អ្នកដាំទាំពាំងឫស្សីប្រកបដោយជោគជ័យលើតំបន់ដីដែលជ្រាបទឹកប្រៃ

Chia sẻ

(VOVWORLD) - គំរូដាំទាំពាំងឫស្សីមានប្រជាប្រិយភាពបង្គួរនៅខេត្ត Ca Mau ប៉ុន្តែភាគច្រើនគឺ នៅតំបន់ទឹកសាបតែប៉ុណ្ណោះ។ ដោយមានបំណងចង់ស្វែងរកទិសដៅថ្មីសម្រាប់ តំបន់ដីដែលត្រូវជ្រាបទឹកប្រៃនោះ លោក Nguyen Trung Duc នៅទីរួមស្រុក Cai Nuoc បានទៅកាន់ខេត្ត Ben Tre សិក្សារៀនសូត្របទពិសោធន៍ ហើយបានដាំ ទាំពាំងឫស្សីប្រកបដោយជោគជ័យនៅលើតំបន់ដីដែលមានជីជាតិមិនអំណោយផលនៅមូលដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះទេ ដោយមានការខិតខំព្យាយាម កសិកររូបនេះ ថែមទាំងអភិវឌ្ឍន៍គំរូផ្សេងៗទៀតនៅលើតំបន់ដីរបស់ក្រុមគ្រួសារដើម្បីបង្កើនប្រាក់ ចំណូលទៀតផង។

អ្នកដាំទាំពាំងឫស្សីប្រកបដោយជោគជ័យលើតំបន់ដីដែលជ្រាបទឹកប្រៃ - ảnh 1លោក Nguyen Trung Duc វិនិយោគលើប្រព័ន្ធម៉ាស៊ីនស្រោចទឹកដើម្បីថែទាំដំណាំទំពាំងឫស្សីបានយ៉ាងងាយស្រួលជាងក្នុងរដូវជ្រាបទឹកប្រៃ។ (រូបថត៖ VOV)
មុនពេលមករស់នៅ Cai Nuoc លោក Nguyen Trung Duc បានមានបទ ពិសោធន៍ក្នុងការដាំដំណាំ នៅលើតំបន់ដីដែលជ្រាបទឹកប្រៃអស់រយៈពេលច្រើន ឆ្នាំនៅស្រុក Nam Can ហើយ។ ប៉ុន្តែ ទោះបីជាមានទំហំផ្ទៃទឹកម្រាប់ចិញ្ចឹមបង្គារ ជិត៤ហិកតាក៏ដោយ ប៉ុន្តែ លោក Duc បានសម្រេចមិនដាំដំណាំទៀតឡើយ ដោយ សារ តំបន់ដីនេះរងការជ្រាបទឹកប្រៃពេញមួយឆ្នាំ ដូច្នេះហើយជួបការលំបាកអំពី ប្រភពទឹកស្រោចស្រព។ លែងទុកឲ្យខ្ជះខ្ជាយផ្ទៃដីរបស់ខ្លួនទៀត លោក Duc បានទៅកាន់ ខេត្ត Ben Tre ដើម្បីសិក្សារៀនសូត្រពីគំរូអភិវឌ្ឍសេដ្ឋកិច្ចផ្សេងៗ។ កសិកររូបនេះ សង្កេតឃើញថា ពូជឫស្សី Manh Tong ជាពូជឫស្សីងាយដាំ ហើយមិនតម្រូវឲ្យ ចំណាយពេលវេលាជាច្រើនសម្រាប់ការថែទាំនោះឡើយ ដូច្នេះហើយលោកបានទិញ មកផ្ទះដើម្បីដាំសាកល្បង។ លោក Duc ចែករំលែកថា៖ “ដំបូងឡើយ ត្រូវពូនដីឲ្យខ្ពស់ទើបដាំបាន។ នេះជាតំបន់ថ្លុកដក់ទឹក ហេតុដូច្នេះ យើងត្រូវចាក់ដីលុបថ្លុកទឹកសិនទើបដាំដំណាំបាន។ ពេលចាក់ដី យើងមិនចាក់ដីចំគល់ទំពាំង ឫស្សីទេ ដោយសារប្រសិនបើធ្វើអញ្ចឹង ទំពាំងឫស្សីនឹងរីកលូតលាស់មិនល្អទេ។ ចាក់ ដីក្នុងចម្ងាយចន្លោះ ៥០ដល់៦០សាំងទីម៉ែត្រពីគល់ គឺល្អជាងសម្រាប់ការលូតលាស់នៃ ទំពាំងឫស្សី”។
ពេលដំបូង លោកដាំដោយជោគជ័យ ប៉ុន្តែទិន្នផលមិន សម្រេចបានដូចដែលការ រំពឹងទុកឡើយ។ លោកបានស្វែងយល់អំពីបច្ចេកទេសបន្ថែមទៀតដើម្បីចេះរបៀបរក្សា សំណើមសម្រាប់ទំពាំងឫស្សី Manh Tong ដោយសំបកឈើនិងស្លឹកឈើស្ងួត។ លោក ក៏បានចេះពូនដីចូលគល់ឈើបានយ៉ាងត្រឹមត្រូវ ដើម្បីលើកកំពស់គុណភាពទំពាំង ឫស្សីផងដែរ។ ដើម្បីបង្កើនទិន្នផល នាដើមរដូវភ្លៀង លោកដាក់ជីម្ដង ហើយដល់ចុង រដូវភ្លៀង ដាក់ជីម្ដងទៀត ដែលជួយឲ្យទំពាំងឫស្សីមានភាពធន់ក្នុងរដូវគ្រោះរាំងស្ងួត និងការជ្រាបចូលទឹកប្រៃ។ ជាពិសេស នៅរដូវប្រាំង ឆ្នាំ២០១៩-២០២០ លោកបាន វិនិយោគលើប្រព័ន្ធម៉ាស៊ីនស្រោចទឹកសំដៅរក្សាគុណភាពទំពាំងឫស្សីឲ្យបានល្អបំផុត។
ដោយមានទំហំផ្ទៃដីមិនដល់៣.០០០ម៉ែត្រការ៉េ គ្រួសារលោក Duc ទទួលបាន ប្រាក់ចំណូលរាប់សិប លានដុងក្នុងរដូវនីមួយៗ។ ក្រៅពីនោះ គ្រួសារលោកក៏បានលក់ កូនទំពាំងឫស្សីចំនួន៣០០ ជូនប្រជាជននៅមូលដ្ឋាន ដោយមានតម្លៃចន្លោះពី៥ដល់៦ ម៉ឺនដុងក្នុងមួយដើម។ លោក Nguyen Trung Duc ចែករំលែកថា៖ “កាលពីមុន ខ្ញុំមិនស្រោចទឹកទេ។ នាដើមរដូវភ្លៀង ប្រហែលជាខែឧសភា ខ្ញុំ ដាក់ជី NPK ចំនួន២០គីឡូក្រាមដល់ទំពាំងឫស្សី ហើយពេលចប់រដូវភ្លៀងនាចុង ខែតុលា ខ្ញុំដាក់ជីម្ដងទៀត ដើម្បីឲ្យដំណាំមានភាពធន់ក្នុងរដូវប្រាំង។ ក្នុងមួយឆ្នាំ ត្រឹមតែដាក់ជី២លើកអញ្ចឹងប៉ុណ្ណោះ”។
អ្នកដាំទាំពាំងឫស្សីប្រកបដោយជោគជ័យលើតំបន់ដីដែលជ្រាបទឹកប្រៃ - ảnh 2គំរូដាំទំពាំងឫស្សីលើផ្ទៃដីដែលជ្រាបទឹកប្រៃ គឺជាទិសដៅថ្មីសម្រាប់ប្រជាជននៅមូលដ្ឋាន។
(រូបថត៖ VOV)
ដោយមានចរិតលក្ខណៈឧស្សាហ៍ព្យាយាម លើផ្ទៃដីជិត៤ហិកតារបស់ក្រុម គ្រួសារ ក្រៅពីការចិញ្ចឹមបង្គារនិងដាំទំពាំងឫស្សីនោះ លោក Duc ថែមទាំងអនុវត្តន៍ ការចិញ្ចឹមត្រីទឹកសាបនិងដាំផ្លែស្រកានាគទៀតផង។ គំរូសេដ្ឋកិច្ចចម្រុះនេះ នាំមក នូវផ្លែផ្កាយ៉ាងល្អប្រសើរនិងប្រាក់ចំណូលខ្ពស់។ ក្នុងនោះ គំរូដាំទំពាំងឫស្សីបានបើក ចេញទិសដៅថ្មីសម្រាប់ប្រជាជននៅមូលដ្ឋាន។ លោក Pham Van Den ប្រធានសមា គមន៍កសិករទីរួមស្រុក Cai Nuoc ស្រុក Cai Nuoc បានវាយតម្លៃថា៖ “គំរូចិញ្ចឹមសត្វដាំដំណាំពហុប្រភេទរបស់ពូ Duc ត្រូវបានអនុវត្តន៍ប្រកបដោយ ផ្លែផ្កានៅមូលដ្ឋាន។ ពូក៏ខិតខំព្យាយាមទៅសិក្សារៀនសូត្រនៅទីកន្លែងផ្សេងៗទៀត ដូច្នេះហើយ ទំពាំងឫស្សីរបស់ពូ Duc មានគុណភាពល្អប្រសើរ ប្រសិទ្ធភាពខ្ពស់ ទំពាំង ឫស្សីមួយគល់មានទម្ងន់ជាមធ្យម២គីឡូក្រាម។ ឈ្មួញទៅកាន់ដល់ផ្ទះ ដើម្បីប្រមូលទិញ”។
ទោះបីជាមានអាយុជាង៧៥ឆ្នាំហើយក៏ដោយ ប៉ុន្តែលោក Nguyen Trung Duc នៅតែចាំទុកក្នុងចិត្តថា ការធ្វើពលកម្មគឺជាក្ដីសប្បាយរីករាយ។ តាមលោក Duc ថា ការស្វែងរកនិងធ្វើអាជីវកម្មយ៉ាងល្អនូវសក្ដានុពល ដែលមានស្រាប់របស់គ្រួសារ និង មូលដ្ឋាន មិនត្រឹមតែបង្កើតប្រភពចំណូលសម្រាប់គ្រួសារប៉ុណ្ណោះទេ ថែមទាំងជាការ ធ្វើគំរូដើម្បីបង្រៀនកូនចៅឲ្យចេះគោរពតម្លៃនៃពលកម្មទៀតផង៕

ប្រតិកម្មទៅវិញ