កសិករតំបន់ U Minh Ha ដាំដើម បូនបូន (bon bon) អភិវឌ្ឍសេដ្ឋកិច្ច

Chia sẻ
(VOVWORLD) - ដើមបូនបូនជាប្រភេទរុក្ខជាតិដែលដុះលូតលាស់នៅតំបន់ទឹកលិច ដូចជា បឹងបួរឬមាត់ទន្លេ ហើយមានលទ្ធភាពរស់នៅក្នុងបរិស្ថានសម្បូរទៅដោយសារ ធាតុអាស៊ីតស៊ុលហ្វាត។ នេះជារុក្ខជាតិព្រៃមួយប្រភេទ ប៉ុន្តែក៏ជាថ្នាំដ៏ល្អដែល អាចព្យាបាលជំងឺជាច្រើនផងដែរ។  
កសិករតំបន់ U Minh Ha ដាំដើម បូនបូន (bon bon) អភិវឌ្ឍសេដ្ឋកិច្ច - ảnh 1 កសិករប្រមូលផលដើមបូនបូន (រូបថត៖ VOV)

  មុននេះ ដើមបូនបូន (ភាសាអង់គ្លេសហៅថា Typha orientalis) ដុះលូតលាស់នៅខេត្ត Ca Mau ដូចនឹងរុក្ខជាតិព្រៃមួយប្រភេទ ដែលធ្លាប់បានចាត់ទុកជាមុខសញ្ញា “ដណ្ដើមដីរស់នៅ” របស់ដើមស្រូវ។ ប៉ុន្តែ រហូតដល់សព្វថ្ងៃនេះ ដើមបូនបូនបានក្លាយទៅជាប្រភេទដំណាំពិសេសដោយឡែកមួយរបស់ខេត្ត Ca Mau ដែលរួមចំណែកលើកស្ទួយជីវភាពរស់នៅដល់គ្រួសារកសិករជាច្រើននៅទីនេះផងដែរ។ ជាពិសេសគឺ នាពេលថ្មីៗនេះ គ្រួសារជាច្រើននៅឃុំ Khanh An ស្រុក U Minh បានចាប់ផ្ដើមផ្ទេរប្ដូរពីការដាំស្រូវទៅជាការដាំដើមបូនបូនវិញ។ គំរូនេះបានពង្រីកប្រសិទ្ធភាព ហើយជួយអោយគ្រួសារជាច្រើនរួចផុតពីភាពក្រីក្រ។

ឃុំ Khanh An ស្រុក U Minh ខេត្ត Ca Mau ស្ថិតនៅក្នុងតំបន់ជាយឧទ្យាន ជាតិ U Minh Ha។ សេដ្ឋកិច្ចរបស់ប្រជាជននៅទីនេះពឹងផ្អែកលើការដាំព្រៃឈើ សឹងតែទាំងស្រុង។ ពេលវេលាប្រមូលផលព្រៃឈើគឺប្រហែល៥ឆ្នាំ ហេតុនេះ ហើយក្នុងរយៈពេលនេះ ប្រជាជនត្រូវតែដាំស្រូវ២រដូវកាលក្នុងមួយឆ្នាំដើម្បីមាន ថវិការគ្រប់គ្រាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ ប៉ុន្តែ ដីនៅតំបន់នេះសម្បូរទៅដោយសារធាតុ អាស៊ីតស៊ុលហ្វាត អញ្ចឹងការដាំស្រូវមិននាំមកនូវទិន្នផលខ្ពស់នោះឡើយ។ អស់ រយៈពេលច្រើនឆ្នាំកន្លងទៅ ប្រជាជននៅទីនេះបានជួបប្រទះការលំបាកយ៉ាងខ្លាំង ក្នុងការស្វែងរកទិសដៅអភិវឌ្ឍថ្មី។ ហើយមានគ្រួសារមួយចំនួនបានបន្លាស់ ទៅការដាំដើមបូនបូននិងទទួលបានប្រសិទ្ធភាពគួរអោយភ្ញាក់ផ្អើល។

        ដើមបូនបូនជាប្រភេទរុក្ខជាតិដែលដុះលូតលាស់នៅតំបន់ទឹកលិច ដូចជា បឹងបួរឬមាត់ទន្លេ ហើយមានលទ្ធភាពរស់នៅក្នុងបរិស្ថានសម្បូរទៅដោយសារ ធាតុអាស៊ីតស៊ុលហ្វាត។ នេះជារុក្ខជាតិព្រៃមួយប្រភេទ ប៉ុន្តែក៏ជាថ្នាំដ៏ល្អដែល អាចព្យាបាលជំងឺជាច្រើនផងដែរ។

កសិករតំបន់ U Minh Ha ដាំដើម បូនបូន (bon bon) អភិវឌ្ឍសេដ្ឋកិច្ច - ảnh 2 ដើមបូនបូនជាទិសដៅអភិវឌ្ឍថ្មីសម្រាប់គ្រួសារក្រីក្រនៅតំបន់ U Minh Ha (រូបថត៖ VOV)

        គ្រួសារលោក Tang Van Thang ជាគ្រួសារមួយក្នុងចំណោមគ្រួសារឈាន មុខគេក្នុងការដាំដើមបូនបូននៅភូមិ ១៤ ឃុំ Khanh An។ មុននេះ លក្ខណៈសេដ្ឋ កិច្ចក្នុងគ្រួសារលោក Thang ត្រឹមតែស្ថិតនៅកម្រិតមធ្យមក្នុងភូមិប៉ុណ្ណោះ ប៉ុន្តែ ចាប់ពីការដាំដើមបូនបូនមក សេដ្ឋកិច្ចគ្រួសារលោកបានប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។ នាបច្ចុប្បន្ន លើផ្ទៃដីដាំដើមបូនបូន១,៥ហិកតា គ្រួសារលោក Thang ទទួលបានប្រាក់ចំណូលជាមធ្យមរាប់លានដុងក្នុងមួយខែ។ លោក Thang បានចែករំលែកថា៖

        “គំរូដាំដើមបូនបូននេះនាំមកនូវប្រសិទ្ធភាពខ្ពស់ជាងប៉ុន្មានដងបើធៀបនឹងការដាំចេក ស្រូវ។ ខ្ញុំទទួលបានប្រាក់ចំណូលប្រមាណ៣០លានដុងក្នុងមួយខែ បើដកការចំណាយនិងថ្លៃពលកម្ម គឺនៅតែបានចំណេញ១០លានដែរ”។

        មុននេះ គ្រួសារលោក Quach Minh Hoa នៅភូមិ ១៤ ឃុំ Khanh An ក៏ជួប ការលំបាកខ្លាំងដែរ។ ប៉ុន្តែ ក្នុងរយៈពេល២ឆ្នាំកន្លងមក គ្រួសារលោក Hoa បាន អនុវត្តការដាំដើមបូនបូនហើយទទួលបានប្រាក់ចំណូលខ្ពស់ជាងប៉ុន្មានដងបើ ធៀបនឹងការដាំស្រូវកាលពីមុន។ ប្រភពប្រាក់ចំណូលពីដើមបូនបូននេះបានជួយ អោយគ្រួសារលោកមានលទ្ធភាពដើម្បីទិញឧបករណ៍ប្រដាប់ប្រដារជាច្រើន ក៏ដូចជាលើកស្ទួយជីវភាពរស់នៅផងដែរ។ លោក Hoa បានអោយដឹងថា៖

        “ប្រសិទ្ធភាពនៃការដាំដើមបូនបូនខ្ពស់ជាងពី៣ដល់៤ដងបើធៀបនឹងការដាំស្រូវ។ ហើយការដាំដើមបូនបូនក៏បង្កើតការងារធ្វើជាច្រើនសម្រាប់ប្រជាជនក្នុង តំបន់ផងដែរ។ ប្រសិនបើទៅធ្វើការនៅស្រែ គឺរកបានប្រាក់២សែនដុងក្នុងមួយថ្ងៃ ឬក៏ធ្វើការនៅក្នុងផ្ទះអាចរកបានប្រាក់១ហ្មឺនដុងក្នុងមួយម៉ោង”។

        តាមប្រជាជនតំបន់បានអោយដឹងថា ដើមបូនបូនមានកម្លាំងរស់ដ៏ខ្លាំងក្លា ហើយសមស្របនឹងលក្ខណៈដីអាស៊ីតស៊ុលហ្វាត U Minh។ នាបច្ចុប្បន្ន ដើម បូនបូនស្រស់ត្រូវបានប្រមូលទិញក្នុងតម្លៃពី២០ដល់២៥ពាន់ដុងក្នុងមួយគីឡូ តាមនោះជួយអោយប្រជាជនមានប្រាក់ចំណូលខ្ពស់ជាងច្រើនដងបើធៀបនឹង ការដាំស្រូវ។ គំរូដាំដើមបូនបូនបានបង្ហាញអោយឃើញនូវប្រសិទ្ធភាពហើយ កំពុងត្រូវបានអាជ្ញាធរតម្រង់ទិសបើកទូលាយ។ លោក Quach Minh Hoa ប្រធាន ភូមិ ១៤ ឃុំ Khanh An បានអោយដឹងថែមទៀតថា៖

        “យើងខ្ញុំកំពុងតម្រង់ទិសបើកទូលាយគំរូដាំដើមបូនបូនក្នុងតំបន់ ហើយ លើកទឹកចិត្តប្រជាជនចូលរួមដោយសារវានាំមកនូវប្រសិទ្ធភាពខ្ពស់។ នៅខាង លើយើងដាំដើមបូនបូន ហើយនៅក្រោមទឹកចិញ្ចឹមត្រីដើម្បីបង្កើនចំណូលថែម ទៀត។គណៈកម្មាធិការប្រជាជនឃុំបានអនុម័តលើការអនុវត្តគំរូចិញ្ចឹមត្រីដោយ តភ្ជាប់នឹងការដាំដើមបូនបូន”។

        នាសព្វថ្ងៃនេះ ដើមបូនបូនបានក្លាយទៅជានិមិត្តរូបចំណីអាហារថ្មីនៃតំបន់ នេះ។ គំរូដាំដើមបូនបូនបាននិងកំពុងបើកចេញយថាទស្សន៍ជាច្រើនសម្រាប់ ប្រជាកសិករនៅឃុំ Khanh An និយាយដោយឡែកនិងស្រុក U Minh និយាយរួម ក្នុងការបង្កើតការងារធ្វើ លើកកំពស់ចំណូលសម្រាប់ប្រជាជន។ នាបច្ចុប្បន្ន អ្នក ប្រមូលទិញដើមបូនបូននៅទីក្រុងហូជីមិញនិងខេត្តក្រុងផ្សេងៗនៅតំបន់ដីសណ្ដទន្លេ Cuu Long ក៏បានបង្កើតភ្នាក់ងារនៅស្រុក U Minh ក្នុងគោលបំណងចង់ នាំផលិតផលបូនបូនអភិក្រមនឹងទីផ្សារក្នុងស្រុក ហើយនាអនាគតនឹងឆ្ពោះទៅរក ការនាំចេញទៀតផង៕  

ប្រតិកម្មទៅវិញ