មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ផ្តោតសំខាន់លើការងារកសាងបក្ស

VAN - NHUNG
Chia sẻ

(VOVworld)-“បង្កើនការកសាងបក្សស្អាតស្អំរឹងមាំ”ជា
ខ្លឹមសារដំបូងដែលត្រូវបានសង្កត់ធ្ងន់នៅក្នុងប្រធាន
បទនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២
ដែល  បានប្រារព្ធនៅទីក្រុងហាណូយចាប់ពីថ្ងៃទី២០
ដល់ថ្ងៃទី២៨មករា។ នេះជាសំណូមពរដ៏ទូលំទូលាយនិងគ្រប់គ្រាន់បើ
ប្រៀបនឹងសំណូមពរដែលបានដាក់ចេញនៅបណ្តាមហាសន្និបាតមុនៗ
នេះហើយជាលក្ខខ័ណ្ឌមានចរិតលក្ខណៈសម្រេចដើម្បីបក្សកាន់អំណាច
កាន់តែមាំមួនគងវង្សនិងទទួលបានទំនុកទុកចិត្តពីប្រជាជនជានិច្ច។

(VOVworld)-“បង្កើនការកសាងបក្សស្អាតស្អំរឹងមាំ”ជាខ្លឹមសារដំបូងដែលត្រូវបាន សង្កត់ធ្ងន់នៅក្នុងប្រធានបទនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ដែល  បានប្រារព្ធនៅទីក្រុងហាណូយចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៨មករា។ នេះជាសំណូម
ពរ ដ៏ទូលំទូលាយនិងគ្រប់គ្រាន់បើប្រៀបនឹងសំណូមពរដែលបាន ដាក់ចេញនៅ
បណ្តាមហាសន្និបាតមុនៗនេះហើយជាលក្ខខ័ណ្ឌមានចរិត លក្ខណៈសម្រេច
ដើម្បីបក្សកាន់អំណាចកាន់តែមាំមួនគងវង្សនិងទទួលបានទំនុកទុកចិត្តពីប្រជា
ជនជានិច្ច។

        នៅមហាសន្និបាតបក្សមុនៗនេះ សុទ្ធតែយកការងារកសាងបក្សធ្វើជាខ្លឹម​សារសំខាន់ក្នុងរបាយការណ៍នយោបាយ។ ក្នុងសេចក្តីព្រាងរបាយការណ៍នយោ បាយដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ក៏បានផ្តោតសំខាន់ នូវការងារកសាងបក្សទាំងសីលធម៌និងសមត្ថភាពដឹកនាំផងដែរ។

        កសាងបក្សជាភារកិច្ចប្រចាំ

        ការងារកសាងបក្សត្រូវបានចែងក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយ ដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ ជាការបន្តអនុវត្តសេចក្តី សម្រេចចិត្តមជ្ឈឹមលើកទី៤ស្តីពី “បញ្ហាចាំបាច់មួយចំនួនស្តីពីការងារកសាងបក្ស
នាបច្ចុប្បន្ន”។​បន្ទាប់ពីរយៈពេល៤ឆ្នាំ សេចក្តីសម្រេចចិត្តនេះទទួលបានលទ្ធផល
សំខាន់ៗដំបូង រួមចំណែកក្នុងការរឹតបន្តឹងសណ្តាប់ធ្នាប់ រាំងស្កាត់អំពើអសកម្ម ​បង្កើតបុព្វបទជម្រុញខ្លាំងការងារកសាងបក្ស។ រួមជាមួយគ្នានោះ​ការងាររៀបចំ
ផែនការ បណ្តុះបណ្តាលកម្មាភិបាលក៏ត្រូវបានជម្រុញខ្លាំងផងដែរ។ពោលគឺ​
ដំណាក់ កាលអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៤នេះបានជួយឲ្យប្រទេស
ជាតិ ជំនះពុះពាររាល់ការលំបាក រក្សាស្ថិរភាពនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម និងពង្រឹងនូវជំនឿជាក់ក្នុងបក្សនិងក្នុងប្រជាជន។

        បន្តរាល់លទ្ធផលវិជ្ជមាននេះ ក្នុងចំណោមភារកិច្ចចំនួន៦ដែលត្រូវការ ប្រមូលផ្តុំខិតខំប្រឹងប្រែអនុវត្តនៅក្នុងអាណត្តិមហាសន្និបាតលើកទី១២នេះ គឺការកសាងនិងកែទម្រង់បក្សកុម្មុយនិស្តវៀតណាមជាភារកិច្ចជួរមុខ។ប្រការ
នេះបានសរឲ្យឃើញនូវ សារៈសំខាន់នៃការងារកសាងនិងកែទម្រង់បក្ស។
បក្ខជនកម្មាភិបាលម្នាក់ៗ អង្គបក្សនិងបក្សទាំងមូលក៏ត្រូវលើកកំពស់មនសិការ ការទទួលខុសត្រូវចំពោះប្រជាជននិងប្រទេសជាតិ សំដៅប្រែក្លាយពីការប្តេជ្ញា
យោបាយឲ្យទៅជាសកម្មភាពបដិវត្តន៍។សាស្ត្រាចារ្យរងបណ្ឌិត Nguyen Viet
Thong អគ្គលេខាធិការក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានឲ្យដឹងថា៖

        “នៅបណ្តាមហាសន្និបាតមុននេះ ប្រធានបទនៃមហាសន្និបាតសុទ្ធតែមាន ពាក្យពេជ្រនិយាយអំពីបក្ស។ប៉ុន្តែនៅក្នុងសេចក្តីព្រាងរបាយការណ៍នយោបាយ លើកនេះបានលើកច្បាស់ថា បង្កើនការងារកសាងបក្សស្អាតស្អំរឹងមាំ។ ស្អាតស្អំ  គឺផ្តោតលើបញ្ហាសីលធម៌។​រឹងមាំគឺស្តីពីសមត្ថភាពរបស់បក្សនិងកម្លាំងតស៊ូរបស់
បក្ស។ ការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សជាកត្តាចំបងមានសក្ខណៈសម្រេចនូវជោគ ជ័យរបស់បដិវត្តន៍វៀតណាម”។

        កសាងបក្សរឹងមាំសំដៅអនុវត្តល្អនូវតួនាទីដឹកនាំលើគ្រប់ជ្រុងជ្រោយ

        សេចក្តីព្រាងរបាយការណ៍នយោបាយបានអះអាងនូវការជម្រុញថែមទៀត
ការងារកសាងបក្ស ដែលសំខាន់បំផុតគឺស្វិតស្វាញបន្តអនុវត្តសេចក្តីសម្រេចចិត្ត មជ្ឈឹមលើកទី៤នីតិកាល១១។តាមនោះត្រូវអនុវត្តដោយព្រមៗគ្នាពីទឹស្តីដល់ការ អនុវត្តជាក់ស្តែង។ រួមជាមួយគ្នានោះ បក្សនឹងបន្តបង្កើនការអនុវត្តយុទ្ធសាស្ត្រ កម្មាភិបាលសម័យកាលជម្រុញឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្មប្រទេស
ជាតិ ផ្លាស់ប្តូរការបោះឆ្នោតក្នុងបក្ស បែបផែនតែងតាំងកម្មាភិបាល សំដៅ ជ្រើស
រើសអ្នកដែលសក្តិសមកាន់ដំណែងជាថ្នាក់ដឹកនាំ។ លោក Pham The Duyet  អតីត
សមាជិកការិយាល័យនយោបាយ បានចាត់ទុកថា៖

        “សេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី១៤ស្តីពីការកសាងនិងកែទម្រង់បក្សគឺត្រូវ បន្តបំពេញឲ្យល្អ។ប៉ុន្តែចង់ធ្វើបានល្អគឺខ្លូនត្រូវមានបទពិសោធន៍។​ម្យ៉ាងវិញទៀត កម្មាភិបាលជាន់ខ្ពស់បំពេញល្អភារកិច្ចធ្វើជាគំរូ គឺទទួលបានឥទ្ធិពលសកម្មច្រើន
ផងដែរ។ បក្សសាមគ្គីភាពឯកភាពផ្តោតការយកចិត្តទុកដាក់ទាំងស្រុងលើប្រជា ជនគឺផែនមហាសាមគ្គីជាតិកាន់តែរឹងមាំ”។

        បង្កើនការងារកសាងបក្សស្អាតស្អំ រឹងមំាគឺជាការងារកសាងបក្សលើគ្រប់ជ្រុង
ជ្រោយទាំងសីលធម៌ផងនិងសមត្ថភាពដឹកនាំផង។ បក្សស្អាតស្អំរឹងមាំនឹង ជួយ
ឲ្យបក្សបំពេញភារកិច្ចប្រវត្តិសាស្ត្រជាបក្សកាន់អំណាចមួយដឹកនាំប្រកប​ដោយ
ជោគជ័យបុព្វហេតុផ្លាស់ប្តូរថ្មីនិងកសាងសង្គមនិយម៕

ប្រតិកម្មទៅវិញ