គួរឲ្យរំជួលចិត្តនិងរីករាយជាមួយ “ផ្កាភ្លើង Truong Bon”

Chia sẻ

(VOVWORLD) -  ដើម្បីឈានដល់ជ័យជម្នះជាប្រវត្តិសាស្ត្រ ថ្ងៃទី ៣០ ខែ មេសាឆ្នាំ ១៩៧៥នោះ កងទ័ពនិងប្រជាជន វៀតណាម បានឆ្លងកាត់នូវឧបសគ្គនិងការលំបាកមិនតិចតូចឡើយ រួមទាំងការបាត់បង់និងការលះបង់អស់រយៈពេលជាច្រើនឆ្នាំមក។ ប្រជាជនវៀតណាមជាច្រើននាក់ត្រូវពលីទាំងសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីនៃស្រុកកំណើតរបស់មាតុប្រទេស ក្នុងនោះមានយុវជន កង អនុសេនាធំលេខ ៣១៧ នៃក្រុមយុវជនស្ម័គ្រចិត្តប្រឆាំងនឹងចក្រព័ត្តអាមេរិក សង្គ្រោះជាតិ នៃខេត្ត Nghe An ដែលចូលរួមសមរភូមិ Truong Bon។

គួរឲ្យរំជួលចិត្តនិងរីករាយជាមួយ “ផ្កាភ្លើង Truong Bon” - ảnh 1ទិដ្ឋភាពនៃរឿងល្ខោនច្រៀង “ផ្កាភ្លើង Truong Bon” 

ដើម្បីតបស្នងសងគុណចំពោះការលះបង់របស់ប្រជាជនវៀតណាមកាលនោះ សាស្ត្រា ចារ្យរង បណ្ឌិត Nguyen The Ky អគ្គនាយកវិទ្យុសម្លេងវៀតណាមបានសរសេរឡើងនូវស្នាដៃ ផ្កាភ្លើង Truong Bon  (Truong Bon Fire Flower) ជារឿងល្ខោនច្រៀងដែលបានទាក់ទាញទស្សនិកជនយ៉ាងច្រើនកុះករ។

រឿងល្ខោនច្រៀង “ផ្កាភ្លើង Truong Bon” ត្រូវបានសម្តែងជូនទស្សនិកជនភាគខាងត្បូងនៃប្រទេសវៀតណាម) នៅក្នុងប៉ុន្មានថ្ងៃដែល ប្រទេសជាតិទាំងមូលកំពុងរីក រាយប្រារព្ធខួបលើកទី ៤៤ នៃការរំដោះភាគខាងត្បូងនិងឯកភាពប្រទេសជាតិ។ តាមរយៈសាច់រឿង សាធារណជនមិនអាចទបទឹកភ្នែកបានទេ នៅពេលបានសម្របខ្លួនទៅក្នុងបរិយាកាសនៃពេលវេលាដ៏អស្ចារ្យជាមួយនឹងតួអង្គសម្តែងដ៏ល្អឥតខ្ចោះ។

រោងមហោស្រព Ben Thanh នៅចំបេះដូងនៃទីក្រុងហូជីមិញ ហាក់ដូចជាមានវត្តមានសមរភូមិ Truong Bon មួយជាមួយព្រៃភ្នំធំៗ និងវត្តមានភូមិ Nghe An ស្ងប់ស្ងាត់ជាមួយស្រះទឹក ផ្កាស្មៅនិងដើមឈើជាច្រើន។ ឆាកល្ខោនបានសម្តែងនូវបរិយាកាសនៃដំណាក់កាលសំខាន់នៃ និយាមកាភ្លើង Truong Bon នៅលើខ្សែផ្លូវយុទ្ធសាស្ត្រ លេខ 15A ឃុំ My Son  ស្រុក Do Luong។ នៅកន្លែងនេះ យុទ្ធជនស្ម័គ្រចិត្តចំនួន ១៣ នាក់នៃកងអនុសេនាតូច ចំណុះក្រុមកងអនុសេនាធំលេខ ៣១៧ នៃក្រុមយុវជនស្ម័គ្រចិត្ត ប្រឆាំងចក្រព័ត្តអាមេរិក របស់ខេត្ត Nghe An បានពលីក្នុងអំឡុងពេលប្រយុទ្ធ នាថ្ងៃទី ៣១ ខែតុលាឆ្នាំ ១៩៦៨ នៅត្រង់ខ្សែផ្លូវភ្លើង Truong Bon  ដែលជានិយាមកាដ៏ខ្លាំងក្លាបំផុតក្នុងអំឡុងសង្គ្រាមប្រឆាំងចក្រព័ត្តអាមេរិក ប៉ុន្មានម៉ោងមុនបទបញ្ឃប់ទម្លាក់គ្រាប់បែករបស់អាមេរិកលើខាងជើងវៀតណាមត្រូវបានប្រតិបត្តិ។

រឿងល្ខោន “ផ្កាភ្លើង Truong Bon” ត្រូវបានចែកជា៤វគ្គ ហើយវគ្គនីមួយៗ ជាការចង់ចាំអំពីយុទ្ធជនស្ម័គ្រចិត្ត Truong Bon នាគ្រាសែនលំបាក វេទនាបំផុត ដោយតួរឯកស្រី គឺប្រធានក្រុម Tran Thi Thong និងយុទ្ធនារីដែលមានអាយុនៅក្មេងណាស់។ សាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky អ្នកនិពន្ធនៃស្នាដៃ “ផ្កាភ្លើង Truong Bon” បានឲ្យដឹងថា រឿងល្ខោននេះទាក់ទាញមិនត្រឹមតែមានកត្តាសិល្បៈដ៏វិសេសវិសាលប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយសារមួយដែលពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រទៀតផង។ លោកសាស្ត្រាចារ្យរង បណ្ឌិត Nguyen The Ky បានមានប្រសាសន៍ថា៖ “យើងបានកោតសរសើរចំពោះភាពក្លាហាន ការលះបង់យ៉ាងអង់អាចរបស់យុទ្ធជន ក្នុងសង្គ្រាមប្រឆាំងចក្រព័ត្តអាមេរិកសង្គ្រោះប្រទេសជាតិ ក្នុងនោះមានកងកម្លាំងយុវជនស្ម័គ្រចិត្ត Truong Bon ផងដែរ។ ទីពីរ យើងមានមោទនភាពចំពោះប្រពៃណីរបស់ប្រជាជនវៀតណាម។ នោះជាប្រពៃណីមួយដើម្បីឆ្លងកាត់ផ្លូវ Truong Son ដើម្បីសង្រ្គោះប្រទេសជាតិ។ យើងក៏ចង់ប្រាប់ទៅក្មេងជំនាន់ក្រោយថា យើងមានជីវិតសុខសន្តិភាព សម្បូរធូធារដូចសព្វថ្ងៃមែន ក៏ប៉ុន្តែកុំភ្លេចថា ជីដូនជីតារបស់យើងត្រូវពលីកម្ម ហើយយើងត្រូវគោរពដល់ប្រការដ៏ថ្លៃថ្នូរទាំងអស់នេះ”។

ច្រើនឆ្នាំកន្លងផុតទៅ ព្រឹត្តិការណ៍ Truong Bon បានឈានចូលប្រវត្តិសាស្ត្រ ហាក់ដូចជារឿងព្រេងមួយដែរ។ សិល្បៈករប្រជាជន Trinh Hong Luu នាយកមជ្ឈមណ្ឌលអភិរក្សនិងពង្រីបេតិកភ័ណ្ឌតំបន់ Nghe An ដែលបានរួមជាមួយក្រុមសិល្បៈ ទៅសម្តែងរឿង “ផ្កាភ្លើង Truong Bon” ជាង២០យប់ ប៉ុន្តែ ការសម្តែងពេលណា ក៏លោកស្រីនៅតែមានអារម្មណ៍ដូចការសម្តែងយប់ទី១អញ្ចឹង។ លោកស្រីបានសំណេះសំណាល ថា៖ “ខ្ញុំបាននឹកដល់ការលះបង់និងការបាត់បង់របស់កម្លាំងយុវជនស្ម័គ្រចិត្តហើយខ្ញុំបានដើរតួរជាគេតែម្តង។ ខ្ញុំយល់ពីការឈឺចាប់និងការបាត់បង់របស់ នារីស្ម័គ្រចិត្ត វ័យក្មេងទាំងនោះ ក្នុងថ្ងៃនោះផងដែរ។ ដូច្នេះ រាល់យប់សម្តែងយើងមានអារម្មណ៍ខុសៗគ្នា។ មានពេលខ្លះខ្ញុំបានទប់អារម្មណ៍របស់ខ្លួនកុំឲ្យទឹកភ្នែកហូរចេញនៅពេលកំពុងសម្ដែង”។

សម្តែងជាតួរអង្គវីរជន ដែលត្រូវពលី ប៉ុន្តែ "ផ្កាភ្លើង Truong Bon” មិនផ្តោតលើការពណ៌នាអំពីការលះបង់នោះទេ ពោលគឺបានបង្ហាញយ៉ាងជ្រាលជ្រៅនូវជីវភាពប្រចាំថ្ងៃរបស់យុវជនស្ម័គ្រចិត្ត។ ទស្សនិកជន Vo Thi Thanh Tra បានឲ្យដឹងថា៖ “ជាយុវជនម្នាក់ដែលប្រសូត្រនៅក្នុងសម័យសន្តិភាពនិងបានធំដឹងក្តីនៅភាគខាងត្បូងនៃប្រទេសវៀតណាម ខ្ញុំបានលឺអំពីទីតាំង Truong Bon។ នៅពេលបានទស្សនារឿងល្ខោននេះ ខ្ញុំមានការរំជួលចិត្តយ៉ាងខ្លាំង ដោយសារការលះបង់របស់បុព្វបុរស។ ខ្ញុំសូមសន្យាជាមួយខ្លួនឯងថា នឹងព្យាយាម ខិតខំបំពេញភារកិច្ចរបស់ខ្ញុំហើយរួមដៃគ្នាដើម្បីកសាងប្រទេសឲ្យកាន់តែល្អប្រសើរជាងមុន”។

នៅក្នុងរឿងល្ខោន  “ផ្កាភ្លើង Truong Bon” អ្នកទស្សនាមានអារម្មណ៍កាន់តែជ្រាលជ្រៅចំពោះពលីកម្មក៏ដូចជាជ័យជំនះដ៏វិសេសវិសាលរបស់កងទ័ព យុវជនស្ម័គ្រចិត្ត និងប្រជាជនវៀតណាមក្នុងសង្គ្រាមប្រឆាំងនឹងចក្រព័ត្តអាមេរិក លើទឹកដីខេត្ត Nghe An ជាពិសេសគឺនៅនិយាមកាភ្លើង Truong Bon។ រឿងល្ខោននេះ បានបំផុសមោទនភាព និងការដឹងគុណរបស់ជំនាន់បច្ចុប្បន្ន ចំពោះជំនាន់មុន ដែលបានពលីទាំងសាច់ស្រស់ ឈាមស្រស់ និងយុវវ័យរបស់ខ្លួន ដើម្បីតស៊ូ រក្សាឯករាជ្យ និងសេរីភាពជូនដល់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ