(VOV)_វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសត្រូវរងផលប៉ះពាល់ធ្ងន់
ធ្ងរបំផុតដោយគ្រាប់បែកមីននៅលើពិភពលោក។ វៀតណាមមានមនុស្សចំនួនបួន
ហ្មឺននាក់ត្រូវស្លាប់ និងមនុស្សចំនួន៦ហ្មឺននាក់ទៀតរងរបួសដោយគ្រាប់បែកមីន
បណ្ដាលឡើងចាប់ពីឆ្នាំ១៩៧៥មក។ វៀតណាមបាននិងកំពុងអនុវត្តសកម្មភាព
ជំនះពុះពារទៅលើផលវិបាកដោយគ្រាប់បែកមីននិងជួយឧបត្ថម្ភជនរងគ្រោះដោយ
គ្រាប់បែកមីន។
|
វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន(Hồ Cầu-TTXVN) |
តាមលទ្ធផលនៃគំរោងការណ៍៖ ស៊ើបអង្កេតបង្កើតផែនទីតំបន់ត្រូវបំពុលដោយ
គ្រាប់បែកមីន នៅលើទូទាំងប្រទេស ផ្ទៃដីត្រូវបំពុលនិងទីកន្លែងសង្ស័យត្រូវបំពុល
ដោយគ្រាប់បែកមីន យុទ្ធភ័ណ្ឌចំនួន ជិត៧លានហិកតា ស្មើនឹង២០%លើផ្ទៃដីប្រ
ទេសវៀតណាម។ នាបច្ចុប្បន្ន ស្ថានភាពបំពុលដោយគ្រាប់បែកមីនក្រោយពី
សង្គ្រាមនៅវៀតណាមនៅធ្ងន់ធ្ងរណាស់។ តាមការប៉ាន់ស្មានថា៖ ពីឆ្នាំ ១៩៧៥
មក មានមនុស្សចំនួនបួនហ្មឺននាក់ត្រូវស្លាប់ និងមនុស្សចំនួន៦ហ្មឺននាក់ទៀតរង
របួសដោយគ្រាប់បែកមីន។
|
វៀតណាមខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយគ្រាប់បែកមីន(Hồ Cầu-TTXVN) |
ជំរុញខ្លាំងការងាររ៉ាវរក សំអាតនិងជួយឧបត្ថម្ភជនរងគ្រោះដោយគ្រាប់បែកមីន
ជាប្រចាំឆ្នាំ វៀតណាមបានផ្តល់ប្រាក់ចំនួនមួយពាន់លានដុងសំរាប់ការងាររ៉ាវរក បំផ្លាញ់ចោលគ្រាប់បែកមីន និងថវិការរាប់រយពាន់លានដុងដើម្បីជួយឧបត្ថម្ភ
ព្យាបាលជំងឺ បណ្ដុះបណ្ដាមុខវិជ្ជាជីវះសំរាប់ជនរងគ្រោះដោយគ្រាប់បែកមីន។ វៀត
ណាមបានរៀបចំការរ៉ាវរក ប្រមូលផ្តុំ សំអាតគ្រាប់បែកមីនរាប់រយលានតោន រំដោះ
ដីធ្លីចំនួនរាប់ពាន់ហិកតា បង្កើតបរិយាកាសប្រកបដោយសុវត្ថិភាពសំរាប់ប្រជាជន
កាត់បន្ថយគ្រោះថ្នាក់ដោយគ្រាប់បែកមីន គ្រឿងផ្ទះ។ ប៉ុន្តែ ការជំនះពុះពារទៅលើ
ផលវិបាកដោយគ្រាប់បែកមីន និងជួយឧបត្ថម្ភប្រជាជននៅជួបការលំបាកជាច្រើន។
លោក Nghiem Dinh Thien នាយករង មជ្ឈមណ្ឌលបច្ចេកវិទ្យាសំអាតគ្រាប់បែកមីន
អង្គទ័ព កងវិស្វកម្ម បានអោយដឹងថា៖
“ ការរ៉ាវរក បំផ្លាញ់ចោលគ្រាប់បែកមីននៅក្នុងតំបន់ទីប្រជុំជននៅជួបការលំ
បាកជាច្រើន ដោយសារត្រូវមានផែនការ សក្ដានុភាពអំពីសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ
ក៏មានបញ្ហាចំនួន២ទៀតគឺ៖ទីមួយគឺអត្តនោម័ត និងទីពីរគឺប្រជាជនមិនយល់ដឹងអំ
ពីគ្រោះថ្នាក់ពីគ្រាប់បែកមីន និងយុទ្ធភ័ណ្ឌ។”
ដើម្បីជួយឧបត្ថម្ភបណ្ដាជនរងគ្រោះដោយគ្រាប់បែកមីនឆ្លងកាត់លើការលំ
បាក ស្ថិរភាពជីវភាពរស់នៅ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ បក្ស រដ្ឋជានិច្ចកាលយកចិត្ត
ទុកដាក់ និងដាក់ចេញបណ្ដាគោលនយោបាយ ច្បាប់សំរាប់ជនរងគ្រោះដោយ
គ្រាប់បែកមីន ដើម្បីស្ថិរភាពជីវភាពរស់នៅ ឈានឡើងក្នុងជិវភាពរស់នៅ និង
បានទាក់ទងជាមួយសេវាកម្មនានា។ លោក To Duc អនុប្រធាន នាយកដ្ឋានគាំពា
រសង្គម ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានអោយដឹងថា៖
“ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចបានរួមសហការជាមួយគ្រប់
ក្រសួង ស្ថានប័ននិងតំបន់ អភិវឌ្ឍន៍ប្រព័ន្ធសេវាកម្ម ចំពោះជនពិការនិយាយរួម
និងជនរងគ្រោះដោយគ្រាប់បែកមីននិយាយដោយឡែក រួមបញ្ចូលជាមួយសហ
គមន៍។ នាពេលខាងមុខនេះ យើងខ្ញុំបន្តស្រាវជ្រាវយន្តការ គោលនយោបាយសំ
រាប់ជនរងគ្រោះដោយគ្រាប់បែកមីនឡើងវិញ ដើម្បីជនរងគ្រោះទាំងឡាយបាន
ជួយឧបត្ថម្ភអោយទាន់ពេលវេលា និងគ្រប់គ្រាន់។ ក្រៅពីនោះ យើងខ្ញុំក៏បង្កើន
សមត្ថភាពសំរាប់តំបន់ ដើម្បីបញ្ជាណែនាំ អនុវត្តន៍កម្មវិធីជួយជនរងគ្រោះដោយ
គ្រាប់បែកមីនប្រកបដោយខ្សែសង្វាក់ និងជំនាញការ។”
វៀតណាមរួមជាមួយសហគមន៍អន្តរជាតិរួមដៃជំនះពុះពារលើផលវិបាក
ដោយគ្រាប់បែកមីន
ដើម្បីសំអាតគ្រាប់បែកមីននៅសេសសល់ពីសង្គ្រាមនៅវៀតណាម ត្រូវមាន
ទឹកប្រាក់ចំនួនជាង១០ពាន់លានដុល្លារអាមេរិក និងអនុវត្តក្នុងរយៈពេល១០០ឆ្នាំ
ហើយមិនទាន់គិតដល់ទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកផ្សេងទៀតដើម្បី
កសាងទីប្រជុំជន ធានាសន្តិសុខសង្គម នៅក្នុងតំបន់រងការបំពុលដោយគ្រាប់
បែកមីន។ រួមជាមួយការខំប្រឹងប្រែងក្នុងប្រទេស នាពេលកន្លងទៅ អង្គការអន្តរ
ជាតិជាច្រើន បានជួយឧបត្ថម្ភវៀតណាមក្នុងការងារជួយសម្រួលសំរាប់ជនរង
គ្រោះដោយគ្រាប់បែកមីន។ ចាប់ពីកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធិភាព
នេះ វៀតណាមបានអនុវត្តរូបសណ្ឋានមួយចំនួន ផ្គត់ផ្គង់ចំណេះដឹង ឯកសារណែ
នាំបច្ចេកទេស បណ្ដុះបណ្ដាលសំរាប់ជួរកម្មាភិបាលបំរើការងារសង្គម តាមការ
កំណត់ និងបទដ្ឋានអន្តរជាតិនានា សមស្របជាមួយលក្ខណះរបស់វៀតណាម។
ស្ដីអំពីបញ្ហានេះ លោក To Duc អនុប្រធាន នាយកដ្ឋានគាំពារសង្គម ក្រសួងការ
ងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានអោយដឹងថា៖
“ ផ្អែកទៅលើមូលដ្ឋានសហប្រតិបត្តិការជាមួយដៃគូរអន្តរជាតិនានា វៀត
ណាមបានសម្រេចជាជំហានៗ បណ្ដាបែបផែនគោលនយោបាយជួយឧបត្ថម្ភ
ហើយអភិវឌ្ឍន៍ប្រព័ន្ធសេវាកម្ម និងលើកកំពស់សមត្ថភាពសំរាប់កម្មាភិបាលបំ
រើការងារបង្ការ ទប់ទល់នឹងគ្រាប់បែកមីន។ ការងារទាំងនេះ ត្រូវបានវៀតណាម
រួមសហការអនុវត្តជាមួយអង្គភាពអន្តរជាតិនានាយ៉ាងម៉ត់ចត់។”
នាបច្ចុប្បន្ន ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម បានដាក់
ជូននាយករដ្ឋមន្ត្រី រដ្ឋាភិបាលពិនិត្យមើលនិងអនុម័តទៅលើគំរោងផែនការក
សាងមូលដ្ឋានឯកសារ ស្ដីអំពីសន្តិសុខសង្គម។គោលដៅមួយក្នុងចំណោមគោលដៅ នោះគឺ កសាងប្រព័ន្ធឯកសារ ស្ដីអំពីមុខសញ្ញាគាំពារសង្គម និងក្រុម
ជនរងគ្រោះ ដែលក្នុងនោះមានជនរងគ្រោះដោយគ្រាប់បែកមីន។ទន្ទឹមនឹងនោះ
ក្រសួងក៏រួមសហការជាមួយសមាគមជួយឧបត្ថម្ភជនពិការវៀតណាម អង្គការ
មូលនិធិអតីតទាហានអាមេរិក និងអង្គការអន្តរជាតិនានា អនុវត្តធ្វើពិសោធការ
កសាងប្រព័ន្ធឯកសារស្ដីអំពីជនរងគ្រោះដោយគ្រាប់បែកមីន ដើម្បីលើកកំពស់
ថែមទៀតការងារថែទាំសំរាប់ជនរងគ្រោះដោយគ្រាប់បែកមីននៅវៀតណាម៕