និទាឃរដូវសន្តិភាព៖ ការព្រួយបារម្ភនិងផលប៉ះពាល់

Chia sẻ
(VOVWORLD) - ក្នុងប៉ុន្មានថ្ងៃកន្លងទៅ ពិភពលោកបានធ្វើជាសាក្សីការប៉ះទង្គិចគ្នាថ្មីមួយ រវាងកងទ័ពទួរគីជាមួយកងកម្លាំងជនជាតិ Kurd នៅភាគឦសាន្តស៊ីរី ក្រោយពី អាមេរិកបានដកទ័ពចេញពីតំបន់នេះរួច មក។ ទោះបីជាយុទ្ធនាការយោធារបស់ កងទ័ពទួរគីមានឈ្មោះថា “និទាឃរដូវសន្តិភាព” ហើយថ្នាក់ដឹកនាំប្រទេសនេះ ក៏បានប្រកាសថា យុទ្ធនាការយោធារបស់ទួរគីនៅព្រំដែនស៊ីរីនឹងមិនឈានឆ្ងាយ ជាង៣០គីឡូម៉ែត្រចូលក្នុងតំបន់ភាគឦសាន្តស៊ីរីនោះឡើយក្ដី ប៉ុន្តែវាអាច បណ្ដាលឡើងអស្ថិរភាព ការកើនឡើងនៃភាពតានតឹងនៅមជ្ឈឹមបូព៌ា ហើយមាន គ្រោះអាសន្នក្លាយទៅជាការប្រយុទ្ធដោយកម្លាំងទាំងមូលផងដែរ។
និទាឃរដូវសន្តិភាព៖ ការព្រួយបារម្ភនិងផលប៉ះពាល់ - ảnh 1 រថយន្តយោធាទួរគីចូលរួមយុទ្ធនាការនៅតំបន់ព្រំដែនស៊ីរី (រូបថត៖ TTXVN)

  ជនជាតិ Kurd នៅភាគខាងជើងស៊ីរី ហើយជាពិសេសគឺកងកម្លាំង YPG ជា ការខ្វែងគំនិតនិងជាជម្លោះខាងផលប្រយោជន៍យុទ្ធសាស្ត្ររវាងអាមេរិកនិងទួរគី។ សម្ព័ន្ធមិត្តនេះរបស់អាមេរិកនៅស៊ីរី គឺជាមុខសញ្ញាដែលទួរគីចង់កំទិច ដោយ សារទួរគីចាត់ទុកថា YPG កំពុងគាំទ្រចំពោះគណៈបក្ស PKK នៅទួរគីដែលត្រូវ ហាមឃាត់ដោយអាជ្ញាធរ។ ប្រសិនបើត្រួតត្រាបាននូវកងកម្លាំងYPG ទើបបំបែក ឆ័ន្ទៈរបស់ជនជាតិ Kurd នៅទួរគី ស៊ីរី អ៊ីរ៉ាក់និងអ៊ីរ៉ង់ ដែលជានិច្ចកាលមានបំណងតស៊ូ ដើម្បីដណ្ដើមយកឯករាជ្យ អធិបតេយ្យភាព និងដែនដីដោយឡែកសម្រាប់ជន Kurd នៅក្នុងតំបន់នេះ តាមនោះស្ដារឡើងវិញនូវរដ្ឋមួយដែលធ្លាប់មានក្នុងអតីតកាល។

        ការព្រួយបារម្ភ

        ការដែលកងទ័ពទួរគីវាយប្រហារទៅលើជនជាតិ Kurd នៅភាគឦសាន្តស៊ីរី បន្ទាប់ពីការដកទ័ពរបស់អាមេរិកនោះ គឺកាយវិការមិនគួរអោយភ្ញាក់ផ្អើលនោះ ឡើយ។ មុននេះ ទួរគីបានដាក់ពង្រាយកងទ័ពឈានចូលដែនដីស៊ីរីដើម្បីវាយ ប្រហារលើកងកម្លាំង YPG ២លើករួចមកហើយ។ ហេតុដូច្នេះហើយ ការដែលអាមេរិកដក ទ័ពចេញពីស៊ីរីជាឱកាសធំមួយចំពោះទួរគីដើម្បីដំណើរការវាយប្រហារលើកទី៣ទៅលើកងកម្លាំង YPG នៅស៊ីរី។

        មជ្ឈដ្ឋានអ្នកវិភាគបានចាត់ទុកថា យុទ្ធនាការនិទាឃរដូវសន្តិភាពរបស់រដ្ឋ អំណាចអង់ការ៉ា ធ្វើអោយពួកគេរំពឹងដល់ផែនការពោរពេញទៅដោយមហិច្ឆតា របស់រដ្ឋអំណាចប្រធានាធិបតីលោក Erdogan នៅប្រទេសជិតខាង។ ហាក់ដូច ជាទួរគីកំពុងសង្ឃឹមថា ពួកគេអាចបំពេញចន្លោះប្រហោងនៅស៊ីរីក្រោយពីអាមេរិកបាន ដកទ័ព។ ហើយការរក្សាឥទ្ធិពលនៅស៊ីរី បង្កើនតួនាទីនៅក្នុងតំបន់គឺជាគោលដៅ ដែលរដ្ឋអំណាចទួរគីកំពុងឆ្ពោះទៅរក។

        ទោះជាយ៉ាងណាក៏ដោយ យុទ្ធនាការនេះនឹងបណ្ដាលឡើងផលប៉ះពាល់ជា ច្រើន។ តាមការសែត DW របស់អាល្លឺម៉ង់បានវិភាគថា យុទ្ធនាការរបស់ទួរគី តម្រង់ទៅលើជនជាតិ Kurd នៅភាគឦសាន្តស៊ីរីមិនត្រឹមតែបណ្ដាលឡើងការ បង្ហូរឈាមប៉ុណ្ណោះទេ ថែមទាំងបង្កឡើងអស្ថិរភាពទូទាំងតំបន់មជ្ឈឹមបូព៌ា ក្នុងប៉ុន្មានឆ្នាំខាងមុខទៀតផង។

        ក្រៅពីនោះ ភេរវករ IS ប្រមាណ១១ពាន់នាក់ដែលកំពុងជាប់ពន្ធនាគារ អាច រត់គេចខ្លួន ក្នុងករណីដែលចលាចលកើតមានឡើង ហើយប្រការនេះអាចជួយ អោយអង្គការភេរវកម្ម IS បានស្ដារឡើងវិញ។ រហូតមកដល់បច្ចុប្បន្ននេះ កង កម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលក្នុងនោះមានការចូលរួមរបស់កម្លាំង សេនាជន YPG នៅតែដំណើរការសកម្មភាពប្រឆាំងនឹងពួកភេរវករ IS ដែលកំពុង លាក់ខ្លួន។ ថ្នាក់ដឹកនាំជនជាតិ Kurd នៅស៊ីរីបានព្រមានតាំងពីយូរមកហើយថា SDF មិនអាចបន្តឃាត់ខ្លួនអ្នកទោស IS ថែមទៀតបានឡើយ ប្រសិនបើស្ថាន ភាពមិនស្ថិតស្ថេរដោយសារការឈ្លានពានរបស់ទួរគី។

        ចំពោះជនស៊ីវិលវិញ គឺយុទ្ធនាការរបស់ទួរគីនឹងបណ្ដាលអោយជនស៊ីវីល រាប់សែននាក់ត្រូវរត់ភៀសខ្លួនចូលក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់កងកម្លាំង SDF នៅភាគខាងត្បូងនិងតំបន់ជនជាតិ Kurd នៅអ៊ីរ៉ាក់។ យុទ្ធនាការនេះថែម ទាំងធ្វើអោយភាពតានតឹងខាងជាតិសាសន៍កាន់តែធ្ងន់ធ្ងរថែមទៀតក្នុងរយៈពេលច្រើនឆ្នាំខាងមុខ ដែលបណ្ដាលអោយអង់ការ៉ាត្រូវប្រឈមនឹងការបះបោររបស់ ជនជាតិ Kurd ផងដែរ។

        មិនទាន់មានទីបញ្ចប់

        ក្នុងប៉ុន្មានថ្ងៃកន្លងទៅ យុទ្ធនាការនិទាឃរដូវសន្តិភាពរបស់ទួរគីបាន បណ្ដាលឡើងការព្រួយបារម្ភនៅក្នុងសហគមន៍អន្តរជាតិ។ អង្គការសហ ប្រជាជាតិនិងប្រទេសជាច្រើនបានបញ្ចេញសម្លេងប្រឆាំងជំទាស់នឹងយុទ្ធនាការ នេះតែម្ដង។ ចំពោះភាគីទួរគីវិញ គេនៅតែជំរុញខ្លាំងនូវយុទ្ធនាការ យោធារបស់ខ្លួន ហើយម្យ៉ាងទៀត ថ្នាក់ដឹកនាំទួរគីបានបញ្ចេញសម្លេងធានាថា យុទ្ធនាការនេះមិនមែនជាការឈ្លានពាននោះទេ។ តាមថ្នាក់ដឹកនាំទួរគីបានអះ អាងថា អង់ការ៉ាបំផុសការវាយប្រហារនៅភាគខាងជើងស៊ីរី មិនត្រឹមតែដើម្បី សេចក្ដីស្រឡាញ់ចំពោះប្រជាជនស៊ីរីប៉ុណ្ណោះទេ ថែមទាំងដើម្បីការពារពួកគេ ចំពោះមុខកងកម្លាំងជនជាតិ Kurd ដែលត្រូវបានអង់ការ៉ាចាត់ទុកជាភេរវករទៀតផង។

        មិនទាន់ដឹងថា យុទ្ធនាការយោធារបស់ទួរគីអាចនាំមកនូវនិទាឃរដូវសន្តិ ភាពយ៉ាងពិតប្រាកដដូចទៅនឹងឈ្មោះនៃយុទ្ធនាការនេះដែរឬអត់ ប៉ុន្តែចំពោះ ពេលបច្ចុប្បន្ននេះ វាកំពុងបណ្ដាលឡើងការព្រួយបារម្ភជាច្រើននៅក្នុងសហគមន៍ អន្តរជាតិ៕

ប្រតិកម្មទៅវិញ