ការនាំចេញផ្លែឈើនិងបន្លែកើនឡើងយ៉ាងខ្លាំងនៅទីផ្សារធំៗជាច្រើន

Chia sẻ
(VOVWORLD) - ទោះបីជាជួបការលំបាកជាច្រើនដោយសារ រងផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ-១៩ (COVID-19) ក៏ដោយប៉ុន្តែនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ការនាំចេញផ្លែឈើនិងបន្លែមានការកើនឡើងយ៉ាងខ្លាំង។ លទ្ធផលនេះ គឺអាស្រ័យទៅលើការគ្រប់គ្រងជំងឺរាតត្បាតបានយ៉ាងល្អ ដែលជួយឲ្យសកម្មភាពនាំចេញមិនមានការរអាក់ខានឡើយ។ សកម្ម ភាពនាំចេញទំនងជាបន្តសន្យានូវការធានាកំណើនកាន់តែល្អប្រសើរថែមទៀតនៅពេលខាងមុខ។

 

ការនាំចេញផ្លែឈើនិងបន្លែកើនឡើងយ៉ាងខ្លាំងនៅទីផ្សារធំៗជាច្រើន - ảnh 1រូបថតឧទាហរណ៍ (ប្រភព៖congthuong.vn)

ចាប់តាំងពីព្រឹកព្រលឹម លោក Nguyen Van Dung នៅភូមិ Khe Goi ឃុំ Quang Son ទីក្រុង Tam Diep ខេត្ត Ninh Binh បានទៅកាន់ទួលភ្នំមួយនៅខាងក្រោយផ្ទះរបស់ខ្លួន ដើម្បីចាប់ផ្តើមមើលថែទាំដំណាំចំការមានផ្ទៃដី៤ ហិកតារបស់គ្រួសារលោក។ នៅតាមតំបន់ជាច្រើន ការលក់ចេញផលិតផលផ្លែឈើនិងបន្លែ ពិតជាពិបាកណាស់នៅគឺ Khe Goi ហើយការថែទាំនិងលក់ផលិតផលកសិកម្ម ត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុត។ លោក Nguyen Van Dung មានប្រសាសន៍ថា៖

«សហគ្រាសបានផ្តោតការយកចិត្តទុកដាក់លើការលក់ចេញផលិតផល របស់កសិករទាំងស្រុង ហេតុដូច្នេះផលិតផលផ្លែម្នាស់មានស្ថេរភាពហើយជីវភាពរស់នៅរបស់ប្រជាកសិករត្រូវបានធានាផងដែរ។ សម្រាប់ដីធ្លីរបស់ខ្ញុំផ្ទាល់ ហើយនៅពេលចុះកិច្ចសន្យាជាមួយសហគ្រាស ក្រុមគ្រួសារមានទំនួលខុសត្រូវចំពោះផលិតកម្មប្រកបដោយសុវត្ថិភាពលើដីធ្លីនោះ និងផលិតផលដែលបានផលិតចេញ ត្រូវបានក្រុមហ៊ុនទទួលប្រមូលទិញវិញ។ សហគ្រាសក៏បានផ្តល់ប្រាក់កម្ចីឱ្យយើងខ្ញុំជាមុន ដើម្បីទិញគ្រាប់ពូជ វត្ថុធាតុដើម និងជីលាមកផងដែរ»។

នាយកដ្ឋាននាំចូលនិងនាំចេញនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឱ្យដឹងថា នៅក្នុងខែមីនា ឆ្នាំ ២០២១ ការនាំចេញបន្លែនិងផ្លែឈើសម្រេចបានចំនួន ៣៨០ លានដុល្លារអាមេរិក កើនឡើង ៦,៣% បើប្រៀបធៀបនឹងខែមីនាឆ្នាំមុន។ ជាទូទៅ ក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០២១ ការនាំចេញបន្លែនិងផ្លែឈើ ត្រូវបានប៉ាន់ស្មានថាទទួលទឹកប្រាក់ចំនួន ៩៤៤ លានដុល្លារអាមេរិក កើនឡើងជាង ៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ ទោះបីជាជំងឺរាតត្បាតសកលកូវីដ-១៩ នៅតែវិវត្តន៍ដ៏ស្មុគស្មាញក៏ដោយ ប៉ុន្តែសកម្មភាពនាំចេញផ្លែឈើនិងបន្លែរបស់វៀតណាមនៅតែប្រព្រឹត្តទៅយ៉ាងសកម្មក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២១។ គួរកត់សម្គាល់ថាតម្លៃផ្លែឈើ និងបន្លែនាំចេញទៅកាន់តៃវ៉ាន់ (ចិន) អូស្ត្រាលី និងម៉ាឡេស៊ី បានកើនឡើងយ៉ាងខ្លាំង។ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៍នៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Ha Cong Tuan បានមានប្រសាសន៍ថា៖

«ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ មានដំណោះស្រាយជាច្រើនដើម្បីបើកទីផ្សារផ្សេងទៀត។ ប្រសិនបើអ្នកពឹងផ្អែកតែលើទីផ្សារមួយនៅពេលមានឧប្បត្តិហេតុ នឹងបង្កការលំបាកដល់អង្គភាពអាជីវកម្ម។ យើងបើកទីផ្សារផ្សេងៗគ្នាជាច្រើន អនុវត្តយ៉ាងប្តូរផ្តាច់ ព្រមទាំងស្វែងរកទីផ្សារ និងដកបទពិសោធណ៍ពី ជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាលក្ខណៈបន្សាំរបស់អង្គភាពអាជីវកម្ម ក្នុងបរិបទដ៏ពិបាកនេះ នឹងកាត់បន្ថយការពឹងផ្អែកលើទីផ្សារលេខ១ផងដែរ។ ទន្ទឹមនឹងនេះយើងត្រូវតែប្រកាន់យ៉ាងខ្ជាប់ខ្ជួន និងច្បាមជាប់នូវដំណើរការផលិតកម្មឲ្យបានល្អ ដើម្បីធានាថាទំនិញវៀតណាមមានម៉ាក់យីហោដ៏រឹងមាំផងដែរ»។

ក្នុងបរិបទ ដែលវៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើនជាមួយដៃគូអន្តរជាតិ ការនាំចេញបន្លែនិងផ្លែឈើ ត្រូវបានចាត់ទុកថាមានឧត្តមភាពជាច្រើន ក្នុងការដណ្តើមទីផ្សារដែលមានគុណភាពខ្ពស់នៅឆ្នាំ ២០២១។ ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនទាន់ត្រូវបានគ្រប់គ្រងនៅលើពិភពលោកទាំងមូលទេ នោះបញ្ហាធានាសុវត្ថិភាពក្នុងផលិតកម្មនិងការដឹកជញ្ជូន ត្រូវបានអង្គភាពអាជីវកម្មវៀតណាមអនុវត្តបានយ៉ាងល្អ ដើម្បីបង្កភាពងាយស្រួល ក្នុងការធ្វើពាណិជ្ជកម្មផលិតផលទៅកាន់ប្រទេសផ្សេងទៀត។ លោក Hoang Trung ប្រធាននាយកដ្ឋានការពាររុក្ខជាតិនៃក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានអោយដឹងថា៖

«ដំណើរការផលិតបន្លែ និងផ្លែឈើរបស់វៀតណាម សុទ្ធសឹងតែត្រូវបានអនុវត្តយ៉ាងត្រឹមត្រូវស្របតាមតម្រូវការ និងស្តង់ដារតាមអនាម័យ ក៏ដូចជា សុវត្ថិភាពចំណីអាហារ និងអនាម័យរបស់ប្រទេសដែលបានចរចានិងកិច្ចសន្យានាំចេញ។ យើងបានលើកកំពស់គុណភាព និង តម្រូវការអំពីរបាំងសុវត្ថិភាពនិងអនាម័យចំណីអាហារ ដោយមិនប្រើជាតិគីមីការពាររុក្ខជាតិ ដែលត្រូវបានហាមឃាត់ប្រើប្រាស់ ឬមានប្រភេទសត្វល្អិតចង្រៃ ដែលបណ្តាប្រទេសនាំចូលបានហាមឃាត់ផងដែរ។ លើសពីនេះទៀត យើងមានលេខកូដតំបន់ដាំដុះ ដើម្បីតាមដានស្វែងរកពីប្រភពដើមនិងចាត់វិធានការត្រួតពិនិត្យយ៉ាងពេញលេញមុនពេលនាំចេញផងដែរ»។

ចាប់តាំងពីដើមឆ្នាំ ២០២១ ក្រៅពីទីផ្សារប្រពៃណី វិស័យបន្លែនិងផ្លែឈើបានជំរុញការនាំចេញទៅកាន់ទីផ្សារសក្តានុពលធំៗជាច្រើនផ្សេងទៀត ដូចជាអ៊ុយក្រែន អេហ្ស៊ីបជាដើម។ នេះនឹងក្លាយជាទីផ្សារ ដែលបន្តជួយឲ្យផ្នែកដាំដុះបន្លែនិងផ្លែឈើលើកកំពស់តម្លៃនាំចេញនាពេលខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ដើម្បីបន្លែនិងផ្លែឈើបន្តមានសន្ទុះកំណើន សហគ្រាសវៀតណាម បន្តរៀបចំផលិតកម្មប្រកបដោយសុវត្ថិភាព ស្របតាមបទដ្ឋានគុណភាពក្នុងតំបន់ផលិតកម្ម ព្រមទាំងរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម និងផ្សព្វផ្សាយ ផលិតផលនៅទីផ្សារបរទេស ដោយបញ្ជាក់ពីម៉ាកយីហោផលិតផលរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ