ប្រមូលផ្ដុំឆន្ទៈនិងបណ្ដាប្រភពធនធានសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

Chia sẻ
(VOVWORLD) - កិច្ចប្រជុំជាប្រចាំឆ្នាំអំពីការអភិវឌ្ឍប្រកបដោយចីរភាពជាកិច្ចប្រជុំមួយក្នុង ចំណោមកិច្ចប្រជុំសំខាន់បំផុតរបស់រដ្ឋាភិបាលវៀត ណាមក្នុងឆ្នាំ២០១៩ ដែល បានរៀបចំឡើងនាថ្ងៃទី១២ខែកញ្ញានៅរដ្ឋធានីហាណូយ។ នៅទីនេះ ប្រមុខរដ្ឋា ភិបាលវៀតណាមនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងយ៉ាង មុតមាំថា វៀតណាមនឹងបន្តប្រមូលផ្ដុំទាំងឆន្ទៈ គោលនយោបាយនិងប្រភពធន ធានសម្រាប់គោល ដៅអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងទសវត្សខាងមុខនេះ។

ប្រកាន់យ៉ាងខ្ជាប់នូវគោលមាគ៌ាអភិវឌ្ឍប្រកបដោយចីរភាព

        ក្នុងអំឡុងពេលជាង៣០ឆ្នាំផ្លាស់ប្ដូរថ្មី ជាពិសេសគឺរយៈពេល១០ឆ្នាំកន្លង មកនេះវៀតណាមសម្រេចបាននូវសមិទ្ធផលគួរអោយចាប់អារម្មណ៍ជាច្រើនក្នុង វិស័យអភិវឌ្ឍប្រកបដោយចីរភាព។ មុនការផ្លាស់ប្ដូរថ្មី អាត្រាអ្នកក្រីក្ររបស់វៀត ណាមលើសពី៦០%ប៉ុន្តែរហូតដល់សព្វថ្ងៃនេះបានធ្លាក់ចុះនៅត្រឹម៥%តែ ប៉ុណ្ណោះ។ សន្ទស្សន៍អភិវឌ្ឍមនុស្ស (HDI) របស់វៀតណាមក្នុងឆ្នាំ២០១៧ សម្រេចបាន ០,៦៩៤ ដែលស្ថិតនៅក្នុងក្រុមប្រទេសមធ្យមកម្រិតខ្ពស់ក្នុង ចំណោមប្រទេសសរុប១៨៩ទូទាំងពិភពលោក។ វៀតណាមបាននិងកំពុងចូលរួម យ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាពក្នុងគំនិតផ្ដួចផ្ដើមនានាស្ដីពីកិច្ចការពារ បរិស្ថានសកល។ យោងតាមរបាយការណ៍ជាប្រចាំឆ្នាំលើកទី៤វាយតម្លៃចំពោះ ដំណើរការអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ២០១៩បានអោយដឹងថា វៀតណាម ឈរលំដាប់ទី៥៤ កើន៣កាំបើធៀបនឹងឆ្នាំ២០១៨ ហើយមាន សន្ទស្សន៍អភិវឌ្ឍប្រកបដោយចីរភាព ឈរលំដាប់ថ្នាក់ទី២នៅតំបន់អាស៊ីអាគ្នេយ៍ ផងដែរ។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថា ការអភិវឌ្ឍ ប្រកបដោយចីរភាពជាតម្រូវការបន្ទាន់ផងហើយថែមទាំងក៏ជានិន្នាការដែលមិន អាចបញ្ចៀសក្នុងដំណើរការអភិវឌ្ឍរបស់វៀតណាមទៀតផង។ ហេតុដូច្នេះបាន ជា គោលមាគ៌ាអភិវឌ្ឍប្រកបដោយចីរភាព ត្រូវបានបង្ហាញមុនក៏ដូចជាក្រោយ នៅក្នុងគោលនយោបាយនានារបស់បក្សនិងរដ្ឋ។ នាពេលថ្មីៗនេះ រដ្ឋាភិបាល វៀតណាមបានចេញផ្សាយផែនការធ្វើសកម្មភាពជាតិអនុវត្តរបៀបវារៈឆ្នាំ២០៣០ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ នេះក៏ជាបញ្ហាសំខាន់ដែលត្រូវបានដាក់ បញ្ចូលក្នុងការចងក្រងសេចក្ដីព្រាងនៃឯកសារមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣នាពេលខាងមុខផងដែរ។ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖

        “លើកនេះយើងខ្ញុំបានដាក់បញ្ជូលគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទៅក្នុងឯកសារដាក់ជូនមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១៣។ គោលដៅគឺ ត្រូវតែអភិវឌ្ឍយ៉ាងឆាប់រហ័សប៉ុន្តែប្រកបដោយចីរភាពផងដែរ។ យើងខ្ញុំបាន កំណត់ថា នេះជាភារកិច្ចនយោបាយរបស់បក្សទាំងមូល ប្រជាជនទាំងមូល ប្រព័ន្ធនយោបាយទាំងមូលនិងវណ្ណៈទាំងអស់ក្នុងសង្គម”។

        ប្រមូលផ្ដុំទាំងឆន្ទៈ គោលនយោបាយនិងប្រភពធនធានសម្រាប់ការអភិវឌ្ឍ ប្រកបដោយចីរភាព

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអះអាងថាបក្សនិងរដ្ឋវៀត ណាមនឹងបន្តប្រមូលផ្ដុំទាំងឆន្ទៈ គោលនយោបាយនិងប្រភពធនធានសម្រាប់ ការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងអនុវត្តគោលដៅតែមួយគត់នោះគឺយក មនុស្សជាស្នូលនៃដំណើរការអភិវឌ្ឍផងដែរ។ តាមលោកនាយករដ្ឋមន្រ្តីបាន ចាត់ទុកថា មនុស្សជាមជ្ឈភាពនៃការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំង ការងារកសាងប្រទេសជាតិអោយបានខ្លាំងមាំមួន សង្គមប្រកបដោយសមភាព ប្រជាធិប តេយ្យនិងអារិយ្យធម៌នោះ គឺគោលមាគ៌ាដ៏ឥតងាករេក្នុងគ្រប់ដំណាក់ កាលអភិវឌ្ឍរបស់ វៀតណាមផងដែរ។

        ដើម្បីអភិវឌ្ឍប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងយុទ្ធសាស្ត្រ អភិវឌ្ឍសេដ្ឋកិច្ចសង្គម រយៈពេល១០ឆ្នាំខាងមុខ វៀតណាមនឹងមានផែនការនិង ការទទួលខុសត្រូវដ៏ជាក់លាក់ស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពដែលផ្សាភ្ជាប់ នឹងការជំរុញដំណើរការរៀបចំរចនាសម្ព័ន្ធឡើងវិញនិងកែលម្អរបៀបរបបសេដ្ឋ កិច្ចផងដែរ។ តាមនោះ វៀតណាមនឹងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ធន ធានធម្មជាតិ សន្សំសម្ចៃថាមពល លើកកំពស់កម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋ កិច្ច ផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ហើយបន្សាំនឹងបម្រែបម្រួលអាកាសធាតុ។ នាយករដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញសង្កត់ធ្ងន់ថា៖

        “ការធ្វើសកលភាវូបនីយកម្ម និន្នាការបច្ចេកវិទ្យាថ្មីៗ រួមជាមួយគំរូអាជីវកម្ម ប្រកបដោយ នវានុវត្តភាព បានផ្លាស់ប្ដូរជាស្ថាពរូវមនសិការនិងវិធីសាស្ត្រអភិក្រម អាជីវកម្ម ដោយជួយអោយសកម្មភាពសេដ្ឋកិច្ចនិងស៊ីវិល មានភាពងាយស្រួល និងចីរភាពជាងមុន។ ប៉ុន្តែ រាល់តម្លៃវប្បធម៌ប្រពៃណី និងអត្តសញ្ញាណជាតិ នៅ តែស្ថិតស្ថិរជានិច្ច ដោយបង្កើតឡើងភាពវិសេសវិសាល ព្រមទាំងធ្វើជាជើងទម្រ ចំពោះវិបុលភាពសេដ្ឋកិច្ចដ៏យូរអង្វែងនិងវឌ្ឍនភាពរបស់ប្រទេសយើងក្នុង សតវត្សទី២១និងអនាគតឆ្ងាយៗទៀតផង”។

        លោកនាយករដ្ឋមន្រ្តីវៀតណាមបានជម្រាបថា ក្រោយពីកិច្ចប្រជុំនេះ រដ្ឋា ភិបាលនឹងចេញផ្សាយសេចក្ដីសម្រេចចិត្តស្ដីពីការអភិវឌ្ឍប្រកបដោយចីរភាពនាខែតុលាខាងមុខ។ រដ្ឋាភិបាលក៏នឹងខិតខំប្រឹងប្រែងរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីនាំកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបម្រែបម្រួលអាកាសធាតុក្លាយទៅជាការពិតផងដែរ។ លោកនាយករដ្ឋមន្រ្តីក៏បានសំណូមពរអោយខេត្តក្រុងទាំងអស់ ជា ពិសេសគឺខេត្តក្រុងចំនួន៣០ដែលមិនទាន់ចេញផ្សាយផែនការអនុវត្តគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពនោះ ត្រូវតែយកចិត្តទុកដាក់ពិសេសដល់ការអនុវត្ត គោលដៅសង្គមកិច្ចនានា ជាពិសេសគឺលើវិស័យអប់រំ សុខាភិបាល ការពារ បរិស្ថាន និងថែរក្សាអត្តសញ្ញាណវប្បធម៌៕

ប្រតិកម្មទៅវិញ