ការផ្លាស់ប្ដូរថ្មីនៅតំបន់មូលដ្ឋានបដិវត្តន៍ Cu Pong

Chia sẻ
(VOVWORLD) - នៅក្នុងសម័យកាលសង្គ្រាម ឃុំ Cu Pong ស្រុក Krong Buk ខេត្ត Dak Lak ជាមូលដ្ឋានបដិវត្តន៍ដ៏រឹងមាំដើម្បីជួយអោយកងទ័ពនិងប្រជាជនតស៊ូប្រយុទ្ធយ៉ាងអង់ អាចក្លាហានរហូតដល់ថ្ងៃរំដោះ។ ចំណែកឯក្នុងបុព្វហេតុកសាងប្រទេសជាតិនា សព្វថ្ងៃ បណ្ដាជនជាតិនៅឃុំ Cu Pong បន្តពង្រីកប្រពៃណី សាមគ្គីគ្នារួចផុតពី ភាពក្រីក្រ ភាព អន់ខ្សោយ រួមដៃអភិវឌ្ឍសេដ្ឋកិច្ច កសាងជនបទថ្មី។
ការផ្លាស់ប្ដូរថ្មីនៅតំបន់មូលដ្ឋានបដិវត្តន៍ Cu Pong  - ảnh 1 ប្រជាជននៅឃុំ Cu Pong បានចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេសចូលក្នុងការធ្វើកសិកម្ម (រូបថត៖ TTXVN)

  នៅក្នុងផ្ទះវែងបែបប្រពៃណី លោក Y Hluat Eban នៅភូមិ Ea Tuk ឃុំ Cu Pong ស្រុក Krong Buk បានដំណាលរឿងរ៉ាវប្រកបដោយក្ដីសោមនស្សរីករាយពី ការរីកចម្រើននៅភូមិ Ea Tuk។ លោកបានអោយដឹងថា ផ្លូវថ្នល់ក្នុងភូមិត្រូវបាន ចាក់ប៉េតុងយ៉ាងស្អាតល្អ ផ្ទះថ្មីត្រូវបានសាងសង់ឡើងយ៉ាងធំទូលាយ បណ្ដាញបញ្ជូនអគ្គីសនីជាតិត្រូវបានតភ្ជាប់ទៅដល់ផ្ទះនីមួយៗ ហើយប្រព័ន្ធប្រឡាយធារា សាស្ត្រក៏ត្រូវបានធានាការស្រោចស្រពទឹកគ្រប់គ្រាន់សម្រាប់ដំណាំដាំដុះទៀតផង។ អាស្រ័យ បានហ្វឹកហ្វឺនអោយចេះអនុវត្តវិទ្យាសាស្ត្របច្ចេកទេស អញ្ចឹងហើយទើបមានគ្រួសារជាច្រើន ក្នុងភូមិបានរួចផុតពីភាពក្រីក្រ ហើយក្លាយទៅជាអ្នកមាន។ មុននេះគ្រួសារលោក Y Hluat ធ្លាប់ជាគ្រួសារក្រីក្រ ប៉ុន្តែនាបច្ចុប្បន្ន គេសាងសង់បានផ្ទះវែង ទិញ បានរថយន្តនិងមធ្យោបាយបម្រើផលិតកម្មច្រើនទៀត។ លោក Y Hluat ក៏ជាកសិ ករមួយក្នុងចំណោមកសិករគំរូនៅឃុំ Cu Pong ទៀតផង។ លោកបានអោយដឹង បន្តថា៖

        “មុននេះ គ្រួសារខ្ញុំជួបការលំបាកខ្លាំងណាស់ ប៉ុន្តែយើងខ្ញុំខិតខំប្រឹងប្រែងធ្វើ ការ សន្សំសម្ចៃ ដើម្បីសាងសង់ផ្ទះ។ ខ្ញុំថែមទាំងរៀនរបៀបចិញ្ចឹមជ្រូក មាន់ គោ ហើយអនុវត្តតាមគំរូដែលបានដំណើរការដោយសមាគមន៍កសិករ។ បន្តិចម្ដងៗ ខ្ញុំទិញបានដីធ្លី រថយន្ត ហើយជីវភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”។

        ចាប់តាំងពីធ្លាប់ជាឃុំក្រីក្រមួយដែលខ្វះខាតទាំងការហូបចុកនិងការស្លៀកពាក់ ប៉ុន្តែក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយទទួលបានការយកចិត្តទុកដាក់ពីបក្សនិងរដ្ឋ ជីវភាពរស់នៅរបស់ប្រជាជន ឃុំ Cu Pong កាន់តែល្អប្រសើរឡើង ដែលក្នុងនោះ មានគ្រួសារខ្លះបានក្លាយទៅជាអ្នកមានដោយប្រាក់ចំណូលរាប់រយលានដុងក្នុងមួយឆ្នាំ។ គ្រួសារចំនួន៩០%មានប្រាក់ចំណូលពី១០០លានដុងឡើងទៅ ក្នុង នោះមាន២០%ជាគ្រួសារសម្បូរធូធារដោយមានប្រាក់ចំណូលពី៥០០លានឡើង ដល់ទៅរាប់ពាន់លានដុងក្នុងមួយឆ្នាំ។

ការផ្លាស់ប្ដូរថ្មីនៅតំបន់មូលដ្ឋានបដិវត្តន៍ Cu Pong  - ảnh 2ស្ថានីយ៍សុខាភិបាលឃុំត្រូវបានបំពាក់ឧបករណ៍ទំនើបៗ (រូបថត៖ TTXVN) 

        នាបច្ចុប្បន្ន ឃុំ Cu Pong មានផ្ទៃដីដាំកាហ្វេចំនួន៣៥០០ហិកតា និងផ្ទៃដីដាំ កៅស៊ូ ម្រេចរាប់រយហិកតាទៀត។ លោក Tran Thanh ប្រធានគណៈកម្មាធិការ ប្រជាជនឃុំ Cu Pong បានចែករំលែកថា អាស្រ័យដោយការវិនិយោគអភិវឌ្ឍ ផលិតកម្មតាមគោលនយោបាយនិងគម្រោងនានារបស់រដ្ឋាភិបាល អញ្ចឹងបានជាមុខ មាត់ឃុំមានការផ្លាស់ប្ដូរថ្មីជាច្រើន។ លោកបានថ្លែងថា៖

        “ដោយការពង្រីកប្រពៃណីអង់អាចក្លាហានរបស់កងកម្លាំងប្រដាប់អាវុធ ប្រជាជនក្នុងសម័យកាលតស៊ូ បក្សភាគ អាជ្ញាធរនិងប្រជាជនឃុំ Cu Pong ប្ដេជា្ញ សាមគ្គីគ្នា ខិតខំប្រឹងប្រែងអនុវត្តយ៉ាងល្អនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានា សន្តិសុខការពារជាតិក្នុងតំបន់។ ចំពោះហេដ្ឋារចនាសម្ព័ន្ធដូចជាអគ្គីសនី ផ្លូវថ្នល់ សាលារៀន សំណង់ធារាសាស្ត្រនិងសំណង់ផ្សេងៗទៀតនោះ គឺត្រូវបានវិនិ យោគរួចរាល់ ហើយឆ្លើយតបជាស្ថាពរនឹងតម្រូវការរបស់ប្រជាជន។ អាត្រា គ្រួសារក្រីក្រត្រូវបានកាត់បន្ថយជារៀងរាល់ឆ្នាំ។ ឃុំខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២០នឹងសម្រេចបទដ្ឋានអំពីការកសាងជនបទថ្មី”។

        រួមជាមួយគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច ការងារពិនិត្យព្យាបាលជំងឺនិង ថែទាំសុខភាពសម្រាប់ប្រជាជនក៏ត្រូវបានអាជ្ញាធរឃុំយកចិត្តទុកដាក់យ៉ាងខ្លាំង ផងដែរ។ ស្ថានីយ៍សុខាភិបាលឃុំ Cu Pong ត្រូវបានវិនិយោគដោយស្តង់ដារជាតិ ជាមួយឧបករណ៍ទំនើបៗជាច្រើន។ ប្រការនេះបានជួយអោយ ប្រជាជនគ្រប់រូបនៅទីនេះនឹងនរចិត្តរួមដៃគ្នាធ្វើពលកម្ម ផលិតកម្ម កសាងស្រុក កំណើតអោយកាន់តែសម្បូររុងរឿងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ