ខេត្ត Quang Ninh ផ្តោតលើការទាក់ទាញវិនិយោគចូលក្នុងប្រព័ន្ធកំពង់ផែសមុទ្រ

Chia sẻ
(VOVWORLD) - ដោយកំណត់ថាហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់ជាជំហានត្រៀមយ៉ាងសំខាន់និងចាំបាច់សម្រាប់ការអភិវឌ្ឍប្រព័ន្ធកំពង់ផែសមុទ្រ ខេត្ត Quang Ninh នឹងវិនិយោគពីថវិកាកសាងខ្សែផ្លូវនាំទៅកាន់កំពង់ផែសមុទ្រក្នុងតំបន់។ នេះជាជំហានត្រៀមដ៏សំខាន់មួយ ដើម្បីអាចទាក់ទាញវិនិយោគិនចូលមកបណ្តាក់ទុនដើម្បីរួមចំណែកក្នុងការជំរុញប្រសិទ្ធភាពនៃតំបន់កំពង់ផែសមុទ្រនេះនិយាយដោយឡែក និងសេដ្ឋកិច្ចសមុទ្រខេត្តក្វាងនិញនិយាយរួម។
ខេត្ត Quang Ninh ផ្តោតលើការទាក់ទាញវិនិយោគចូលក្នុងប្រព័ន្ធកំពង់ផែសមុទ្រ - ảnh 1 នៅឆ្នាំ ២០២០ បរិមាណទំនិញឆ្លងកាត់កំពង់ផែ Con Ong - Hon Net សម្រេចបានជាង ៦៥ លានតោន ពោលគឺកើនឡើងទ្វេដងតាមផែនការដើម (រូបថត៖ VOV)

កំពង់ផែ Con Ong – Hon Net នៃទីក្រុង Cam Pha ត្រូវបានកំណត់ថាជាកំពង់ផែសមុទ្រក្រុមលេខ១ ដែលមានគុណសម្បត្តិលេចធ្លោជាច្រើនបើប្រៀបធៀបទៅនឹងកំពង់ផែផ្សេងៗទៀតនៅភាគខាងជើងវៀតណាម។ ដោយមានលំហូរទឹកពី -៧ ម៉ែត្រ ទៅ -១៣.៤ ម៉ែត្រ និងស្ថិតនៅក្នុងឈូងសមុទ្រ Bai Tu Long ទៀតនោះហេតុនេះហើយតំបន់នេះមិនជារងផលប៉ះពាល់ពីរលកធំៗ ស្ទើរតែគ្មានដីល្បាប់ ហើយសមស្របក្នុងការលើកដាក់ និងដឹកជញ្ជូនទំនិញផងដែរ។ លោក Nguyen Hong Duong នាយកមន្ទីរផែនការនិងវិនិយោគខេត្ត Quang Ninh បានមានប្រសាសន៍ថា៖ ចាប់ពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ ទំនិញប្រមាណ ២/៣ ដែលឆ្លងកាត់កំពង់ផែសមុទ្រក្វាងនិញ គឺត្រូវតែឆ្លងកាត់តាមរយៈកំពង់ផែ Con Ong  - Hon Net។ ដើម្បីពង្រីកគុណសម្បត្តិនៃកំពង់ផែសមុទ្រនេះ ខេត្ត Quang Ninh នឹងវិនិយោគកសាងខ្សែផ្លូវចាប់ពីផ្លូវជាតិលេខ១៨ ទៅដល់កំពង់ផែដើម្បីទាក់ទាញសហគ្រាសធំៗផ្នែកសេវាកម្ម Logistics និងភ័ស្តុភារផងដែ

«មន្ទីរផែនការនិងវិនិយោគ កំពុងធ្វើសេនាធិកាឲ្យខេត្តក្នុងការអនុវត្តឲ្យបានលឿននូវផែនការទូទៅនិងផែនការបែងចែកតំបន់។ ក្រៅពីនេះក៏បានត្រៀមខ្លួនជាស្រេចក្នុងកាវិនិយោគគម្រោងសាធារណៈ ដើម្បីដឹកនាំការវិនិយោគឯកជនផងដែរ ។ ខេត្តក៏មានយន្តការល្អប្រសើរសម្រាប់វិនិយោគិនក្នុងការអនុវត្តគម្រោងនេះ ដូចជាដីធ្លី ដើម្បីកសាងភ័ស្តុភារកំពង់ផែ ហេដ្ឋារចនាសម្ព័ន្ធនិងនីតិវិធីវិនិយោគ»។

ការជំរុញកំណែទម្រង់រដ្ឋបាល ផ្តល់ការអនុគ្រោះជាច្រើនស្តីពីគោលនយោបាយ និងមានភាពម្ចាស់ការក្នុងការបោះទុនវិនិយោគក្នុងការកសាងគម្រោងហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីទាក់ទាញវិនិយោគិន នៅតែបន្តទៅតាមទិសដៅ ដែលត្រូវបានខេត្ត Quang Ninh ជ្រើសរើសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ នៅតែមានការវិវត្តន៍មិនអាចទាយទុកជាមុនបាន។ ការបង្កើតផ្លូវយុទ្ធសាស្ត្រ បានជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីមជ្ឈមណ្ឌសេដ្ឋកិច្ចធំៗជាច្រើននៅខាងជើងវៀតណាមទៅកាន់ខេត្ត Quang Ninh បានជួយដល់តំបន់ភាគឦសាននៃមាតុប្រទេសដែលមានការទាក់ទាញវិនិយោគិនយុទ្ធសាស្រ្តជាច្រើនទាំងក្នុងនិងក្រៅប្រទេស ។ដោយមានកំពង់ផែសមុទ្រផង និងមានច្រកទ្វារព្រំដែននាំចេញ-នាំចូលទំនិញនៅលើដីគោកផង ខេត្ត Quang Ninh  មានឧត្តមភាពលេចធ្លោបើប្រៀបធៀបនឹងតំបន់ផ្សេងៗ ក្នុងការអភិវឌ្ឍន៍សេវាកម្មដឹកជញ្ជូន។ លោក Le Quang Trung អគ្គនាយករងក្រុមហ៊ុននាវាចរណ៍វៀតណាម និងជាអគ្គនាយកក្រុមហ៊ុនកុងតឺន័រអន្តរជាតិ Cai Lan បានមានប្រសាសន៍ថា៖

«ខេត្តគួរតែយកចិត្តទុកដាក់ក្នុងការបង្កើតលក្ខខ័ណ្ឌ និងគាំទ្រគោលនយោបាយ ការសម្អាតកំពង់ផែ ដើម្បីខិតខំប្រឹងប្រែងទាក់ទាញ និងទទួលការចូលចតសម្រាប់នាវាមានចំណុះ ៨០.០០០ តោន។ ទាំងនេះគឺជានាវាដែលត្រូវកាចូលចតនៅកំពង់ផែទឹកជ្រៅ ដែលកំពង់ផែភាគច្រើននៅតំបន់ Hai Phong មិនអាចបំពេញតាមតម្រូវការនេះបានទេ។ ហើយនេះគឺផ្នែកដែលសមស្របសម្រាប់ផលិតផលកសិកម្ម និងកសាងតំបន់ប្រភពដើមនៃការនាំចេញកសិផល ក្តាបន្ទះជាដើម។ ទាំងនេះគឺជាទំនិញយុទ្ធសាស្ត្រនៅខេត្ត Quang Ninh និងខេត្តភាគឦសានផងដែរ។ ប្រសិនបើយើងធ្វើបានដូច្នេះ កំពង់ផែសមុទ្រខេត្ត Quang Ninh នឹងមានការចូលរួមចំណែកជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្តនិងលើកកម្ពស់ឋានៈរបស់ខ្លួននៅក្នុងតំបន់»។

ខេត្ត Quang Ninh ផ្តោតលើការទាក់ទាញវិនិយោគចូលក្នុងប្រព័ន្ធកំពង់ផែសមុទ្រ - ảnh 2នាវាចំណុះ១៨០,០០០ តោនចូលចត់នៅកំពង់ផែសម្រាប់ការលើកដាក់ទំនិញ (រូបថត៖ VOV)

លោក Nguyen Xuan Ky លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត  Quang Ninh បានមានប្រសាសន៍ថា អ្វីដែលត្រូវការធ្វើនាពេលបច្ចុប្បន្ននេះ គឺឆ្លៀតយកឱកាសរបស់រដ្ឋាភិបាល ក្រសួងនិងស្ថាប័ននានា ដើម្បីកែលំអរនិងតំឡើងប្រព័ន្ធគន្លងទឹកនៅមាត់សមុទ្រ ព្រមទាំងមមាញឹកបំពេញបែបបទនិងអនុវត្តគម្រោងនៃការផ្លូវនាំទៅកាន់កំពង់ផែតភ្ជាប់ជាមួយនឹងប្រព័ន្ធផ្លូវល្បឿនលឿន។

«ឆ្លើយតបទៅនឹងសំណូមពររបស់មន្ទីរនិងស្ថាប័ននានា រួមទាំងគោលនយោបាយរបស់គណៈកម្មាធិការបក្ស ក្នុងគ្រានេះនឹងផ្តោតសំខាន់លើកំពង់ផែ Con Ong – Hon Net នឹងបើកចំណាយថវិកា ដើម្បីសាងសង់ស្ពាននិងផ្លូវទៅកាន់កំពង់ផែ ដើម្បីទាក់ទាញការវិនិយោគក្រៅថវិកា និងបង្កើតទីតាំងធំគ្រប់គ្រាន់ ដើម្បីអាចមាន Logistics ក្រោយកំពង់ផែ និងមានភ័ស្តុភារកំពង់ផែដែលអាចប្រកួតប្រជែងជាមួយកំពង់ផែល្បីៗនៅតំបន់ភាគខាងជើងវៀត   ណាម ដើម្បីទាញយកផលប្រយោជន៍ពីបណ្តាញកំពង់ផែសមុទ្រនាវាចរណ៍។ ហេតុដូច្នេះ យើងមាន «វិស័យមុខព្រួញលោតផ្លោះ» ស្តីពីកំពង់ផែសមុទ្រ»។

គំរោងកំពង់ផែ Con Ong - Hon Net ត្រូវបានកំណត់ថាជាគម្រោងសម្រាប់ការបង្កើតកម្លាំងចលករ ដើម្បីផ្លាស់ប្តូរវិស័យសេដ្ឋកិច្ចសមុទ្ររបស់ខេត្ត Quang Ninh និងតំបន់។ ឆ្នាំ ២០២១ ខេត្ត Quang Ninh បានកំណត់ទិសដៅសម្រាប់ប្រព័ន្ធកំពង់ផែសមុទ្រឱ្យកើនឡើងនៅកំរិត ២ ខ្ទង់។ ការដកចំណាយដើមទុនដើម្បីអំពាវនាវឱ្យមានការវិនិយោគឯកជនដោយបញ្ជាក់សារជាថ្មីម្តងទៀតអំពីគោលនយោបាយ ត្រឹមត្រូវ ហ៊ានគិតហ៊ានធ្វើ ដើម្បីជួយធ្វើឱ្យខេត្ត Quang Ninh ក្លាយជាតំបន់ឈានមុខគេមួយនៅទូទាំងប្រទេសស្តីពីសេដ្ឋកិច្ចសមុទ្រ៕

ប្រតិកម្មទៅវិញ