Ha Tuong - អ្នកថតរូបមានទេពកោសល្យថតរូបបញ្ឈរ

Chia sẻ
(VOVWORLD) - និយាយដល់លោក Ha Tuong គឺមជ្ឈដ្ឋានសិល្បៈករថតរូប វៀតណាម តែងតែរំលឹកដល់លោក តាមរយៈរឿងរ៉ាវនិងបុគ្គលិក លក្ខណៈដ៏ខុសប្លែក ពីគេពីឯង។ អ្នកថតរូប Ha Tuong មានទេពកោសល្យថតរូបបញ្ឈរ ជាពិសេសគឺ ចំពោះមជ្ឈដ្ឋានអ្នកអក្សរសាស្ត្រសិល្បៈ។ របថតរបស់លោកអាចបង្កប់ទៅដោយចំណាប់អារម្មណ៍ បុគ្គលិកលក្ខណៈនិងជោគវាសនារបស់ឥស្សរៈជន។
Ha Tuong  - អ្នកថតរូបមានទេពកោសល្យថតរូបបញ្ឈរ - ảnh 1អ្នកថតរូប Ha Tuong នៅពិព័រណ៍របស់លោក (រូបថត៖ VOV5) 

  លោក Ha Tuong មានឈ្មោះពេញថា Ha Tran Tuong កើតនាថ្ងៃទី ១៣ មិថុនា ឆ្នាំ១៩៤២ នៅខេត្ត Hung Yen។ ទោះបីជាស្រុកកំណើតនៅ Hung Yen ក្ដី ប៉ុន្តែតាំងពីយូរណាស់មកហើយ ក្រុមគ្រួសារលោករស់នៅវិថី To Tich ចំណុះតំបន់វិថីបុរាណហាណូយ ខ័ណ្ឌ Hoan Kiem។

        ចាប់អាជីពកាលពីអាយុ១៨ឆ្នាំ រហូតមកដល់ពេលនេះ លោក Ha Tuong បានថតរូបរាប់លានសន្លឹក ហើយកំពុងរក្សាទុក “ធនាគាររូបថត” មួយស្ដីពីមជ្ឈដ្ឋានអ្នកអក្សរសាស្ត្រសិល្បៈនិងអ្នកប្រាជ្ញ។ ក្នុងនោះមាន ឥស្សរៈជនដ៏ល្បីល្បាញចាប់ពីវិស័យអក្សរសាស្ត្រ តន្ត្រី វិចិត្រសិល្បៈ ល្ខោន សារព័ត៌មាន ប្រវត្តិសាស្ត្រ រហូតដល់នយោបាយ។ នោះគឺវិចិត្រករជួរមុខទាំង៤នាក់នៅវៀតណាម Nghiem – Lien – Sang – Phai តន្ត្រីករ Van Cao Trinh Cong Son Doan Chuan កវី Dang Dinh Hung Hoang Cam ប្រវត្តិវិទូ Tran Quoc Vuong រហូតដល់អគ្គលេខាបក្ស Nguyen Van Linh ប្រធានគណៈចាត់តាំងមជ្ឈឹម Le Duc Tho និងនាយ ឧត្តមសេនីយ៍ Vo Nguyen Giap ជាដើម។ ចំពោះរូបលោក Ha Tuong ផ្ទាល់ ការថតរូបបញ្ឈរគឺជាការជក់ចិត្ត។ លោកបានឲ្យដឹងថា៖

        “ខ្ញុំគិតថា ការថតរូបមនុស្សនាំមកនូវប្រយោជន៍ល្អៗជាច្រើន គួរឲ្យ ទាក់ទាញ ហើយមិនដែលធុញចិត្តបានឡើយ។ ថ្ងៃនេះ យើងថតរូបគេដូច នេះ ប៉ុន្តែ ថ្ងៃស្អែកថតរូបគឺខុសគ្នាហើយ។ ត្រូវថតរូបយ៉ាងណាដើម្បី ពណ៌នាឲ្យបានត្រឹមត្រូវនូវបុគ្គលិកលក្ខណៈរបស់អ្នកនោះ”។  

Ha Tuong  - អ្នកថតរូបមានទេពកោសល្យថតរូបបញ្ឈរ - ảnh 2រូបថតរបស់លោក Ha Tuong អំពីវិចិត្រករជួរមុខទាំង៤នាក់នៅវៀតណាម Nghiem – Lien – Sang – Phai (រូបថត៖ VOV5)

       អ្នកថតរូប Ha Tuong ថែមទាំងដូចជាអ្នកយកព័ត៌មានតាមរូបថតដ៏ ពូកែម្នាក់ ដោយអាចឆ្លុះបញ្ចាំងនូវជីវភាពរស់នៅខាងវប្បធម៌សិល្បៈ ក៏ដូច ជាមនោសញ្ចេតនារបស់ឥស្សរៈជនតាមរយៈរូបថតស្ដីពីជីវភាពប្រចាំថ្ងៃដ៏សាមញ្ញរបស់ពួកគេ។ នៅពេលមានរូបថតស្រស់ស្អាតគួរឲ្យពេញចិត្ត លោកតែងតែព្រីណរូបថតដោយប្រាក់ខ្លួនឯងដើម្បីជូនដល់ឥស្សរៈជននោះ ។ កវី តន្ត្រីករ Nguyen Thuy Kha បាននិយាយអំពីលោក Ha Tuong យ៉ាង ដូច្នេះថា៖

        “លោក Ha Tuong មានបុគ្គលិកលក្ខណៈពិសេសណាស់ ប្រសិនបើ អ្នកណាសុំឲ្យគាត់ថតរូប ប៉ុន្តែគាត់មិនចូលចិត្តគឺមិនថតទេ។ ប៉ុន្តែប្រសិនបើ គាត់ចូលចិត្តថតរូបអ្នកណា គាត់នឹងដើរតាមអ្នកនោះ ថតឲ្យបានជាពុំខាន ឡើយ។ រចនាប័តរបស់លោក Ha Tuong គឺគាត់មិនរៀបចំសេណារីយ៉ូនោះ ទេ លោកចូលចិត្តថតរូបគ្រាចៃដន្យដ៏អស្ចារ្យរបស់ឥស្សរៈជន”។  

       មិត្តភក្តិរបស់លោក Ha Tuong បានប៉ាន់ស្មានថា ចំនួនទឹកប្រាក់ដែល លោកបានទិញហ្វីលដើម្បីថតរូបឲ្យមជ្ឈដ្ឋានអ្នកអក្សរសាស្ត្រសិល្បៈនៅទីក្រុងហាណូយ អាចល្មមដើម្បីទិញផ្ទះ២ខ្នងនៅតំបន់វិថីបុរាណហាណូយ។ ហេតុដូច្នេះ បណ្ដាសិល្បៈករជំនាន់ក្រោយៗ សុទ្ធតែមានការវាយតម្លៃដូចគ្នា ថា លោក Ha Tuong គឺជាអ្នកថតរូបដ៏ពិតប្រាកដនៃរដ្ឋធានី។ រូបថតរបស់ លោក សុទ្ធតែមាន “ព្រលឹង” ដោយសារវាអាចបង្ហាញយ៉ាងជ្រាលជ្រៅនូវ បុគ្គលិកលក្ខណៈរបស់ឥស្សរៈជនម្នាក់ៗ។ អ្នកកាសែត អ្នកថតរូបសិល្បៈ Dinh Quang Thanh បានឲ្យដឹងថា៖

        “បង Ha Tuong ជាសិល្បៈករម្នាក់ដែលស្រឡាញ់សិល្បៈដោយអស់ ពីចិត្តពីថ្លើម។ គាត់ថតរូបមិនដើម្បីគោលដៅអាជីវកម្មនោះទេ។ គាត់ជិត ស្និទ្ធជាមួយអ្នកអក្សរសាស្ត្រសិល្បៈល្បីល្បាញជាច្រើន។ ហេតុដូច្នេះ គាត់ យល់ច្បាស់អំពីមនោសញ្ចេតនា បុគ្គលិកលក្ខណៈរបស់ពួកគេ អញ្ចឹងគាត់ ដឹងថា ពេលវេលាណា គ្រាណាជាគ្រាដ៏រស់រវើកបំផុត និងអាចបង្ហាញ ចំណាប់អារម្មណ៍យ៉ាងច្បាស់បំផុតរបស់អ្នកល្បីល្បាញនោះ”។

        អាស្រ័យដោយមានបុគ្គលិកលក្ខណៈដ៏ខ្លាំងក្លា អញ្ចឹងបានជានៅពេល ជជែកលើប្រធានបទណាមួយពាក់ព័ន្ធដល់ការថតរូបម្ដងៗ គឺមិនថានៅលើ តុស្រា ហាងកាហ្វេ ឬក្នុងការប្រឡងថតរូបទេ លោក Ha Tuong ជានិច្ច កាលជជែករហូតដល់ចុងបំផុត។ លោក Ha Tuong បានសំណេះសំណាល ថា៖

        “ខ្ញុំមិនចូលចិត្តបង្អួតខ្លួនទេ។ ខ្ញុំមានរចនាបទដោយឡែករបស់ខ្លួន ប៉ុន្តែខ្ញុំមិនមានស្ដង់ដារណាមួយទេ ចូលចិត្តអ្នកណាគឺខ្ញុំថតរូបអ្នកនោះ។ ប្រសិនបើពេលដំបូងថតរូបមិនបានស្អាត ខ្ញុំនឹងថតច្រើនលើកបន្ថែមទៀត។ ខ្ញុំគិតថា ពេលថតរូប ត្រូវតែរកឃើញនិងប្រកាន់យ៉ាងខ្ជាប់នូវទស្សនៈរបស់ ខ្លួន ហើយអាចវាយតម្លៃចំពោះភាពស្រស់ស្អាតដោយខ្លួនឯង។ ខ្ញុំរំជួលចិត្ត ខ្លាំងណាស់ដោយសារត្រូវបានបងប្អូនកោតសរសើរ”។

        ក្នុងអាជីពរបស់ខ្លួន អ្នកថតរូប Ha Tuong ទទួលបានពានរង្វាន់ជាង ៣០របស់សមាគមន៍សិល្បៈថតរូបវៀតណាម ហើយចូលរួមធ្វើជាមេ ប្រយោគនៃការប្រឡងរូបថតល្បីល្បាញជាច្រើន។ នាសព្វថ្ងៃនេះ ទោះបីជា មានអាយុច្រើនហើយក្ដី ប៉ុន្តែលោក Ha Tuong នៅតែឆ្លងកាត់ពុះពារលើ ចម្ងាយរាប់រយគីឡូម៉ែត្រទៅកាន់តំបន់ឆ្ងាយៗ តំបន់ដាច់ស្រយាល និង តំបន់ជនជាតិភាគតិចដើម្បីរកឃើញនិងច្នៃប្រឌិត៕

ប្រតិកម្មទៅវិញ