ព្រឹទ្ធាចារ្យភូមិ Y Yoh Kbuor និងភាពក្លៀវក្លាចំពោះការងារភូមិស្រុក

Chia sẻ

(VOVWORLD) - ទោះបីជាមានអាយុជាង៨០ឆ្នាំហើយក៏ដោយ ប៉ុន្តែលោកនៅតែជាមនុស្ស ម្នាក់ដែលមិនខ្លាចការងារលំបាក ហើយតែងតែមានភាពសកម្ម ក្លៀវ ក្លាចំពោះការងារសង្គមរបស់ភូមិស្រុក។ នោះគឺព្រឹទ្ធាចារ្យ Y Yoh Kbuor នៅភូមិ Kmrong Prong A ឃុំ Ea Tu ទីក្រុង Buon Ma Thuot ខេត្ត Dak Lak។

ព្រឹទ្ធាចារ្យភូមិ Y Yoh Kbuor និងភាពក្លៀវក្លាចំពោះការងារភូមិស្រុក - ảnh 1ព្រឹទ្ធាចារ្យ Y Yoh Kbuor។ (រូបថត៖ VOV)
ព្រឹទ្ធាចារ្យ Y Yoh Kbuor ត្រូវបានប្រជាជនទុកចិត្តជ្រើសរើសជាព្រឹទ្ធាចារ្យ ភូមិ ប្រធានការងាររណសិរ្សនិងជាប្រធានក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិក្នុងអំឡុង ពេលច្រើនឆ្នាំកន្លងមកនេះ។ លោកជានិច្ចកាលឈានមុខគេក្នុងចលនាប្រឡង ប្រណាំងស្នេហាជាតិ កសាងជីវភាពវប្បធម៌ សកម្មភាពសង្គមនៅមូលដ្ឋាន; អប់រំ កូនចៅក្នុងគ្រួសារសិក្សារៀនសូត្រ លើកកំពស់ចំណេះដឹង ធ្វើការងារល្អសម្រាប់ សង្គម។ លើសពីនេះទៅទៀត លោកក៏ឃោសនាយ៉ាងសកម្មឲ្យអ្នកភូមិអនុវត្តន៍ ឲ្យបានគ្រប់គ្រាន់នូវវិធានការបង្ការប្រឆាំងជម្ងឺកូវីដ ១៩ ហើយរួមវិភាគទានទៅ ក្នុងមូលនិធិបង្ការទប់ស្កាត់ជម្ងឺរាត ត្បាតរបស់រដ្ឋាភិបាលទៀតផង។ ពេលយប់ជា រៀងរាល់ថ្ងៃ ព្រឹទ្ធាចារ្យ Y Yoh Kbuor តែងតែរួមជាមួយប្រធានទីប្រជុំជននានា ក្នុងឃុំទៅកាន់ផ្ទះនីមួយៗដើម្បីដាស់តឿនប្រជាជនប្រតិបត្តិតាមបទបញ្ញត្តិបង្ការ ប្រឆាំងជម្ងឺរាតត្បាត ហើយក្រើនរំលឹកគ្រួសារដែលមានសាច់ញាតិនៅឆ្ងាយទើប មកវិញត្រូវរាយការណ៍ស្ថានភាពសុខភាពហើយធ្វើចត្តាឡីស័កនៅផ្ទះដោយខ្លួនឯង។ លោកស្រី H’O Kbour អ្នកភូមិ Kmrong Prong A បានឲ្យដឹងថា៖ “នាងខ្ញុំត្រូវបានស្ដាប់ការឃោសនាជាប្រចាំពីខ្លឹមសារពាក់ព័ន្ធដល់ស្ថានភាពជម្ងឺរាតត្បាត និងរបៀបបង្ការប្រឆាំងជម្ងឺរាតត្បាតផងដែរ គឺនាងខ្ញុំគោរពជាទី បំផុត។ ហើយនៅពេលមានការចលនា អំពាវនាវឲ្យរ៉ៃអង្គាស នាងខ្ញុំក៏ចូលរួម គាំទ្រផងដែរ មិនតិចជួយឧបត្ថម្ភតិច មានច្រើនជួយច្រើន តាមសមត្ថភាពរបស់ខ្លួន ប៉ុណ្ណោះ”។
 ភូមិ Kmrong Prong A នាបច្ចុប្បន្នមាន ៥៥០គ្រួសារជាមួយនឹងចំនួន ប្រជាជន ២២០០នាក់ ភាគច្រើនគឺជនជាតិ Ede។ នៅពេលដែលក្នុងភូមិមាន ជម្លោះម្ដងៗ មនុស្សគ្រប់គ្នាអង្គុយជាមួយគ្នាដើម្បីដោះស្រាយទំនាស់ ផ្សះផ្សាដោយខ្លួន ឯង មិនរកការធ្វើអន្តរាគមន៍ពីច្បាប់នោះឡើយ។ ព្រឹទ្ធាចារ្ យ Y Yoh Kbuor តែងតែសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានធ្វើការឃោសនាដើម្បីឲ្យ ប្រជាជនមិនជឿឬស្ដាប់តាមពួកប្រតិកិរិយាឡើយ ផ្ទុយទៅវិញ រួមដៃគ្នារក្សា សន្តិសុខសណ្ដាប់ធ្នាប់ ឧស្សាហ៍ព្យាយាមបង្កបង្កើនផលអភិវឌ្ឍសេដ្ឋកិច្ច។ ព្រឹទ្ធាចារ្យ Y Yoh Kbuor បានសំណេះសំណាលថា៖ “ប្រជាជនក៏ដូចជាយុវជន ក្នុងភូមិមានការស្រុះចិត្តគំនិតនិងប្រតិបត្តិយ៉ាង ល្អ ដូច្នេះយើងខ្ញុំសប្បាយរីករាយណាស់។ ទីពីរគឺចំពោះការថែរក្សាទំនៀម ទំលាប់ ពិធីការ ពិធីសែនទេវតាជាប្រពៃណីនានា គឺយើងខ្ញុំ មេភូមិ អង្គការ មហាជន និងក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិ សហការគ្នា ក្រើនរំលឹកប្រជាជនក្នុងភូមិ ចូលរួមថែរក្សានិងការពារ”។
ព្រឹទ្ធាចារ្យភូមិ Y Yoh Kbuor និងភាពក្លៀវក្លាចំពោះការងារភូមិស្រុក - ảnh 2ព្រឹទ្ធាចារ្យ Y Yoh Kbuor ទៅកាន់ផ្ទះនិមួយៗដើម្បីឃោសនាដល់ប្រជាជនពីបទបញ្ញត្តិបង្ការទប់ស្កាត់ជម្ងឺរាតត្បាត។ 
បើតាមលោក Bui Van Huong កម្មាភិបាលវប្បធម៌ឃុំ Ea Tu ទីក្រុង Buon Ma Thuot បានឲ្យដឹងថា ព្រឹទ្ធាចារ្យភូមិ Y Yoh Kbuor មានការរួមវិភាគទាន ជាច្រើនសម្រាប់ភូមិស្រុក។ ដោយមានបទពិសោធន៍បំពេញការងាររណសិរ្ស ជាង៣០ឆ្នាំហើយកាន់តំណែងជាប្រធានក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិបានច្រើនឆ្នាំ ទោះជាក្នុងតួនាទីណាក៏ដោយ លោកក៏សហការយ៉ាងសកម្មជាមួយកម្មាភិបាល មូល ដ្ឋាន សមាគមន៍ អង្គការនានាក្នុងភូមិ ដើម្បីសម្រេចការងារឲ្យបានល្អ ពង្រីក តួនាទីរបស់ខ្លួនក្នុងការរួបរួម ប្រមូលប្រជាជន។ លោកតែងតែ “និយាយដើរទន្ទឹម នឹងធ្វើ” បានជាត្រូវបានប្រជាជនគោរពនិងជឿជាក់។ ជាពិសេស នៅពេល ធ្វើជាប្រធានក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិ លោកបានជួយពង្រីកតួនាទីរបស់ សមាជិកក្រុមប្រឹក្សាម្នាក់ៗចំពោះប្រជាជននៅតាមភូមិស្រុកនានា។ លោក Bui Van Huong បានឲ្យដឹងថែមទៀតថា៖ “ក្រុមប្រឹក្សាព្រឹទ្ធាចារ្យភូមិក៏បានក្រើនរំលឹកដល់បណ្ដាព្រឹទ្ធាចារ្យ ហើយ ឃោសនាចលនាព្រឹទ្ធាចារ្យផ្សេងៗ រក្សាកូនចៅរបស់ខ្លួនឲ្យជៀសផុតពីឧបាយ មុខសង្គមហើយប្រតិបត្តិយ៉ាងល្អការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។ ក្រុមប្រឹក្សាព្រឹទ្ធាចារ្យក៏ចូលរួមក្នុងសកម្មភាពអភិរក្សវប្បធម៌របស់ជនជាតិខ្លួន អប់រំកូនចៅអនុវត្តន៍កាតព្វកិច្ចយ៉ាងល្អ មិនរំលោភបំពានលើច្បាប់”។
ជិតស្និទ្ធជាមួយប្រជាជននិងបានជ្រាបពីបំណងប្រាថ្នារបស់ប្រជាជន ក្នុង អំឡុងពេលជាង៣០ឆ្នាំកន្លងមក ព្រឹទ្ធាចារ្យ Y Yoh Kbour បានក្លាយទៅជា “មជ្ឈមណ្ឌលសាមគ្គីភាព” នៃភូមិ Kmrong Prong A។ មនុស្សដូចលោក បានចូលរួមចំណែកយ៉ាងសកម្មទៅក្នុងចលនាកសាងជីវភាពរស់នៅវប្បធម៌នៅ មូលដ្ឋាន រឹតបន្តឹងផែនសាមគ្គីជនជាតិទាំងមូលនៅក្នុងភូមិ៕

ប្រតិកម្មទៅវិញ