Soc Trang បានអោយដឹងថា៖

        “កាលពីមុននេះ ស្ដេចត្រាញ់ Nguyen បានយល់ព្រមអោយមន្ត្រីនៃរាជ្យវង្ស Ming ដែលមិនទទួលព្រមចុះចាញ់រាជ្យវង្ស Qing មករស់នៅទីនេះ។ ទាហានគេ ចំនួន៣ពាន់នាក់ ត្រូវបានរៀបចំលំនៅដ្ឋាននៅតំបន់ My Tho Bien Hoa ចាប់ពី ឆ្នាំ៧៨៦។ ប្រហែលថា គេចាត់ទុកតំបន់នេះអាចតាំងលំនៅដ្ឋាន ចាប់អាជីពបាន អញ្ចឹងគេបានអភិវឌ្ឍន៍មុខរបរធ្វើនំ Pia របស់ខ្លួន”។

        ក្នុងជីវភាពប្រចាំថ្ងៃ ជនជាតិ Minh Huong តែងតែធ្វើនំ Pia សម្រាប់តម្រូវ ការក្នុងគ្រួសារ ហើយដើម្បីរំលឹកដល់ស្រុកកំណើត។ ភូមិ Vung Thom ឃុំ My Tam ស្រុក My Tu ខេត្ត Soc Trang ត្រូវបានចាត់ទុកជាទីប្រសូត្រឡើងមុខរបរ ធ្វើនំ Pia ដោយប្រមូលផ្ដុំឡនំជាច្រើនណាស់។ គេតែងតែធ្វើនំ Pia ក្នុងឱកាស បុណ្យសំពះព្រះខែនិងពិធីបុណ្យទាននានា។

        នាសព្វថ្ងៃ ខេត្ត Soc Trang មានឡនំទាំងតូចទាំងធំប្រមាណ៥០ឡ។ ឡ នីមួយៗមានរូបមន្តដោយឡែកដែលបង្កើតឡើងរសជាតិដ៏ពិសេសរបស់ខ្លួន។ ប៉ុន្តែ វត្ថុធាតុដើមនិងដំណើរការធ្វើនំ Pia គឺស្ទើរតែដូចគ្នាទាំងស្រុង ។ វត្ថុធាតុដើមធ្វើ នំគឺម្សៅស្រូវសាលី សណ្ដែកខៀវ ដែលធ្វើជាគ្រឿងផ្សំ។ នាសព្វថ្ងៃ គេក៏ប្រើ ប្រាស់វត្ថុធាតុដើមប្រភេទផ្សេងៗដើម្បីធ្វើគ្រឿងផ្សំដូចជា ត្រាវ ធូរេន ស៊ុតអំបិល គ្រាប់ឈូក ជាដើម។ ការធ្វើនំ pia មានដំណាក់កាលជាច្រើនដែលទាមទារអោយ អ្នកធ្វើត្រូវមានភាពហ្មត់ចត់និងភាពប្រុងប្រយ័ត្ន។ ម្សៅស្រូវសាលីត្រូវបាន ប្រឡាក់ជាមួយទឹក ស្ករ អំបិល ប្រេងអាហារ និងខ្លាញ់ ដើម្បីក្លាយទៅជាម្សៅទន់ ២ប្រភេទនោះគឺម្សៅសំបកនិងម្សៅស្នូល។ កិនម្សៅសំបកអោយស្ដើងៗដើម្បីវេច ម្សៅគ្រឿងផ្សំ។ ដាក់ម្សៅពោះនៅកណ្ដាលម្សៅសំបក វេចខ្ចប់ហើយកិនអោយ ស្ដើងម្ដងទៀត។ បន្ទាប់មក មូរបន្ទះម្សៅដែលទើបនឹងកិន គាបអោយសំប៉ែត ហើយបត់ពី៣ដល់ ៤លើក បន្ទាប់មកកិនម្ដងទៀតអោយក្លាយទៅជាបន្ទះម្សៅ រង្វង់មូលគ្រាន់តែគ្រប់គ្រាន់ដើម្បីវេចគ្រឿងផ្សំ។ អាចនិយាយបានថា នេះជា ដំណាក់កាលសំខាន់បំផុត ដែលត្រូវធ្វើអោយម្សៅ២ប្រភេទនោះគាបលើគ្នាជា ស្រទាប់ស្ដើងៗជាច្រើន ប៉ុន្តែកុំទុកអោយវាលាយឡំគ្នាឡើយ។ នេះជាលក្ខណៈ ពិសេសដោយឡែកនៃនំ pia។

មុខរបរធ្វើនំ ពា (Pia) ប្រពៃណីនៅខេត្ត សុកត្រាំង - ảnh 2 ការធ្វើនំ pia មានដំណាក់កាលជាច្រើនដែលទាមទារអោយមានភាពហ្មត់ចត់និងភាពប្រុងប្រយ័តន្ន

        ប្រភេទនំ pia ខុសគ្នាមានប្រភេទគ្រឿងផ្សំខុសគ្នាដែរ។ គ្រឿងផ្សំបន្ទាប់ពី ត្រូវបានចម្អិនដោយចំហាយទឹក នឹងយកប្រឡាក់ជាមួយស្ករ ហើយដាក់ចូលទឹក ខ្លាញ់បន្តិចទៀត ដើម្បីបង្កើតរសជាតិ។ ដំណាក់កាលទាំងនេះសុទ្ធតែត្រូវបាន ធ្វើដោយដៃទាំងស្រុង។ លោក Tran Can ម្ចាស់ឡនំ pia នៅស្រុក Chau Thanh ខេត្ត Soc Trang បានចែករំលែកថា៖

        “យើងធ្វើនំ pia ដោយដៃទាំងស្រុង។ ចាប់ពីការស្មូនម្សៅ ការធ្វើគ្រឿងផ្សំ និងការវេចខ្ចប់។ ដល់ថ្ងៃទីមួយជាប្រចាំខែតាមច័ន្ទគតិ ជាពិសេសគឺខែទី៨ គឺមូល ដ្ឋានសិប្បកម្មធ្វើនំ pia ទាំងអស់ត្រូវធ្វើការបន្ថែមម៉ោង ដើម្បីអាចបំពេញតម្រូវការ នៃទីផ្សារ”។

        ការឆ្អើរនំជាជំហានចុងក្រោយប៉ុន្តែក៏ទាមទារអោយមានបទពិសោធន៍ជា ច្រើនទើបធ្វើបាន។ ជាធម្មតា នំត្រូវបានឆ្អើរនៅសីតុណ្ហភាពពី១៧០ដល់២២០ អង្សារ C។ ក្រោយពីបានឆ្អើរក្នុងឡពី ៥ដល់៧នាទី យកនំចេញ លាបស៊ុតមាន់ លាយទឹកលើមុខនំដើម្បីអោយនំមានក្លិនក្រអូបនិងពណ៌លឿងមាសស្អាត។ បន្ទាប់មក ដាក់នំចូលក្នុងឡ ឆ្អើរប្រមាណ១៥នាទីបន្ថែមទៀតដល់ពេលណា ដែលមានក្លិនក្រឈ្ងុយភាយចេញ គឺនំឆ្អិនហើយ។

        រហូតមកដល់ពេលនេះ ខេត្ត Soc Trang មានពាណិជ្ជសញ្ញានំ pia ដ៏ល្បី ឈ្មោះជាច្រើន។ ក្នុងនោះ មានពាណិជ្ជសញ្ញានំ pia Lap Hung ដែលមានអាយុ កាលជាង៥០ឆ្នាំហើយ។ លោក Truong Minh Nghia ម្ចាស់សហគ្រាសឯកជន ផលិតនំ pia Lap Hung ខេត្ត Soc Trang បានអោយដឹងថា៖

        “នំ pia នេះជាមុខរបររបស់ជនជាតិចិន ខ្ញុំចាប់ផ្ដើមរៀនមុខរបរនេះកាល ពីឆ្នាំ១៩៦៥ ពោលគឺមុននេះជាង៥០ឆ្នាំហើយ។ នៅឡនំនីមួយៗ គេប្រើប្រាស់ បទពិសោធន៍របស់ខ្លួនដើម្បីផលិតនំ pia ដោយមានរសជាតិនិងរូបមន្តដោយ ឡែកខុសពីគ្នា”។

        នាសព្វថ្ងៃ នំ pia Soc Trang ត្រូវបានបិទតែមផ្ទៀងផ្ទាត់ព័ត៌មានយ៉ាងគ្រប់ គ្រាន់ស្ដីពីស្ដង់ដារគុណភាព ថ្ងៃផលិត និងកាលបរិច្ឆេទផុតកំណត់ ជាដើម។ ប្រការនេះបានជួយសម្រួលដល់អតិថិជនក្នុងការជ្រើសរើសនំ pia ដោយ គុណភាពល្អ៕

ប្រតិកម្មទៅវិញ