វៀតណាម - កាហ្សាក់ស្ថានជំរុញទំនាក់ទំនងទ្វេភាគី

Chia sẻ
(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋសភា វៀតណាម លោកស្រី Nguyen Thi Kim Ngan គណៈប្រតិភូរដ្ឋសភា នៃសាធារណៈរដ្ឋកាហ្សាក់ស្ថាន ដឹកនាំដោយប្រធានរដ្ឋសភា លោក Nurlan Nigmatulin បានចាប់ផ្ដើមបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ 
វៀតណាម - កាហ្សាក់ស្ថានជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1 ប្រធានរដ្ឋសភានៃសាធារណៈរដ្ឋកាហ្សាក់ស្ថាន លោក Nurlan Nigmatulin (រូបថត៖ ទីផ្នាក់ងារសារព័ត៌មានវៀតណាម)

ដំណើរទស្សនកិច្ចនេះបានអូសបន្លាយដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ដែលបង្ហាញពីបំណងប្រាថ្នានិងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ សំដៅពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី។

កាហ្សាក់ស្ថានជាប្រទេសធំមួយដែលមានទីតាំងនៅអាស៊ីខាងលិច មានសក្តានុពលដ៏ធំធេងអំពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងដឹកជញ្ជូនទំនិញ។វៀតណាម - កាហ្សាក់ស្ថានបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការកាលពី ២៧ ឆ្នាំមុន ប៉ុន្តែជាក់ស្ដែង ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីអស់រយៈពេលជាង ៧០ ឆ្នាំ ហើយ ចាប់ពីសម័យ សូវៀតមក។

ជំរុញការទូតសភា

ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងកាហ្សាក់ស្ថាន គឺជា ក្របខ័ណ្ឌដ៏សំខាន់ ក្នុងការជំរុញទំនាក់ទំនងទ្វេភាគិ។ នារយៈពេលកន្លងទៅ ទំនាក់ទំនងនេះត្រូវបានពូនជ្រំ តាមរយៈដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានរដ្ឋសភា Kazakhstan លោក K.Dzhakupov នាឆ្នាំ២០១៥ និងដំណើរទស្សនកិច្ចនៅ Kazakhstan របស់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ឆ្នាំ ២០១៧ កីដូចជាដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំថ្នាក់ប្រធានរដ្ឋសភានៃបណ្ដាប្រទេសអាស៊ី - អឺរ៉ុបលើកទី ៤ នៅកាហ្សាក់ស្ថានរបស់អនុប្រធានដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong កាលពីខែកញ្ញាកន្លងទៅ។ ទន្ទឹមនឹងនេះ មេដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរក៏មានជំនួបដាច់ដោយឡែកនៅខាងក្រៅព្រឹត្តិការណ៍អន្តរជាតិធំៗ ដូចជា មហាសន្និបាតសភាពិភពលោកលើកទី ១៤០ (ខែមេសាឆ្នាំ ២០១៩); រួមគ្នាសហការ ឃ្លាំមើលលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដែលបានចុះហត្ថលេខាដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងផ្លាស់ប្តូរព័ត៌មានស្តីពីសកម្មភាពសភានៃប្រទេសនីមួយៗ។

ប្រធានរដ្ឋសភាលោក Nurlan Nigmatulin បានអះអាងជាច្រើនលើកច្រើនសារថា កាហ្សាក់ស្ថានបានផ្ដោតការយកចិត្តទុកដាក់ដល់ការជំរុញទំនាក់ទំនងសហប្រតិបត្តិការសភាជាមួយរដ្ឋសភាវៀតណាម ព្រមទាំងអះអាងថារដ្ឋសភាកាហ្សាក់ស្ថាននឹងគាំទ្ររដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចតាមរយៈយន្តការសហប្រតិបត្តិការរបស់
គណៈកម្មាធិការអន្តរសភារវាងប្រទេសទាំងពីរ ព្រមទាំង សម្តែងក្តីសង្ឃឹមថាភាគីទាំងពីរនឹងចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា (MOU) ឬកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីនាពេលឆាប់ៗខាងមុខនេះ។

ពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច

ក្នុងឱកាសនេះ មេដឹកនាំវៀតណាមនិងកាហ្សាក់ស្ថានក៏នឹងពិភាក្សាអំពីដំណោះស្រាយជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ ការដែលវៀតណាម និងកាហ្សាក់ស្ថានជាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សម្ព័ន្ធសេដ្ឋកិច្ចអាស៊ី អឺរ៉ុប គឺជាលក្ខខណ្ឌអំណោយផល ដើម្បីប្រទេសទាំងពីរពង្រឹងការដោះដូរពាណិជ្ជកម្ម។ ក្នុងដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថានក្នុងឆ្នាំ ២០១៧ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា៖ “ភាគីទាំងពីរចាំបាច់ត្រូវទាញយកផលប្រយោជន៍ពីពន្ធអនុគ្រោះ ដែលកិច្ចព្រមព្រៀងនាមក ដើម្បីបន្តជំរុញខ្លាំងការដោះដូរពាណិជ្ជកម្មទ្វេភាគី។ វៀតណាម បានបង្កើន ការនាំចេញទៅកាន់កាហ្សាក់ស្ថានទំនិញដូចជា កៅស៊ូ  គ្រឿងម៉ាស៊ីន និងឧបករណ៍និងនាំចូលពី កាហ្សាក់ស្តង់លោហធាតុ ដែក ថែប និងទំនិញផ្សេងៗទៀត”។

ដោយមានចំនូនប្រជាជន ៩៤ លាននាក់ វៀតណាមជាទីផ្សារសក្តានុពលសម្រាប់ផលិតផលកសិកម្មរបស់កាហ្សាក់ស្ថាន ខណៈដែលវៀតណាមអាចនាំចេញជលផល និង ផ្លែឈើត្រូពិកទៅកាហ្សាក់ស្ថាន។ លោក Dang Hoang Hai ប្រធាននាយកដ្ឋានពាណិជ្ជកម្ម អេឡិចត្រូនិចនិងសេដ្ឋកិច្ចឌីជីថល (ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម)បានវាយតម្លៃថា៖ “ទំនិញវៀតណាមត្រូវបានស្វាគមន៍យ៉ាងល្អនៅទីផ្សារនៃសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប ដែលក្នុងនោះមានកាហ្សាក់ស្ថានដែរ។ ទោះជាយ៉ាងណាក៏ដោយ វៀតណាមចាំបាច់ត្រូវជំរុញការកសាងពាណិជ្ជសញ្ញា ជំរុញការកែច្នៃ ក្រោយពេលប្រមូលផល។ ជាមួយនឹងវិធានព្រមៗគ្នាទាំងនេះ ទំនិញវៀតណាម ជាពិសេសគឺ ផលិតផលកសិកម្មនឹងមានកន្លែង ឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារនេះ”។

ទំនាក់ទំនងទ្វេភាគីរវាងវៀតណាមនិងកាហ្សាក់ស្ថានត្រូវបានបង្កើតឡើងដោយ ឈរលើមូលដ្ឋាននៃការស្រុះចិត្តគំនិតគ្នា ចំពោះបញ្ហាធំៗ ដែលមានលក្ខណៈសកល ជាច្រើន។ ហេតុដូច្នេះហើយ ដំណើរទស្សនកិច្ចលើកនេះ របស់ ប្រធានរដ្ឋសភា នៃ សាធារណៈរដ្ឋកាហ្សាក់ស្ថានលោក Nurlan Nigmatulinនឹងចូលរួមវិភាគទានក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឡើងកម្ពស់ថ្មីមួយផងដែរ៕

ប្រតិកម្មទៅវិញ