កសាង ​និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាប្រចាំតំបន់​ដី​សណ្ដទន្លេ Cuu Long ប្រកបដោយនិរន្តរភាព

Chia sẻ
(VOVWORLD) - ក្នុងបរិបទនៃការធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍នោះ ការកសាង និងអភិវឌ្ឍន៍បណ្ដាពណិជ្ជសញ្ញាប្រចាំតំបន់ដីសណ្ដទន្លេ  Cuu Longប្រកបដោយនិរន្តរភាពគឺ មានអត្ថន័យដ៏សំខាន់ជាច្រើន។ 
កសាង ​និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាប្រចាំតំបន់​ដី​សណ្ដទន្លេ  Cuu Long ប្រកបដោយនិរន្តរភាព - ảnh 1វិស្វករវាយតម្លៃគុណភាពនៃវាលស្រែដែលកំពុងសាកល្បងនៅវិទ្យាស្ថានស្រាវជ្រាវកសិកម្ម Loc Troi  (រូបថតៈ Vu Sinh-VNA)

ប្រការនេះមិនត្រឹមតែបានរួមចំណែកផ្សព្វផ្សាយ និងបង្កើនតម្លៃរបស់ផលិតផលប៉ុណ្ណោះទេ ថែមទាំង អនុវត្តន៍កម្មសិទ្ធិបញ្ញាទៀតផង។ នេះក៏គឺជា មូលដ្ឋានគតិយុត្តិដ៏សំខាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងទំនិញក្លែងក្លាយ ធានាបរិយាកាសប្រកួតប្រជែងប្រកបដោយភាពស្អាតស្អំ ក៏ដូចជាធានាសិទ្ធិ និងផលប្រយោជន៍របស់អ្នកផលិតនិងអតិថិជនផងដែរ។

តំបន់ដីសណ្ដទន្លេ  Cuu Long មានផ្ទៃដីជាង ៤ ម៉ឺនគីឡូម៉ែត្រក្រឡាដោយមានលក្ខណៈធម្មជាតិអំណោយផល ពោលគឺតំបន់នេះមិនត្រឹមតែជាជង្រុកស្រូវ អង្ករ ផ្លែឈើ និងជលផលរបស់ប្រទេសជាតិទាំងមូលប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដ៏ល្បីឈ្មោះដែលមានទំនិញប្រចាំតំបន់ជាច្រើនទៀតផង។ នាពេលថ្មីៗនេះវិទ្យាស្ថានដាំណាំស្រូវតំបន់ដីសណ្ដទន្លេ  Cuu Long និងសម្ព័ន្ធក្រុមហ៊ុន Loc Troiបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយុទ្ធសាស្ត្រសម្រាប់ដំណាក់កាល ២០២០-២០២៥ ដោយមានគោលដៅសិក្សាស្រាវជ្រាវ អភិវឌ្ឍពូជស្រូវនិងពាណិជ្ជសញ្ញាអង្ករវៀតណាមប្រកបដោយចីរភាពព្រមទាំងពង្រឹងឋានៈជាតំបន់បង្កបង្កើនផលស្រូវដ៏ឆ្ងាញ់ពិសារបំផុតនៅលើពិភពលោក។ លោកបណ្ឌិត Tran Ngoc Thach នាយកវិទ្យាស្ថានស្រូវតំបន់ដីសណ្ដទន្លេ  Cuu Long បានឲ្យដឹងថា៖ “វិទ្យាស្ថាននិងសម្ព័ន្ធក្រុមហ៊ុនបានសហប្រតិបត្តិការគ្នាជាយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ហើយមានយុទ្ធសាស្ត្ររយៈពេលយូរអង្វែងសម្រាប់ផ្នែកស្រូវ អង្ករ។ យើងខ្ញុំនឹងផ្តោតកិច្ចសហប្រតិបត្តិការក្នុងការជ្រើសរើសនិងបង្កើតពូជស្រូវដែលមានលក្ខណៈល្អប្រសើរ ផ្ទេរប្រគល់ផលិតផលសិក្សាស្រាវជ្រាវ ដំណើរការបច្ចេកវិជ្ជាថ្មីៗបណ្តុះបណ្តាលនិងផ្លាស់ប្តូរអ្នកជំនាញ។ដោយហេតុនេះមានភាពម្ចាស់ការក្នុងការឆ្លើយតប នឹងគ្រោះ រាំងស្ងួតនិងកំចាត់សត្វល្អិតចង្រៃ”។

កសាង ​និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាប្រចាំតំបន់​ដី​សណ្ដទន្លេ  Cuu Long ប្រកបដោយនិរន្តរភាព - ảnh 2ផលិតផល OCOP ត្រូវបានដាក់បង្ហាញនៅក្នុងសន្និសីទស្តីពីការតភ្ជាប់ការផ្គត់ផ្គង់និងតំរូវការប្រើប្រាស់ផលិតផល OCOP - Soc Trang ឆ្នាំ ២០២០ (រូបថត៖ baodantoc.vn)

ទោះបីជាសម្រេចបានលទ្ធផលជាច្រើនក៏ដោយប៉ុន្តែបច្ចុប្បន្ននេះការកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាសម្រាប់ផលិតផលប្រចាំតំបន់ដីសណ្ដទន្លេ  Cuu Long ពាណិជ្ជកម្មដែលមានលក្ខណៈសមូហភាព ឬលក្ខណៈសហគមន៍គឺនៅតែជួបប្រទះការលំបាកជាច្រើន។ នាបច្ចុប្បន្ន ខេត្ត ក្រុងនានានៅតំបន់ដីសណ្ដទន្លេ  Cuu Long បានជំរុញខ្លាំងការអភិវឌ្ឍគំរូ“មូលដ្ឋានមួយផលិតផលមួយ” (OCOP) ដោយហេតុនេះ បង្កើតពាណិជ្ជសញ្ញា លើកកម្ពស់តម្លៃផលិតផលប្រចាំតំបន់នីមួយៗ។ នៅខេត្ត Soc Trang ថ្នាក់ដឹកនាំខេត្ត មិនត្រឹមតែបានរៀបចំអភិវឌ្ឍន៍ផលិតផលOCOP ប៉ុណ្ណោះទេ ថែមទាំងបានកសាងប្រព័ន្ធគ្រប់គ្រង ឃ្លាំមើល វាយតម្លៃ កសាងពាណិជ្ជសញ្ញាផលិតផលទៀតផង។ លោក Vo Van Chieu ប្រធានមន្ទីរឧស្សាហកម្មនិងពាណិជ្ជកម្មខេត្ត Soc Trang បានឲ្យដឹងថា៖ “យើងខ្ញុំបានផ្តោតសំខាន់លើការជ្រើសរើសទីតាំងបង្កើតមជ្ឈមណ្ឌល OCOP និងផលិតផលប្រចាំតំបន់របស់ខេត្ត សំដៅឧទ្ទេសនាម ផ្សព្វផ្សាយ តភ្ជាប់ការជួញដូរទំនិញរវាងខេត្ត Soc Trang ជាមួយខេត្ត ក្រុងនានានៅទូទាំងប្រទេស។ ការកសាងទីផ្សារពាណិជ្ជកម្មជួញដូរ ជំរុញខ្លាំងការអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិក ហើយនាំផលិតផលសំខាន់ៗប្រចាំតំបន់របស់ខេត្ត Soc Trang ជាពិសេសគឺផលិតផល OCOP ចូលទៅក្នុងប្រព័ន្ធចែកចាយរបស់ខេត្ត ក្រុងនានានៅទូទាំងប្រទេស ដោយឆ្ពោះទៅរកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិជាបណ្ដើរៗផងដែរ”។

លោក Pham Thien Nghia ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dong Thap  បានចាត់ទុកថា បើមានបំណងចង់អភិវឌ្ឍន៍ផលិតផល និងសេវាកម្មរបស់តំបន់ គឺមិនត្រឹមតែបម្រើតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកខ្សែសង្វាក់តម្លៃពិភពលោកទៀតផង ជាពិសេសក្នុងយុគសម័យ បច្ចេកវិទ្យាអភិវឌ្ឍនិងពិភពលោកដូចសព្វថ្ងៃនេះ។ ទន្ទឹមនឹងនេះ ចាំបាច់ត្រូវអនុវត្តដំណោះស្រាយជាច្រើនដោយព្រមៗគ្នាក្នុងនោះមានការសុក្រិតរបៀបរបប គោលនយោបាយ និងប្រព័ន្ធច្បាប់ដើម្បីកសាងនិងគាំពារពាណិជ្ជសញ្ញា។  កសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាដើម្បីតភ្ជាប់ប្រកបដោយសុខដុមនីយកម្មរវាងផលប្រយោជន៍របស់អ្នកផលិតអាជីវកម្មនិងផលប្រយោជន៍រួមនៃសមូហភាព សហគមន៍ របស់មូលដ្ឋាន។ ដូច្នេះហើយ ផលិតផលប្រចាំមូលដ្ឋានទើបអភិវឌ្ឍន៍។ លោកបានឲ្យដឹងថា៖ “នាពេលខាងមុខ ខេត្ត Dong Thap នឹងធ្វើការផ្សព្វផ្សាយ ចលនា ព្រមទាំងបំផុសចលនាចាប់ផ្ដើមអាជីវកម្ម និងចលនាប្រជាជនទាំងមូលអនុវត្តន៍ផលិតផលទាំងនេះឲ្យកាន់តែខ្លាំងក្លាថែមទៀត។ ចំណុចមួយគួរឲ្យសប្បាយរីករាយគឺ ខេត្ត Dong Thap មិនត្រឹមតែបានផ្ដោតសំខាន់លើការអភិវឌ្ឍន៍ OCOP ប៉ុណ្ណោះទេ ថែមទាំងបង្កើនការកំណត់បទដ្ឋានទាំងជាតិ និងអន្តរជាតិ ព្រមទាំងផ្សារភ្ជាប់ជាមួយការអភិវឌ្ឍពាណិជ្ជកម្មយ៉ាងជិតស្និទ្ធិផងដែរ”។

ដោយមានប្រៀបខ្លាំងខាងជលផល ផ្លែឈើ និងស្រូវអង្ករនោះ ខេត្ត ក្រុងនានានៅតំបន់ដីសណ្ដទន្លេ  Cuu Longបានទាញយក ពង្រីកប្រៀបខ្លាំងធនជាននៅតំបន់ជនបទ ទៅក្នុងផលិតផល OCOP នីមួយៗដើម្បីកសាងនិងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាផលិតផលរបស់ខ្លួន។ តំបន់នេះមាន ផលិតផល OCOP ជាង៥០០ មុខត្រូវបានទទួលស្គាល់ ហើយផលិតផលជាច្រើនទទួលបានប្រជាប្រិយភាពនៅទីផ្សារជាតិ និងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ