មេភូមិ He រួមជាមួយអ្នកភូមិជំនះពុះពារលើការលំបាក

Chia sẻ
(VOVWORLD) - ភូមិ He នៅឃុំ Muong Chien ស្រុក Quynh Nhai ខេត្ត Son La ភាគខាង ជើងវៀតណាមជាភូមិជនរួមជាតិ Thai ស ដែលត្រូវធ្វើចំណាកស្រុក តាំងលំនៅថ្មីកាលពីឆ្នាំ២០០៦ដើម្បី បម្រើការសាងសង់សំណង់វារីអគ្គីសនី Son La។ មានកង្វល់ចិត្តអំពី ជីវភាពរស់នៅប្រចាំថ្ងៃ របស់អ្នកភូមិដែលជួបការលំបាកយ៉ាងខ្លាំងដោយសារមិនទាន់រកឃើញទិសដៅ អភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៅហ្នឹងកន្លែងស្នាក់នៅថ្មី លោក Dieu Chinh Hung មេភូមិ He មិនញញើតនឹងការផ្លាស់ប្ដូររចនាសម្ព័ន្ធដំណាំនិងសត្វចិញ្ចឹមដើម្បី អ្នកភូមិធ្វើត្រាប់តាមឡើយ។
មេភូមិ He រួមជាមួយអ្នកភូមិជំនះពុះពារលើការលំបាក - ảnh 1ទិដ្ឋភាពនៅភូមិ He ស្រុក Muong Chien ខេត្ត Son La

  ដោយឃើញថា លក្ខណៈភូមិសាស្ត្រ ដីធ្លីនិងអាកាសធាតុនៅតំបន់សម ស្របនឹងការចិញ្ចឹមបសុសត្វនិងដាំដើមឈើលើជម្រាលភ្នំ នាចុងឆ្នាំ២០០៧ លោក Dieu Chinh Hung បានខ្ចីទុនចំនួន៥០លានដុងពីធនាការគោល នយោបាលសង្គមកិច្ចស្រុក គួបផ្សំជាមួយប្រាក់សន្សំសម្ចៃដ៏តិចៗរបស់គ្រួសារ ដើម្បីប្ដេជ្ញាចិត្តវិនិយោគធ្វើសេដ្ឋកិច្ចលើផ្ទៃដី១ហិកតារបស់គ្រួសារ។ លោកបាន កសាងទ្រុង ជង្រុក ទិញគោមកចិញ្ចឹម ហើយដាំចំការស្វាយ មៀនបន្ថែមទៀត។ លោក Dieu Chinh Hung បានចែករំលែកថា៖

        “ចាប់ពីពេលមករស់នៅទីនេះ ខ្ញុំបាននិយាយជាមួយប្រពន្ធនិងកូនៗថា ត្រូវតែធ្វើអ្វីមួយដើម្បីមានចំណូលបន្ថែមទៀត ហើយខ្ញុំឃើញថា ត្រូវតែចិញ្ចឹម គោនិងដាំដើមឈើហូបផ្លែទើបមានប្រាក់ចំណូលដោយស្ថិរភាពដែរ។ ជារៀងរាល់ឆ្នាំ គោញីមួយក្បាលកើតបានកូនគោមួយក្បាល។ ខ្ញុំនឹងបន្តខិតខំប្រឹងប្រែងដើម្បី ចិញ្ចឹមហ្វូងគោតាមគំរូដាក់ទ្រុង”។  

       គោក្របីជាទ្រព្យសម្បតិ្តដ៏ធំរបស់ប្រជាជននៃតំបន់ព្រៃភ្នំ។ ប៉ុន្តែ កាលពី មុននេះ អ្នកភូមិ He ត្រឹមតែចិញ្ចឹមបសុសត្វតាមបែបព្រលែងចោលលើវាលស្មៅប៉ុណ្ណោះ អញ្ចឹង ពិបាកគ្រប់គ្រងជំងឺឆ្លង ហើយប្រសិទ្ធភាពមិនខ្ពស់ឡើយ។ យល់ច្បាស់ពីបញ្ហានេះ លោក Hung បានដាំស្មៅដំរី ផ្ទុកបម្រុងស្មៅឲ្យគោស៊ី ចាក់ថ្នាំបង្ការជំងឺឆ្លងតាម កាលកំណត់ ហើយថែទាំទ្រង់ឲ្យបានស្អាតបាត។ ចាប់មានតែសត្វគោពីរ បីក្បាល រហូតមកដល់ពេលនេះ ហ្វូងគោជាងដប់ក្បាលរបស់គ្រួសារលោកសុទ្ធ តែមានសុខភាពល្អ។ លោក Hung មានផែនការបន្តអភិវឌ្ឍហ្វូងគោឡើងដល់ទៅ រាប់សិបក្បាល រួមទាំងគោពូជនិងគោយកសាច់។ លោកបានសំណេះ សំណាលថា៖

        “ការចិញ្ចឹមតាមបែបដាក់ទ្រុងមានសុវត្ថិភាពជាង ដោយសារពេលណាគោ ឈឺគឺខ្ញុំដឹងភ្លាមៗ។ នៅក្នុងភូមិក៏មានពេទ្យសត្វដែលជួយយើងខ្ញុំតាមដាន សុខភាពសត្វ។ ជារៀងរាលពី២ដល់៣ខែម្ដង គឺខ្ញុំឲ្យចាក់ថ្នាំបង្ការជំងឺ បញ្ចុះព្រូនឲ្យ ហ្វូងគោទាំងអស់។ ដើម្បីមានប្រភពស្មៅឲ្យគោស៊ី ខ្ញុំដាំស្មៅដំរីលើផ្ទៃដី២ពាន់ ម៉ែត្រការ៉េ ហើយពេលប្រមូលស្រូវ ខ្ញុំក៏យកចម្បើងមកផ្ទុកបម្រុងដែរ។ ដាក់ឲ្យហ្វូងគោ ស៊ីស្មៅ៣ពេលក្នុងមួយថ្ងៃ គឺពេលព្រឹក ពេលថ្ងៃត្រង់និងពេលល្ងាច”។

        ក្រៅពីការចិញ្ចឹមគោនិងដាំដើមឈើហូបផ្លែ គ្រួសារលោក Hung នៅតែ ធ្វើស្រែ ដាំស្រូវ ពោត ជីកស្រះចិញ្ចឹមត្រី បសុបក្សីដែលនាំមកនូវចំណូល១៥០ លានដុងជារៀងរាល់ឆ្នាំ។ ប្រសិនបើមានអ្នកណានៅភូមិជិតខាងមានតម្រូវការ រៀនសូត្រ លោកបានត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍របស់ខ្លួន តាមនោះ ជួយឲ្យគ្រួសារជាច្រើនលើកកំពស់ប្រសិទ្ធភាពខាងសេដ្ឋកិច្ច។

        ភូមិ He មានប្រជាជនចំនួន៧៨គ្រួសារ។ ចាប់ពីពេលធ្វើចំណាកស្រុកទៅ ដល់ទីលំនៅថ្មីកាលពីឆ្នាំ២០០៦មក ភូមិ He ជានិច្ចកាលជាភូមិវប្បធម៌ អត្រាគ្រួសារក្រីក្រធ្លាក់ចុះយ៉ាងខ្លាំង រហូតដល់ពេលបច្ចុប្បន្ន ត្រឹមតែសល់២គ្រួសារក្រីក្រតែប៉ុណ្ណោះ។ លទ្ធផលនេះមានការរួមវិភាគទានមិន តិចតួច របស់លោក Dieu Chinh Hung មេភូមិម្នាក់ដែលមានកិត្យានុភាព ការទទួលខុសត្រូវនិងធ្វើការដើម្បីប្រជាជន។ លោក Tran Quoc Hung ប្រធានឃុំ Muong Chien ស្រុក Quynh Nhai ខេត្ត Son La បានឲ្យដឹងថា៖

        “ឃុំបានឃោសនា ចលនាគ្រួសារនានាក្នុងឃុំទៅទស្សនា រៀនសូត្រអំពីគំរូ សេដ្ឋកិច្ចរបស់លោក Hung ហើយត្រូវបានលោកជួយឧបត្ថម្ភយ៉ាងសកម្មចាប់ ពីរបៀបជ្រើសរើសពូជ របៀបដាំស្មៅ និងរបៀបថែទាំហ្វូងគោ។ ពីនោះ រួម ចំណែកលើកកំពស់ប្រាក់ចំណូលនិងជីវភាពរស់នៅសម្រាប់ប្រជាជនក្នុងឃុំ”។

        រាល់ការរួមវិភាគទានរបស់លោក Dieu Chinh Hung ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ជនបទនៅភូមិ He មិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចភូមិប៉ុណ្ណោះទេ ថែមទាំងលើក ស្ទួយជីវភាពរស់នៅទាំងខាងស្មារតីសម្រាប់អ្នកភូមិទាំងអស់ទៀតផង៕

ប្រតិកម្មទៅវិញ